រថយន្តម៉ាកកូរ៉េប្រភេទពីតោនកន្លះមួយគ្រឿងបានបើកបុកអ្នករត់ម៉ូតូឌុបម្នាក់យ៉ាងពេញទំហឹងបណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

0

ខេត្ដកំពត៖ ថ្ងៃពុធ៣កើតខែភទ្របទ ឆ្នាំចសំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី12 ខែកញ្ញា ឆ្នាំ2018 នៅវេលាម៉ោង6នឹង50នាទីយប់ មានរថយន្តម៉ាកកូរ៉េមួយគ្រឿងប្រភេទពីតោនកន្លះដឹកកម្មកររោងចក្រទិសដៅពីលិចទៅកើតបើកបរដោយល្បឿនលឿនលុះដល់ចំណុចកើតហេតុបានបុកនិងអ្នករត់ម៉ូតូឌុបម្នាក់បណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ជនរងគ្រោះមានឈ្មោះង៉ែត ឆនភេទប្រុសអាយុ53ឆ្នាំមានទីលំនៅភូមិកំពង់ត្រាចទី1 ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ31ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពតចំណែកឯភាគគីម្ខាងទៀតដែលជាជនបង្កបានបើករថយន្តគេចខ្លួនចេញទៅដោយសុវត្ថភាព ចំណែកឯសាកសពជនរងគ្រោះវិញត្រូវក្រុមគ្រួសារនិងសាច់ញ្ញាតិដឹកយកមកលំនៅដ្ឋានធ្វើបុណ្យតាមប្រពៃណី ៕