ម៉ូតូបុកម៉ូតូរងរបួសធ្ងន់ស្រាល៣នាក់

0

តាកែវ ៖មនុស្ស៣នាក់បានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងម៉ូតូនិងម៉ូតូក្នុងទិសដៅស្របគ្នាដោយបើកម៉ូតូបត់ឆ្វេងមិនប្រយត្ន័។

ហេតុការណ៍ជួបគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៦និង២០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ក្នុងភូមិប្របសៀម ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ ប៉ូលីសជំនាញនៃអធិការស្រុកត្រាំកក់អោយដឹងថា ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1.CK 3074បេីកបរដោយឈ្មោះ សេង ដានី ភេទស្រីអាយុ១៧ឆ្នាំ រស់នៅភូមិរមុន ឃុំបឹងត្រាញ់ខាងជេីង ស្រុកសំរោង ខេត្តតាកែវ​ រងរបួសស្រាល និងមានអ្នករួមតំណើរម្នាក់ឈ្មោះ ស្រីពេជ្រ ភេទស្រីអាយុ១៧ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ បើកបរមកពីទិសខាងត្បូងលុះមកដល់ចំណុចខាងលេីបានបត់ឆ្វេងពេលកំពុងបត់ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1C.6904 បេីកបរដោយឈ្មោះ ហែម ហឿន ភេទប្រុស អាយុ៤៦ឆ្នាំរស់នៅភូមិស្រែខៀវ ឃុំត្រពាំងឃ្លាំង ស្រុកឈូក របួសធ្ងន់ ដែលបេីកបរមកពីទិសខាងត្បូងដូចគ្នាបុកម៉ូតូដែលបត់នោះពេញទំហឹងតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចស្រុកត្រាំកក់បានចុះវាសវែងធ្វើកំណត់ហេតុនិងយកវត្ថុតាងទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីទុកដោះស្រាយគ្នានៅពេលក្រោយដោយឡែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ៕