គ្រួសារទីទាល់ក្រជ្រកក្រោមដំបូលប្រកមេឃ និងជញ្ជាំងធ្លុះធ្លាយ បានទទួលថវិការឧបត្ថម្ភពីឧត្តមសេនីយ៍​ទោ សោម ស៊ុន

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍​ទោ សោម ស៊ុន បានថ្លែងថា ក្រៅពីការងារស្នូលរបស់អង្គភាព និងការងារសមា​គមអតីតយុទ្ធជនកម្ពុជា គឺពុំដែលមើលរំលងនូវ បញ្ហាការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ដែលមានជីវ​ភាព រស់នៅទីទាល់ក្រ លំបាក ខ្វះខាត ដែលតែងតែរក្សានូវប្រពៃណីចែករំលែក  ដោយបានផ្តោតលើ​ការងារ​មនុស្សធម៌ ដោយមិនប្រកាន់នាន្និការនយោបាយ ទាំងប្រជាពលរដ្ឋ ទាំងវិស័យព្រះពុទ្ធសាសនា ។

ជាក់ស្តែង គ្រួសារទីទាល់ក្រ មួយគ្រួសារ ជួបនិងផលពិបាក ដោយគ្រួសារនេះ នាំកូនជ្រកក្រោមដំបូលដ៏ខ្ទម ប្រកមេឃ ជញ្ជាំងមើលពីម្ខាងធ្លុះទៅម្ខាង ដែលធ្វើឲ្យអាជ្ញាធរឃុំបន្ទាយស្ទោង រួមទាំងក្រុមការងារ មានការ អាណិតអាសូ ក៏បានស្នើរសុំជួយឧបត្ថម្ភពី  ឯកឧត្តម ឧត្តមសេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិ ភាគទី៤ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានចិត្តធម៌សម្បុរស ជួយចែករំលែកដល់ ប្រជាពលរដ្ឋក្រីក្រ និងអតីតយុទ្ធជនគ្រប់ទិសទី នៅក្នុងខេត្តកំពង់ធំ។

ឯកឧត្តម ឧត្តមសេនីយ៍​ទោ សោម ស៊ុន  បានឧបត្ថម្ភ គ្រួសារទីទ័លក្រនេះដែលមានឈ្មោះ ជា ជឿន អាយុ ៦៤ ឆ្នាំ និងភរិយាឈ្មោះ អ៊ុ លៀម អាយុ ៧៥ ឆ្នាំ មានកូនចំនួន ០៤ នាក់ រស់នៅភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួល អង្ករ ៥០ គ.ក្រ , មីយើង ០២ គេស , មុង ភួយ កន្ទេល ខ្នើយ ,សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា ៥៥០,០០០ រៀលជួសជុលជម្រកស្នាក់ នៅល្ងាចថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៨។

ក្រុមគ្រួសារទីទ័លក្រ មានក្តីសប្បាយរីករាយយ៉ាងក្រៃលែង បានថ្លែងអំណរគុណចំពោះ ឯកឧត្តម សោម ស៊ុន ព្រមទាំង ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានយកអំណោយមកផ្តល់ជូនគាត់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងជួសជុលជម្រកស្នាក់នៅ និងបានប្តេជ្ញាចិត្ត គាំទ្រសម្តេចតេ ជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ដើម្បីដឹកនាំនាវាសន្តិភាពបន្តទៀត។

ដោយ  ប៊ុន  រដ្ឋា