កម្លាំងចម្រុះបានចុះបង្ក្រាបទល្មើសជលផលខាងលិចបឹងទន្លេសាបដុតបំផ្លាញសាច់អួនជាង៣.០០០ម៉ែត្របង្គោលឫស្សីជាង២.០០០ដើមនិងលេងត្រីចម្រុះជិត២០០គីឡូក្រាម

0

បន្ទាយមានជ័យ៖កម្លាំងចម្រុះបានចុះបង្ក្រាបទល្មើសជលផលខាងលិចបឹងទន្លេសាបដុតបំផ្លាញសាច់អួនជាង៣.០០០ម៉ែត្របង្គោលឫស្សីជាង២.០០០ដើមនិងលេងត្រីចម្រុះជិត២០០គីឡូក្រាមនៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៨ស្ថិតក្នុងភូមិសាស្គ្រស្រុកមង្គលបូរីនិងស្រុកព្រៈនេត្រព្រៈខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការរទទួលការងារព័ត៌មាននិងសន្តិសុខនិងបង្ក្រាបបទល្មើសធនធាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ដោយមានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងដាក់វិធានការពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកបានដឹកនាកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តនិងស្រុកមង្គលបូរីនិងស្រុកព្រៈនេត្រព្រៈចំនួន២៥នាក់សហការជាមួយមន្ត្រីរដ្ឋបាលជលផលស្រុកមង្គលបូរីនិងមន្ត្រីអាជ្ញាធរបឹងទន្លេសាបសរុបចំនួន៣០នាក់បានចុះស្រាវជ្រាវកំណត់មុខសញ្ញាបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទមាន បរចាប់ត្រីចំនួន៥និងសាច់អួនជាង៣.០០០ម៉ែត្រ និងមង្គោលឫស្សីជាង២.០០០ដើមនិងលេងត្រីចម្រុះជិត២០០គីឡូក្រាមនៅចំណុចព្រៃបឹងសំបុកសត្វនិងបឹងអាត្រាំក្នុងភូមិសាស្គ្រស្រុកមង្គលបូរីនិងស្រុកព្រៈនេត្រព្រៈខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖ក្រោយពេលដែលបង្ក្រាបបទល្មើសនេសាទខុសច្បាប់បានធ្វើការណែនាំអប់រំម្ចាស់ដាក់ឧបករនេសាទល្មើសច្បាប់ចំនួន៥នាក់មាន១.ឈ្មោះ ទុយ ទ្រី ភេទប្រុសអាយុ២២ឆ្នាំ ២.ឈ្មោះ ផុក ប៊ូ ភេទប្រុសអាយុ៣២ឆ្នាំ៣.ឈ្មោះ យឹម ជុន ភេទប្រុសអាយុ៥៣ឆ្នាំ ៤.ឈ្មោះ សុខ រ៉េត ភេទប្រុសអាយុ៤៧ឆ្នាំ ៥.ឈ្មោះ ដេត ដា ភេទប្រុសអាយុ៣០ឆ្នាំ អ្នកទាំងនេះរស់នៅភូមិ/ឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបូង និងឧបករដែលបង្ក្រាបបានត្រូវបានសមត្តកិច្ចចម្រុះដុតបំផ្លាញចោលនៅកន្លែងជាង់ស្តែង។
លោកវរៈសេនីយ៍ទោ ប៊ុន ណាំអៀង បានណែនាំដល់អ្នកដាក់ឧបករបទល្មើសនេសាទល្មើសច្បាប់នៅពេលរដូវហាមឃាត់ចាប់ពីខែមិថុនាដល់ខែតុលាត្រូវបញ្ឈប់សកម្មភាពប្រើប្រាស់ឧបករល្មើសនិងច្បាប់រកជាលក្ខណៈគ្រួសារស្របច្បាប់ ហើយចូលរួមថែរក្សាមច្ឆាជាតិទាំងអស់៕ដោយ៖ឃិន គន្ធា