អ្នកស្រុករមាសហែកនាំគ្នាដាំឫស្សីពីងពង់ ខណៈមានទីផ្សារតំលៃសមរម្យ

0

(ស្វាយរៀង)អ្នកភូមិមួយចំនួន​បាន​នាំគ្នាដាំ​ឫស្សី​ពីងពង់​ ព្រោះ​ឫស្សី​មួយ​ប្រភេទ នេះដែល​គេ​យកទៅ​ធ្វើ​ផ្ទះ និង​គ្រឿង​សង្ហា​រឹមផ្សេងៗ ដោយ​មើលឃើញ​ពី​គុណប្រយោជន៍​របស់​ឫស្សី​នេះ​ ទើប​អ្នកស្រុក​រមាសហែក​ ជាពិសេស​អ្នករស់នៅ​ឃុំ​ដូង ​ដែលមាន​ឫស្សី​ពីងពង់ ត្រូវប៉ាន់​ ព្រោះ​មាន​ទីផ្សារ​លក់​ទៅឲ្យ​ឈ្មួញ​វៀតណាម​ដោយបាន​តម្លៃ​សមរម្យគ្រាន់បានដោះស្រាយជីវភាពប្រចាំថ្ងៃ។
បើតាមស្ត្រីចំណាស់ម្នាក់ រស់នៅភូមិបាត្រាស់ ឃុំដូងបូង បានឲ្យដឹងថា សព្វថ្ងៃនគាត់មានចិត្ត​សប្បាយរីករាយ ខណៈមានជីវភាព​ធូរធា​មួយកម្រិត ដោយមាន​ក្រុមឈ្មួញ​វៀតណាម​ឡើងមក​ទិញ​ដល់​ភូមិ ​ឃុំ​របស់​ពួកគាត់​តែម្តង។

ប្រភព​បាន​បន្តទៀតថា ឫស្សី​ពីងពង់​នេះ​ត្រូវបាន​ប​ជា​ពលរដ្ឋ​ខ្លះ​បាន​ដើរ​ប្រមូល​ទិញ​ពី​ភូមិ​ឃុំផ្សេងៗទៀត​ នៃ​ស្រុក​រមាសហែក​មក​លក់​នៅ​ភូមិ​បា​ត្រាស់ ​ហើយ​រថយន្ត​របស់​ឈ្មួញ​វៀតណាម​មក​ដឹក​យកទៅលក់​បន្តទៀត​នៅ​ប្រទេស​វៀតណាម ​ដោយ​ឫស្សី​ពីងពង់​មួយ​ដើម ​ជា​ប្រភេទ​លេខ​មួយ​បាន២៧០០រៀល​ លេខ២បាន​តម្លៃ២០០០រៀល ​និង​ប្រភេទ​លេខ៣បាន​តម្លៃ​ចំនួននិង១៥០០រៀល។ អ្នកភូមិ​បា​ត្រាស់​បាន​ឲ្យដឹងទៀតថា ឫស្សី​ពីងពង់​នេះ​គេ​យកទៅ​ធ្វើជាគ្រឿងសង្ហា​រឹម​មាន​តុ កៅអី​ និង​ធ្វើ​ផ្ទះសំបែង​ផងដែរ។

មិនតែប៉ុណ្ណោះ បើ​ពុំមាន​ការដាំ​ឡើងវិញ​ទេ ច្បាស់​ជា​ប្រភេទ​ឫស្សី​ពីងពង់ និង​បាត់​បន្តិចម្តងៗ អាចឈាន​ទៅដល់​ការបាត់បង់​ទាំងស្រុង ព្រោះ​ឈ្មួញ​វៀតណាម​មាន​តម្រូវការ​ច្រើន​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ប្រទេស​របស់គេ។
អ្នកភូមិបានបន្ថែមទៀតថា ​ឫស្សី​ពីងពង់​នេះ​បើ​ដាំ​វា​វិញ​ មាន​រយះពេល​យូ​រទម្រាំ​បាន​ផល​គឺ​ដាំ​តាម​ធម្មជាតិ​របស់​វា ពី៤ទៅ៦ឆ្នាំ​ឯណោះ ​ទើបទទួលផល​បាន៕