បទល្មើសនេសាទនៅក្នុងស្រុកជីក្រែងពីមួយឆ្នាំទៅមួយឆ្នាំចេះតែកើនឡើងជាលំដាប់

0
4

សៀមរាប បទល្មើសនេសាទនៅក្នុងស្រុកជីក្រែងពីមួយឆ្នាំទៅមួយឆ្នាំចេះតែកើនឡើងជាលំដាប់


។ជាក់ស្ដែងនៅខាងក្រោយវត្ថបាល័ង្គស្ថិតនៅក្នុងឃុំល្វែងឫស្សី ទឹកដីរដ្ឋបាលរបស់លោកជុំភាពនាយសង្កាត់រដ្ឋបាលជលលផលកំ ពង់ក្ដី ។មានឧប្បករនេសាទខុសច្បាប់ប្រភេទស្បៃមុងនិងសាច់បរក្រឡាញឹកដែលមានរបាំងវែងប្រវែងមិនក្រោមមួយគីម៉ែត្រក្នុងមួយខ្សែ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា លោកជុំភាពធ្លាប់នាំគណះកម្មការឯកភាពស្រុកអោយទៅបង្ក្រាបបទល្មើសនេសាទខ្លះដែរ តែនេះគ្រាន់តែជាល្បែងសៀករហ័សកម្មដែលថ្តល់របាយការណ៍អោយថ្នាក់លើមើលតែប៉ុន្នោះ។ប្រជាពរដ្ឋអះអាងទៀតថាឧប្ប្កករនេសាទដែលត្រូវបានបំផ្លាញសុទ្ធតែម្ចាស់គ្មានសេវាកម្មល្អជាមួយលោកជុំភាពទើបលោកជុំភាពធ្វើការបង្ក្រាបដោយយកកំលាំងគណះបញ្ជាការឯកភាពស្រុធ្វើជាខែល។
ទាក់ទងនឹងបញ្ហានេះអ្នកសារព័ត៌មានមិនអាចសការបំភ្លឺ ពីលោកជុំភាពបានទេព្រោះគាត់ថាគាត់រវល់មិនអាចបំភ្លឺបាន។
ជាចុងក្រោយប្រជាពលរដ្ឋមានសំនូមពរស្រដៀងៗគ្នា។អ្នកខ្លះសុំអោយលោកព្រិលនាវិកនាយខណ្ឌរដ្ឋបាលជលផលសៀមរាបដកលោកជុំភាពជាមន្ត្រីពុករលួយពីតំណែង ខ្លះទៀតសំនូមពរអោយលោកឃឹមប៊ុនសុងអភិបាលនៃគណះភិបាលខេត្តសៀមរាបផ្លាស់លោកព្រិនសាវិនដែលជាមន្ត្រីឃុបឃិិតពុករលួយជាមួយកនចៅ។ស្រុកជីក្រែង(ដោយអ៊ុក ផ្លុង)