យុវជន​២​នាក់​បោះពួយ​ម៉ូតូ​លឿន​ដូច​ហោះ​គេ​រថយន្ត​ទៅបុក​បង្គោល​ភ្លើង​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់​

0

​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ដេក​ដួល​នៅក្នុង​ថ្លុកឈាម​និង​ម្នាក់ទៀត​រងរបួស​ស្រាល ខណៈពេល​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​និក មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ហើយ​ព្យាយាម​បើក​គេច​រថយន្ត​មួយគ្រឿង​នៅ​ពីមុខ​ក៏​ជ្រុល​ចង្កូត​ទៅបុក​និង​បង្គោល​ភ្លើង​មួយ​ដើមចំ​ពីមុខ​ពេញទំហឹង កាលពី​វេលា​ម៉ោង​២​និង​០០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៤ ត្រង់ចំណុច​មុខផ្ទះ​សំណាក់ ខេ​ម​បូ​យូ​ណាយ​ធី​ត តាម​បណ្ដោយ​ផ្លូវ​លេខ​២៣០ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។​ ​នៅ​កន្លែងកើតហេតុ​ប៉ូលិស​មិនទាន់​ស្គាល់​អត្តសញ្ញាណ​យុវជន​រងគ្រោះ​ទាំង​២​នាក់​នៅឡើយ​ទេ​។​ ​

ប្រភពព័ត៌មាន​ពី​កន្លែង​កើត​បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​និក ពណ៌​ស មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 1CG-2055 ជិះ​ដោយ​យុវជន​២​នាក់​បានធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​លេខ​២៣០ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ដូច​ហោះ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​វ៉ា​ក់​ជាមួយ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​ដែល​

កំពុងបើក​បត់​ឆ្លងផ្លូវ​ចូល​ផ្ទះ ទើបបាន​រេ​ចង្កូត​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើមចំ​ពីមុខ​ពេញទំហឹង​បណ្ដាលអោយ​យុវជន​ម្នាក់​ជា​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ​សន្លប់​ស្ដូកស្ដឹង​នៅក្នុង​ថ្លុកឈាម ចំណែក​មិត្ត​ភ័​ក្ត​ម្នាក់ទៀត​បាន​លោត​ចេញ​ពីលើ​

ម៉ូតូ​ទើប​រងរបួស​ស្រាល​ដោយ​គ្រាន់តែ​រលត់​ដៃ​រលត់​ជើង​បន្តិចបន្តួច​។​ ​ក្រោយពេល​កើតហេតុ​យុវជន​រងរបួស​ធ្ងន់​ធ្ង​រ​ខាងលើ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក​ឯកជន​មួយ ឯ​ម៉ូតូ​ត្រូវបាន​មិត្ត​ភ័ក្តិ​ដែល​ជិះ​ពីក្រោយ​រងរបួស​ស្រាល​នោះ​ជិះ​បន្ត​ទៅមុខទៀត​បាត់ទៅ​៕ ​Image2 Image3 Image4