យុវជន​ស្រវឹងស្រា​៣​នាក់​បើក​ម៉ូតូ​អាយ​ខន​បត់​ឆ្លងផ្លូវ​ត្រូវ​កាមរី​បា​ឡែ​ន​បុក រងរបួស​ធ្ងន់​ស្រាល​

0

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ដោយ​បាក់ជើង​ខាងស្ដាំ និង​២​នាក់​ទៀត​រងរបួស​ស្រាល​ដោយ​គ្រាន់តែ​រលត់​ដៃ​រលត់​ជើង​តិចតួច ខណៈពេល​ស្រវឹងស្រា​ជោកជាំ​ហើយ​បើក​ម៉ូតូ​អាយ​ខន​ពណ៌​ត្រួ​ច​ចេក​លា​យស​មួយគ្រឿង​បត់​ឆ្លងផ្លូវ ក៏ត្រូវ​រថយន្ត​កាមរី​បា​ឡែ​ន​ពណ៌​ស្ករ​មួយគ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​បុក​ចំ​ពីមុខ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី យប់​ថ្ងៃទី​១៧​ខែកុម្ភៈ ឆ្នាំ​២០១៤​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ទល់មុខ​ក្រុមហ៊ុន តូយ៉ូតា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ ​នៅ​កន្លែងកើតហេតុ​យុវជន​រងគ្រោះ​ទាំង​៣​នាក់​ប៉ូលិស​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​លោក ស៊ិន សុវណ្ណ នាយរង​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរជើងគោក​ខណ្ឌ​សែន​សុខ បានអោយដឹងថា មុនពេល​កើតហេតុ​មាន​ម៉ូតូ​អាយ​ខន ១​គ្រឿង ពណ៌​សលាយ​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 1AZ-6196 ជិះ​ដោយ​យុវជន​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បានធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​បណ្ដាល​មហា​វិ​ថិ​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​លិច​មក​កើត ស្រាប់តែ​មកដល់​

ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ទើបត្រូវ​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ស្ករ​មួយគ្រឿង អត់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាលអោយ​យុវជន​ម្នាក់​ជា​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ​បាក់ជើង​ខាងស្ដាំ​ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក​ឯកជន​មួយចំណែក​មិត្ត​ភ័​ក្ត​២​នាក់​

ទៀត​ដែល​ជិះ​ពីក្រោយ​រងរបួស​ស្រាល​ដោយ​គ្រាន់តែ​រលត់​ដៃ​រលត់​ជើង​តិចតួច​។​ ​ក្រោយពេល​កើតហេតុ​ប៉ូលិសចរាចរ​បាន​ចុះទៅ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ខាងលើ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​៕ ​Image1 Image2 Image3 Image4