ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​

​សៀមរាប​៖ លោក​វរៈសេនីយ៍ទោ ចៅ ម៉ៅ​វីរៈ ប្រធានការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច និង តែងតាំង​មុខតំណែង ជា​ស្នងការរង ទទួលបន្ទុក​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី ២៤

ខែ មិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​ឯកឧត្តម នាយ ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង  ឯ​.​ឧ ឃឹម ប៊ុន​សុង ប្រធាន​គណៈ បញ្ជាការ​ឯកភាព​ខេត្ត និង ជា​អភិបាល​នៃ គណៈ​អភិបាលខេត្ត​សៀមរាប នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប  ។ 

​ឆ្លង​តាម​កិច្ច​ស្វាគមន៍ និង សេចក្តីរាយការណ៍​របស់ លោក ឧត្តមសេនីយ៍ទោ ស​ត ណា​ឌី ស្នងការ នគរបាល​ខេត្តសៀមរាប និង ការអាន​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការផ្ទេរ​ភារកិច្ច តែងតាំង​មុខ តំណែង ដល់​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៉ុល សុគន្ធ  អនុប្រធាននាយកដ្ឋាន​បុគ្គលិក រួចមក​។​
​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ធ្វើ​ការប្រគល់​ប្រកាស ដល់​លោក​វរៈសេនីយ៍ទោ ចៅ ម៉ៅ​វីរៈ ប្រធានការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ទៅ​ជា​ស្នងការរង ទទួលបន្ទុក​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប តែម្តង ។ ក៏ដូចជា​បន្ទាប់ពី ការធ្វើ​ចំណាប់អារម្មណ៍​ប្តេជ្ញា​ចិត្ត​របស់​លោក​ស្នងកា​រ​រង ថ្មី​ដែល​ទើប​និង​តែងតាំង​រួច​មក មានប្រសាសន៍​សំណេះសំណាល​នោះដែរ ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ អភិបាលខេត្ត​សៀមរាប និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏​បាន​គូសបញ្ជាក់ថា ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែល​ជា​ខេត្ត​ទេសចរណ៍ វប្បធម៌​ប្រវត្តិសាស្ត្រ ប្រមូលផ្តុំ​ទៅដោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ទាំង​អ្នក​ទេសចរណ៍  អ្នកវិនិយោគទុន បរទេស ដែល​បាន​មក​ប្រកប​អាជីវកម្ម​នៅ​ខេត្ត​សៀមរាប ។ កត្តា​នេះ​ហើយ​ទើប​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ការប្រកាស តែងតាំង​ស្នងការរង​មួយ​រូប​បន្ថែម ឲ្យទទួល​បន្ទុក​អន្តោប្រវេស​ន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែលមាន ស្នាដៃ ក្នុង​ការបំពេញ​ភារកិច្ច​ជំនាញ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ អន្តរជាតិ និង ភ្ញៀវ​ទេសចរណ៍ ព្រម​ទាំង​ជាតិ​មាតុភូមិ ។ ឯកឧត្តម​ទាំងពីរ​បាន​បន្តទៀតថា ខេត្តសៀមរាប ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការពង្រឹង​ខឿន​សេដ្ឋកិច្ច​ជាតិ តាម   រយៈ​វិស័យ​ទេសចរណ៍​ហើយ​បាននិងកំពុង​ទាក់ទាញ​នូវ​ជន​បរទេស​ទាំង​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក ទាំង​ភ្ញៀវទេសចរណ៏ ទាំង​ជនអន្តោប្រវេសន៍ ទាំង​ផ្នែក​វិស័យ​ឯកជន​ក៏​មាន​ការកើនឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ជាក់ស្តែង​តួលេខ​ជន​អន្តោ​ប្រវេ​ស​ន៏​ក្នុង​ខេត្ត​សៀមរាប បច្ចុប្បន្ន មាន​ចំនួន​១​ពាន់​០១៥​គ្រួសារ ស្មើនឹង​៤​ពាន់​២៥៥ នាក់ ព្រមទាំង​បាន​ចុះបញ្ជី​ស្នាក់នៅ និង ប្រកប​អាជីវកម្ម​នានា​ក្នុង​ខេត្ត  ។ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល ក៏​បាន​គូសបញ្ជាក់ថា ដើម្បី​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍ ជន​មិន​មែន​អន្តោប្រវេសន៍  ជនអន្តោប្រវេសន៍​ផ្នែក      វិស័យ​ឯកជន  ប៉ុស្តិ៍​ត្រួតពិនិត្យ​អន្តរជាតិ និង​ស្ថិតិ​ជនបរទេស កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​បម្រើ​ឱ្យ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ខេត្ត កាន់តែ​ប្រសើរ​ឡើង​។  ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ក៏​បាន​លើ​នូវ​ភារកិច្ច ៣ ចំណុច​សម្ខាន់ៗ ដើម្បី​ក្នុង​ការទប់ស្កាត់ ប្រឆាំង​រាល់​បទល្មើស​ដែល​ទាក់ទង​នឹង​អន្តោប្រវេសន៍  ជាពិសេស​លើ​ការ គ្រប់គ្រង​ជនអន្តោប្រវេសន៍​ដែល​មាន​ក្នុង​ខេត្តសៀមរាប និង គ្រប់គ្រង​នូវ​ការចេញចូល​របស់​ភ្ញៀវ​តាម​ច្រកទ្វារ​អន្តរ ជាតិ​នានា សម្ខាន់​ខេត្តសៀមរាប​មាន​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​។ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សុខ ផល ក៏បាន​ផ្តល់​នូវ​បទពិសោធន៍​ល្អៗ ដើម្បី​បំពេញ​ការងារ​អន្តោប្រវេសន៍ ក្នុង​គោលបំណង ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ការងារ ការសហការ​ល្អ និង​ការប្តេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​រួមគ្នា​អនុវត្ត​ឲ្យបាន​ល្អ​លើ​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ស្រប​តាម​គោលការណ៍​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល និង​ផែនការ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ សំដៅ​ធានា​ឲ្យ​ល្អ​ប្រសើរលើ​ការងារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ និង ជនបរទេស​ដែល​កំពុង​ស្នាក់នៅ​ប្រកប​អាជីវកម្ម​ស្របច្បាប់​ព្រមទាំង​ទេសចរណ៏​ជាតិ​-​អន្តរជាតិ​ដែល​មក​ទស្សនា​ខេត្ត​សៀមរាប​ទើប​យើង​អាច​ទទួលបាន​នូវ​លិទ្ធ​ផល​ក្នុង​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​ភាព​ប្រកបដោយ​ប្រសិទ្ធភាព​ថ្វេរ​ដង​៕

DSC_0070 DSC_0082 DSC_0090 DSC_0120