​អេ​ហ្ស៊ី​ប​កាត់ទោស​អ្នកកាសែត​អាល់​ហ្សា​ហ្ស៊ី​រ៉ា​បង្ក​កំហឹង​តវ៉ា​ទូទាំង​ពិភពលោក​

0

​គែរ​៖ អ្នកសារព័ត៌មាន​រប​ស់​ទូរទស្សន៍​អាល់​ហ្សា​ហ្ស៊ី​រ៉ា AJazeera ចំនួន​បីនាក់ ត្រូវបាន​តុលាការ​អេ​ហ្ស៊ី​ប​កាត់​ឲ្យ​ជាប់ពន្ធនាគារ ចាប់ពី​៧​ឆ្នាំ ដល់​១០​ឆ្នាំ ដោយ​ចោទប្រកាន់​ពីបទ​បាន​ផ្តល់ជំនួយ​ដល់​សមាជិក របស់​គណបក្ស ភាតរភាព​មូស្លីម ដែល​ប្រឆាំង​ពួកគេ និង​ព័ត៌មាន​មិន​ពិត ខូច​ដល់​

ប្រយោជន៍​ជាតិ ។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ឆាយ​ណា​ដេលី ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែមិថុនា ឆ្នាំ​២០១៤​ថា អ្នកសារព័ត៌មាន ទាំងនោះ​រួមមាន ទីមួយ​ឈ្មោះ ភី​ធ័​រ ហ្គ្រី​ស ជនជាតិ​អូស្ត្រាលី ទី​ពីរ​ឈ្មោះ ម៉ូ​ហា​ម៉េ​ដ ហ្វា​ដែល ហ្វា​ហ​មី ជា​កូនកាត់​អេ​ហ្ស៊ី​ប​កាណាដា និង​អ្នក​ផលិតកម្ម​វិធី មួយរូប​ទៀត​ឈ្មោះ​បេ​ហ័​រ ម៉ូ​ហា​ម៉េ​ដ អ្នក​ទាំងបី​ជា​ភ្នាក់ងារ​ទូរទស្សន៍ អាល់​ហ្សា​ហ្ស៊ី​រ៉ា ជា​ភាសា​អង់គ្លេស​។

(The journalists included Australian Peter Greste, Egyptian- Canadian Mohamed Fadel Fahmy and producer Baher Mohamed, who work for Qatri-based Al-Jazeera English TV)​។​ ​ចំណែក​ឈ្មោះ Mohamed ត្រូវបាន​កាត់ទោស​បន្ថែ​ម​ចំនួន​បី​ឆ្នាំ​ពីលើ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ដាច់ដោយឡែក​ទៀត គឺមាន​លាក់ទុក​អាវុធ​ជាច្រើន​ដើម ។ ដោយឡែក​អ្នកសារព័ត៌មាន​ចំនួន​បីនាក់​ទៀត ក្នុងនោះ មាន​ជនជាតិ​អង់គ្លេស​ពីរ​នាក់ និង​ជនជាតិ​ហូ​ឡង់​ម្នាក់ ត្រូវ​កាត់ទោស​កំបាំងមុខ​ឲ្យ​ជាប់ពន្ធនាគារ ម្នាក់ៗ​ចំនួន​១០​ឆ្នាំ​។

សិស្ស​ជនជាតិ​អេ​ហ្ស៊ី​ប​៣​នាក់ ក៏ត្រូវ​បានទទួល​ការកាត់ទោស​ផងដែរ ពីបទ​បាន​ជួយ​ដល់ អ្នកកាសែត​ទាំងនោះ​ក្នុង​បេសកកម្ម​របស់​ពួកគេ​។​ ​សូមបញ្ជាក់​ផងដែរ​ថា អ្នកសារព័ត៌មាន​រប​ស់ទូរ​ទស្សន៍ Al-Jazeera ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​ដោយ​កង កម្លាំង​សន្តិសុខ​អេ​ហ្ស៊ី​ប​នៅក្នុង បន្ទប់​នៃ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង គែរ ខណៈ​ពួកគេ​កំពុង​បំពេញបេសកកម្ម កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៣​។

ការកាត់ទោស​លើ​អ្នកសារព័ត៌មាន​បែបនេះ​បាន​បង្ក​ជាការ​ព្រួយបារម្ភ ក៏ដូចជា​កង្វល់ និង​កំហឹង​ទូទាំង​ពិភពលោក ហើយ​សូម្បីតែ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ក៏បាន​អំពាវនាវ​ឲ្យ​ដោះលែង​ពួកគេ​ផងដែរ​៕ Aljazeera aljazeera1a Aljazeera1