ក្រសួងសុខាភិបាល​៖ ប្រុងប្រយ័ត្ន​អំពី​ជំងឺ​ផ្ដាសាយ​ថ្មី H7N9 ខណៈ​WHO​កំពុង​តាមដាន

0

​ ​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាស​ផ្សព្វផ្សាយ​ឱ្យ​ប្រុងប្រយ័ត្ន ចំពោះ​ប្រភេទ​ជំងឺ​គឺ​ជំងឺ​ផ្ដាសាយ H7N9 និង​ជំងឺ​ផ្លូវដង្ហើម​មជ្ឈិមបូព៌ា Mers Coronavirus ជា​ជំងឺ ប្រភេទ​ថ្មី​នេះ​បាន និង​កំពុង​ឆ្លង​រីក​រាលដាល​នៅ​ប្រទេស​ចិន​និង​នៅ​មជ្ឈិមបូព៌ា​បើទោះជា ជំងឺ​នេះ​មិនទាន់​រីក​រាលដាល​មកដល់​ប្រទេស​កម្ពុជា​ក្ដី ខណៈ​អង្គការ​សុខ ភាព​ពិភពលោក​WHO និង​ភ្នាក់ងារ​សុខភាព សត្វ​កំពុង​តាមដាន​ជាប្រចាំ​នៅ​ទូទាំង

ពិភពលោក​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ​ឱ្យបាន​ប្រសើរ និង​ទាន់ពេលវេលា ។​ ​

លោក ផូ សុធា មន្ដ្រី​នាយកដ្ឋាន ប្រយុទ្ធ​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ថ្លែង កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៤ ថា ជំងឺផ្ដាសាយបក្សី H7N9 ជា ប្រភេទ​ជំងឺ​ដែលមាន​លក្ខណៈ​ធ្ងន់ធ្ងរ ហើយ​អាច​ឆ្លង​ពីស​ត្វ​បក្សី​ទៅ​មនុស្ស ហើយ​វីរុស​ផ្ដាសាយ​បក្សី H7N9 មិនត្រូវ​បាន​គេ​ដឹង​មុន​ថា​បង្ក​ជំងឺ​ទៅលើ​បក្សី​និង​សត្វ​ដទៃទៀត​នោះទេ និង​ក៏​គេ​មិនទាន់​ដឹង​នៅឡើយ​ថា ហេតុអ្វី​បានជា​វីរុស ផ្ដាសាយ​ប្រភេទ​នេះ​មានលទ្ធភាព​ឆ្លងទៅ​មនុស្ស​បាន​ជាង​វីរុស​ផ្ដាសាយ​ដទៃ​ផ្សេង​ទៀតឡើយ ។

ពេលនេះ លោក ផូ សុធា បានលើកឡើង​ទៀតថា វីរុស​ប្រភេទ​ខាងលើនេះ​ត្រូវ បាន​គេ​ឃើញ​ជា​លើកដំបូង​ថា​បាន​ឆ្លង មក​មនុស្ស​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៣ នៅ​ប្រទេស​ចិន​ហើយ​ចាប់តាំងពី​ពេល នោះមក​គេ​រកឃើញ​ការឆ្លង​នៅក្នុង​បក្សី និង​មនុស្ស​ដោយ​ការឆ្លង​ភាគច្រើន​គឺ​បណ្ដាលមកពី​ការប៉ះពាល់​ជាមួយ​សត្វ បក្សី​ដែលមាន​វីរុស​។​ ​វីរុស ប្រភេទ​នេះ​បានកើត​ទៅលើ​មនុស្ស ជា​បុរស​អាយុ​ជាង​កណ្ដាល​ហើយ​មាន អាត្រា​ស្លាប់​២២​ភាគរយ​គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៤ ។

ចំពោះ​រោគសញ្ញា​នៃ​ជំងឺ ប្រភេទ​នេះ​គឺ​គ្រុនក្ដៅ ក្អក ពិបាក​ដក ដង្ហើម​ហើយ​ភាគច្រើន​មាន​ជំងឺ​សួត​ធ្ងន់ធ្ងរ​។​ ​សូមបញ្ជាក់ថា ជំងឺ​ប្រភេទ​នេះ​បច្ចុប្បន្ន​ក្រសួងសុខាភិបាល​មាន​មន្ទីរ ពិសោធន៍​រួចហើយ​សម្រាប់​ទប់ស្កាត់​និង​ព្យាបាល​ហើយ​ជំងឺ​ប្រភេទ​នេះ​ការ ព្យាបាល ទាក់ទង​ទៅនឹង​ប្រ​វ​ត្ដិ​របស់​ជំងឺ​ដោយសារ តែ​ជំងឺ​នេះ​មាន​លក្ខណៈ​ប្រហាក់ប្រហែល នឹង​ជំងឺផ្ដាសាយបក្សី H1N1 ផងដែរ ។

ប៉ុន្ដែ​លក្ខណៈ​កំណត់ចំណាំ​គឺ​ជំងឺ​នេះ​ភាគ ច្រើន​បានកើត​ទៅលើ​មនុស្ស​ចាស់​ហើយ ជា​មនុស្ស​ប្រុស ប៉ុន្ដែ H1N1 ភាគច្រើន កើត​ទៅលើ​ក្មេង​ហើយ​ជា​ក្មេងស្រី ។ ​ចំណែក​រោគសញ្ញា​គឺ​គ្រុនក្ដៅ ក្អក រងា ញាក់ ឈឺបំពង់ក ឈឺ​សាច់ដុំ ឈឺ សន្លាក់ (​ស្រដៀង​ជំងឺ​ផ្ដាសាយ​) នៅពេល កើតមាន​ជំងឺ​នេះ​អាច​វិវត្ដន៍​ទៅរក​ជំងឺ​ខាង លើ​ដោយ​ធ្ងន់ធ្ងរ​ដែល​ឈានទៅដល់​មាន​រាក និង​ក្អួតចង្អោរ ហើយ​៣០​ភាគរយ​នៃ ជំងឺ​នេះ​គឺ​ស្លាប់​។ ជំងឺ​ប្រភេទ​នេះ​មិនទាន់មាន​ថ្នាំ​សម្រាប់​ព្យាបាល​នៅឡើយ​ទេ បើ​មានការ​សង្ស័យ​ត្រូវ​មក​មន្ទីរពេទ្យ​៕hn1 hn1b hn1a