ឯ​ឧ​.​ហ៊ុន ម៉ា​ណែ​ត ៖ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​ដោយ​សុខដុម​

0

​ត្បូងឃ្មុំៈ ថ្លែង​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារសិក្សា​នៅ អនុវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន លាជ​លើ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​កាលពីពេល​ថ្មីៗ​នេះ​ឯ​ឧ​.​បណ្ឌិត ហ៊ុន​ម៉ា​ណែ​ត បាន មានប្រសាសន៍ថា សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​គ្រប់​វិស័យ​ធ្វើឱ្យ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​សុខដុមរមនា​ក្នុង​រយៈពេល​ជាង​មួយ ទសវត្សរ៍​នេះ​។​ ​ឯ​ឧ​.​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ទាំង​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​

គណបក្ស ប្រជាជន​កម្ពុជា មិនដែល​សន្យា​ចោល​ទេ គឺ​ហ៊ាន​ថា ហ៊ាន​ធ្វើ ហ៊ាន​ទទួលខុសត្រូវ មិន​ដូច អ្នកនយោបាយ​ខ្លះ​ដើរ​តែ​សន្យា​និង​បោកប្រាស​ប្រជាពលរដ្ឋ​។

ជាក់ស្តែង​ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា​បាន​នឹង​កំពុង​ធ្វើ​កំណែ​ទំរង់​លើ​គ្រប់​វិស័យ និង​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​គ្រប់ ទីកន្លែង បើទោះបី​ជាមាន​អ្នកនយោបាយ​ខ្លះ​បាននិងកំពុង បង្ក​ភាព​អសកម្ម មួយចំនួន​នៅក្នុង​សង្គម​ក៏ដោយ​។

នាពេល​បច្ចុប្បន្នៗ នេះ​ប្រមុខ​រាជរដ្ឋាភិបាល បាននិងកំពុង​គិតគូរ​ពី​សុខទុក្ខ​និង​យកចិត្តទុកដាក់ ដោះស្រាយ​ចំពោះ​ពលករ​ខ្មែរ ទាំង​ផ្នែក​ការទូត និង​តាមរយៈ​ការផ្តល់​សេវាកម្ម​បណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ និង​ផ្តល់ឱកាស ការងារ​ជូន​ពលករ ដែលជា​កូនចៅ​របស់​ប្រជាពលរដ្ឋ ដែល​ទាំងអស់នេះ​បានបង្ហាញ ពី​ការ រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ពី​សំណាក់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ច្ចុ​ប្បន្ន​។ ​

សូមបញ្ជាក់ថា អនុវិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន លាជ​លើ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់ ហើយ​ក្រោម​អធិបតីភាព​ឯ​ឧ​.​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នៅ​រសៀល​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០១៤ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ អាជ្ញាធរ​ដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ជាច្រើន នាក់​ផងដែរ​។​ ​

តាម​របាយការណ៍​សាងសង់ របស់លោក​ចេង ប៊ុណ្ណា​រ៉ា អភិបាល​នៃ​គណៈ​អភិបាល ស្រុក​មេមត់ បានឱ្យដឹងថា អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កសាង​ជូន​ប្រជាពលរដ្ឋ​នៅ ក្នុងស្រុក​មេមត់​មាន​ចំនួន​៨៤ ខ្នង​ដើម្បី​បម្រើ វិស័យ​អប់រំ​ដល់​ក្មួយៗ សិស្សានុសិស្ស​នៅ​ទូទាំង​ស្រុក​៕hun manet1a hun manet1b hun manet1c