​ឯ​ឧ​.​ហ៊ុន ម៉ា​នី កំពុង​ដើរ​តាម​គន្លង​ឪពុក​សម្តេច​តេ​ជោ ហ៊ុន សែន​

0

ខេត្ដ​កំពង់ស្ពឺ ៖ បណ្តា​បុត្រាបុត្រី​សម្តេច​អគ្គ​មហា​សេ​នប​តី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សុទ្ធតែ​បាន​ចុះ​ប្រឡូក​នៅ​មូលដ្ឋាន បាន​ជួប​ផ្ទាល់​ជាមួយ ប្រជាពលរដ្ឋ និង​ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់ ស្និទ្ធស្នាល​ពី​មនុស្សម្នា​គ្រប់​ទីកន្លែង ដែល​គេ​

សង្កេតឃើញថា ពួកគេ​កំពុង​ដើរ​តាម​គន្លង​ម​សម្តេច​តេ​ជោ ទាក់ទិន​នឹង​ការចុះ​សួរ សុខទុក្ខ​ជួប​ប្រជាពលរដ្ឋ​ដោយផ្ទាល់​និង​សាមញ្ញ​។​ ​ជាក់ស្តែង នៅ​ថ្ងៃអាទិត្យ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៤ កន្លងទៅនេះ នៅ​ភូមិ​អូរ​លើ ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្ដ​កំពង់ស្ពឺ ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់​, ព្រះសង្ឃ​៥​អង្គ និង​មន្ដ្រីនគរបាល​មូលដ្ឋាន​ផង​បាន​ស្វាគមន៍​ការមកដល់​ឯ​ឧ​.​ហ៊ុន ម៉ា​នី ដែលជា​តំណាង​ខេត្តកំពង់ស្ពឺ​ដើម្បី​សម្ពោធ​ផ្លូវលំ​តូច​មួយ​ខ្សែ​ពី​ភូមិ​ទៅ​ផ្លូវថ្នល់​ធំ យ៉ាង​កក់ក្តៅ និង​សប្បាយរីករាយ ។

​នៅក្នុង​ពិធី​នេះ​ពួកគេ​ធ្វើជា​លក្ខណៈ​ធម្មតា សាមញ្ញ ហើយក៏​មិនធំ​ដុំ​អ្វី​នោះដែរ ប៉ុន្តែ​ភាព សាមញ្ញ និង លក្ខណៈសាមញ្ញ​នេះ​វា​បានបង្ហាញ​នូវ​ភាពជិតស្និទ្ធ និង​ស្និទ្ធស្នាល​ទ្វេ​ឡើង​រវាង ប្រជាពលរដ្ឋ និង​អ្នកតំណាងរាស្ដ្រ​រូបនេះ ។ មានន័យថា ក្នុងនាម​ជា​អ្នកតំណាងរាស្ដ្រ​មណ្ឌល​កំពង់ស្ពឺ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ឯ​ឧ​.​ហ៊ុន ម៉ា​នី អាយុ​៣១​ឆ្នាំ តែងតែ ចុះទៅ​កាន់​មូលដ្ឋាន​ដើម្បី​ស្ដាប់​អំពី​កង្វល់ របស់​ប្រជាពលរដ្ឋ និង​ព្យាយាម​ដោះស្រាយ បញ្ហា​ជូន​ប្រជាពលរដ្ឋ​ទៅតាម​ដំណាក់កាល និង​តាម​លទ្ធភាព​ផងដែរ​។​ ​

ចុះ​ពី​រថយន្ដ​ភ្លាម​អ្នកតំណាងរាស្ដ្រ​វ័យ ក្មេង​រូបនេះ​ក្នុង​សម្លៀកបំពាក់​អាវ ក្រណាត់​ពណ៌​ដៃខ្លី ខោ​ពណ៌​ខ្មៅ​ជើងវែង និង​ស្បែកជើងសង្រែក​បាន​បញ្ចេ​ញ​នូវ ពាក្យពេចន៍​ស្វាគមន៍ ព្រម​ជាមួយនឹង ស្នាមញញឹម​លើកដៃ​សំពះ​ជា​ដរាប​ទៅរក​អ្នកភូមិ​ទាំងចាស់ទាំងក្មេង ។ លោក បាន​និយាយ​ដោយ​សុភាពរាបសា​ជា មួយ​ប្រជាពលរដ្ឋ​ទាំងនោះ​ដ៏​សាមញ្ញ​បំផុត “​ជម្រាប សួរ​បង​, ប្អូន​, អ៊ំ​ប្រុស​, អ៊ំស្រី​, ពូ​មីង​! សុខ​សប្បាយ​ជា​ទេ​?” ។ ​ចប់​ពិធី​សំណេះសំណាល រយៈពេល​៤០​នាទី​អ្នកតំណាង រាស្ដ្រ ហ៊ុន ម៉ា​នី បាន​ចូលរួម​កាត់​ខ្សែបូ ជាមួយ​ចាស់ទុំ​ក្នុងភូមិ​មុននឹង​ដើរចូល ទៅក្នុង​ភូមិ ។

ប៉ុន្តែ អ្វីដែល​ប្រជាពលរដ្ឋនៅក្នុង សហគមន៍ នេះ​រីករាយ​នេះ​គឺ​ក្រោយ​ចប់​កម្មវិធី សម្ពោធ​ផ្លូវ​មាន​នំ​បញ្ចុក​សម្លការី និង សម្ល​ខ្មែរ​បាន​ត្រៀម​ជាស្រេច​សម្រាប់​អ្នកចូលរួម​កម្មវិធី​ដែលមាន អាជ្ញាធរ​មូល ដ្ឋា​ន​និង​ក្រុម​អ្នកតំណាងរាស្ដ្រ ។ ឯ​ឧ​.​ហ៊ុន ម៉ា​នី បាន​អង្គុយ​នៅលើ​កន្ទេល​ដែល​ក្រាល ផ្ទាល់​ដី ក្រោម​ដំបូល​កៅស៊ូ​តង់​កំពុង​ពិសា​នំ បញ្ចុក​បណ្ដើរ​អ្នកតំណាងរាស្ដ្រ​វ័យក្មេង របស់​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​កំពង់ស្ពឺ ឆ្លៀត​ជជែក​ជាមួយ​មេឃុំ​បណ្ដើរ ។ វា​ជា​ទិដ្ឋភាព​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ អូ​រលើ​ហាក់ដូច​ជាមាន​មោទនភាព​ជាខ្លាំង ក៏​ព្រោះតែ​ឃើញ​អ្នកតំណាង រាស្ដ្រ​របស់ខ្លួន​អង្គុយ​ហូប​នំ​បញ្ចុក​យ៉ាង សាមញ្ញ​ជាមួយ​ពួកគាត់ ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​លើ​បាន សម្ដែង នូវ​ការសប្បាយរីករាយ​ក្នុង​ចិ​ត្ដ ហើយ​ថា នេះ​មិនមែនជា​លើក​ទី​១​នោះទេ ដែល អ្នកតំណាងរាស្ដ្រ​វ័យក្មេង​រូបនេះ​បាន បង្ហាញ​ឱ្យនូវ​ភាពកក់ក្ដៅ​ជាមួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន ។ លើសពីនេះ ពួកគាត់​បាន​ជូនពរ​សព្ទសាធុការ​ជូន​ដល់ តំណាងរាស្ត្រ​វ័យក្មេង​ឲ្យ​មាន​សុខភាព​ល្អ ពិសេស​សូម​សម​ប្រកបដោយ​ពុទ្ធពរ​៤​ប្រការ​គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ hun manet1 hun manet1a hun manet1b hun manet1c hun many3 hun many1a