​ខេត្ត​ព្រះសីហនុ​នាវិក​សហរដ្ឋអាមេរិក​ជួយ​ពិនិត្យ​ព្យាបាល និង​ធ្វើការ​វះកាត់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ ​​

0

​ព្រះស៊ីហនុ៖ លោកស្រី​វរ​នា​វី​ត្រី Kim Dixon Lieutenant Commauder នាវិក​សហរដ្ឋអាមេរិក​បាន​ឲ​ដឹងថា ក្នុង​បេសកកម្ម​Pacific Partnership ឆ្នាំ​២០១៤ មាន​ប្រទេស​អូស្ត្រាលី ឆៀ​ល​លី ជប៉ុន កូរ៉េ ម៉ាឡេស៊ី និង​សហរដ្ឋអាមេរិក ដែលមាន​ចម្រុះ​ជាតិ​សាសន​ក្រុមគ្រូពេទ្យ​សរុប​ចំនួន​១១០​នាក់ បានមក​ដល់ ប្រទេស​កម្ពុជា​

ហើយ​នៅ​ព្រឹក​នេះ នាវិក​ក្រុមគ្រូពេទ្យ​អាមេរិក​ធ្វើការ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​វះកាត់​ជំងឺ​ទូទៅ ជាពិសេស​ផ្តោត​សំខាន់​កា​វះកាត់​លើ​ផ្នែក​ស្ត្រី និង​ពិធី​សង្គ្រោះបន្ទាន់​ដល់​ក្រុម​គ្រួ​ពេទ្យ​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្ត​ព្រះសីហនុ រយះពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​២៦ និង​២៧​ខែមិថុនា ឆ្នាំ​២០១៤ ។

ក្រុមការងារ​របស់​យើង​បានធ្វើការ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កេតុមាលា​នៅ​ភ្នំពេញ រួចហើយ​ផងដែរ ក្រុម​គ្រួ​ពេទ្យ​បាន​ទៅពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តតាកែវ​បាន​ចំនួន ១.៥០០​នាក់ ក្នុងនោះ​ធ្វើការ​រ​វះកាត់​ជំងឺ​ជូន​ប្រជាពលរដ្ឋ​បាន ១៥០​នាក់ និង​ការព្យាបាល​ទាក់ទង​នឹង​ជំងឺ​ភ្នែក ធ្មេញ និង​ជំងឺ​ផ្សេងៗ​ទៀត ។ ហើយ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​២៦​នេះ ក្រុម​គ្រួ​ពេទ្យ​បាន​ជួយ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៨០០​នាក់​រួចហើយ យើង​នឹង​បន្ត​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​បន្តទៀត ។

ក្រៅពីនោះ​ក្រុម​គ្រួ​ពេទ្យ​បាន​ពិនិត្យ​ព្យាបាល នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ថ្ងៃនេះ​ក្រុម​ពេទ្យសត្វ និង​ធ្វើការ​នៅ​កោះរុង និង​ចាក់​ថ្នាំ​បង្ការ​គោ ក្របី​នៅ​ខេត្ត​ព្រះសីហនុ ។ ហើយ​ក៌​មាន​ក្រុម​គ្រួ​ពេទ្យ​មួយក្រុម​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក ធ្មេញ នៅ​សាលាបឋមសិក្សា​ហ៊ុន សែន​ក្រុងព្រះសីហនុ​បន្តទៀត ។​ ​ ​លោកស្រី​វរ​នា​វី​ត្រី Kim Dixon ឲ​ដឹង​បន្ថែមទៀតថា យើង​ក៌​មាន​ក្រុម​វិស្វកម្ម​សហការ​ជាមួយ ក្រុម​វិស្វកម្ម​កម្ពុជា សាងសង់​អាគារ​សម្ព​ភ​ចំនួន​០៣​កន្លែង​ក្នុង​ខេត្តតាកែវ និង​កំពត ក្នុងនោះ​ខេត្ត តាកែវ​មាន​ពី​មណ្ឌល គឺ​មណ្ឌល​សុខភាព​ព្រៃស្បាត និង​ស្រីស្នំ និង​មួយ​មណ្ឌល​ទៀត​នៅ​ខេត្ត​កំ ពត គឺ​មណ្ឌល​សុខភាព​ត្រពាំង​ល្ពៅ និង​ក្រុម​វិស្វកម្ម​ជួយ​សាងសង់​

ជួសជុល​សាលារៀន​Good Wele shcool ដែលមាន​ទីតាំង​ក្នុង​ក្រុងព្រះសីហនុ អ្នកដឹកនាំ​ជា​គ្រួសារ​ជនជាតិ​អង់គ្លេស ដើម្បី​បង្រៀន​សិស្សានុសិស្ស​ក្រីក្រ​ដោយ​មិន​គិតថ្លៃ​ផ្នែក​ភាសារ​អង់គ្លេស និង​Compurter ដើម្បី​ឲ​សិស្ស​ក្រីក្រ​ដែល​ក្រុមគ្រួសារ​គ្នាន​លទ្ធភាព​បញ្ជូន​កូនចៅ​ទៅ​សិក្សា​នៅតាម​សាលា​ឯកជន​នោះ ។ ​លោក​វរ​នា​វី​ត្រី LCDR Dan Burd Lieutenan Commauder សហរដ្ឋអាមេរិក មាន​ប្រសា​ស​ន៌​ថា លោក​មាន​មោ​ទ​នះ​ភាព​ណាស់​បាន​ចូលក្នុង​មន្ទីរពេទ្យ​ក្រុងព្រះសីហនុ និង​តំណាង​នាវិក​កប៉ាល់​ដៃគូ​លំ​ហាត់​Pacific Partnership បាន​ចូលរួម​ផ្នែក​សុខាភិបាល​ហើយ​ការដែល​យើង​ចាប់​ដៃគូ​ជាមួយគ្នា ផ្តោត​សំខាន់​ផ្តល់​លើ​សេវាកម្ម​ផ្នែក​សុខភាព​

នៅពេលដែល​យើង​ធ្វើការ​សមយុទ្ធ​សហការ​ជា មួយ​គ្នា​នូវពេល​ដែលមាន​គ្រោះ​ហា​នី​ភ័យ​កើតឡើង រឺ​មាន​បញ្ហា​អ្វី​កើតឡើង យើង​អាចជួយ​គ្នា​ទៅវិញទៅមក ពិសេស​មក​ទីនេះ​តំណាង​មាន​ប្រទេស​អូស្ត្រាលី ជប៉ុន មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា ដោយ​សហការគ្នា​ផ្តោត​សំខាន់​លើ​វិស័យ​សុខាភិបាល​ចូលរួម​ជួយ​គ្នា​កាន់តែ​ប្រសើ​ឡើង​ធ្វើ​អន្តរា​គម​ន៌​បាន​ទាន់ពេលវេលា ធ្វើយ៉ាងណា​ឲ​ការសហការ​កាន់តែ​ប្រសើរឡើង​ប្រទេស​ទាំំ​ង​អស់​ផងដែរ ។ លោក​មាន​អារ​ម្ម​ណ៌​សប្បាយរីករាយ​មកដល់​កម្ពុជា និង​មាន​ការទទួល​ស្វា​គម​ន៌​ពី​ប្រជាពលរដ្ឋ លោក​បាន​ចូលរួម​ការងារ​នៅ​ខេត្តកំពត តាកែវ និង​ខេត្ត​ព្រះសីហនុ មន្ទីរពេទ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ដែលមាន​ឪ​កាស​មក​បំពេញ​សក​កម្ម​នៅ​កម្ពុជា ។
រយះពេល​៣​ថ្ងៃ​រូបលោក​នៅ​ខេត្តកំពត ដែលមាន​អ្នកជំងឺ​មកជួប​គ្រូពេទ្យ​ដើម្បី​ពិភាក្សា​ទូទៅ​បាន​១២០០​នា​ក៉ និង​នៅមាន​ផ្នែក​ផ្សេងៗ​ទៀត ដែល​យើង​មិនទាន់បាន​រាប់​ប​ញ្ជូ​ល នៅក្នុង​ខេត្តតាកែវ​រយះពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​យើង​បាន​ពិនិត្យ ព្យាបាល​ភ្នែក និង​ការចូលរួម​ពី​គ្រូពេទ្យ​ជប៉ុន និង​ក្រុមគ្រូពេទ្យ​មកពី​ទ​ព័​ជើងគោក​កម្ពុជា ។ ជំងឺ​ដែល​យើង​ជូ​ប​ប្រទះ​និង​បើក​ថ្នាំ​អោយ​ភាគច្រើន​គី​មានការ​រលាក​ផ្លូវដង្ហើម រលាក​ក្រពះ និង​ជំងឺ​ស្បែក ដែល​ត្រូវ​ប្រើ​ខាង​ថ្នាំ​ផ្សះ​ច្រើនជាងគេ ។ រចនា​សម្ព​ន័ Partnership តែងតែមាន​រាល់​ឆ្នាំ តែ​នៅ ២​ឆ្នាំ​ម្តង ប៉ុន្តែ​ទំនាក់ទំនង​មាន​ជា​រាងរាលឆ្នាំ រឺ​ពីរ​ឆ្នាំ​ម្តង វា​អាស្រ័យ​ដោយមាន​ការសហការ​រ​រវាង​នៅ​ប្រទេស​កម្ពុជា ៕​ ​ ​ ​ ​ ​??????????????????????????????? ???????????????????????????????