ឃាត់ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកឃាត់ខ្លួន ជាបន្តបន្ទាប់​ ពាក់ព័ន្ធនិងករណីគ្រឿងញៀន!

0

ព្រះវិហារ: ជនសង្ស័យចំនួន២នាក់ ត្រូវបាន ឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីរក្សាទុក្ខ ឫជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថស្រុក ទទួលបន្ទុកការងារព្រហ្មទណ្ឌ ​បានបញ្ជាក់ថា កាលពី​វេលាម៉ោង៥.៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងអាវុធហត្តស្រុក​ជាំក្សាន្ត ចំនួន​៤នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ ស្នាក់ការកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំង កងពលធំអន្តរាគមន៍លេខ៣ ចុះបង្រ្កាបករណីរក្សាទុក្ខ ឫជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន។

ក្នុងនោះ ដកហូតថ្នាំញៀន បានចំនួន២កញ្ចប់ ប្រភេទម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក) លុយខ្មែរ(២៥២៥០០រៀល) ទូរសព្ទដៃ១គ្រឿង​ និង ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះប៉ុន ចន្ធូ ភេទប្រុស អាយុ២៧ មុខរបជាងជសជុលម៉ូតូ រស់នៅភូមិស្រអែមជេីង ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ។

លុះព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៦ ០០នាទី កម្លាំងអាវុធហត្ថស្រុកបានធ្វេីការ​សហការបន្តជាមួយកម្លាំង កងពលតូចអន្តរាគមន៍លេខ៨ និងកម្លាំងកងពលធំអន្តរាគមន៍លេខ៣ ចុះធ្វេីការឃាត់ខ្លួន​ជនសង្ស័យម្នាក់ទៀតឈ្មោះ ហ៊ុន រ៉ាដា ភេទប្រុស អាយុ២៤ មុខរបកសិករ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ធួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដកហូតវត្តុតាង សំភារៈសំរាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន ទូរស្ទពដៃ១គ្រឿង។

លោក អនុសេនីយ៍ឯក ជុន បូរ៉ា បានបន្តថាក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីររួច។កម្លាំងបានបន្តធ្វេីការឆែកឆេរតូបធ្វេីម៉ូតូ​ របស់ឈ្មោះប៉ុន ចន្ធូ ហើយរកឃេីញថ្នាំញៀនចំនួន ៣កញ្ចាប់បន្ថែមទៀតផងដែរ។

លោកថាបច្ចុប្បន្ន កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត កំពុងបន្តនីតិវិធីទៅតាមផ្លូវច្បាប់ នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ៕សួនលីណា