​​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កំណត់​យក​ថ្លៃ​សេវា​ចូល​ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម ប្រល័យ​ពូជ សាសន៍​ទួលស្លែង​៣​ដុល្លារ​សម្រាប់​ជនបរទេ

0

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការកំណត់​យក​ថ្លៃ​សេវា​ពី​ភ្ញៀវទេសចរ​បរទេស ដែល​ចូល​ទស្សនា​សារមន្ទីរ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ចំនួន​៣​ដុល្លារ សម្រាប់​ជនបរទេស អាយុ​១៨​ឆ្នាំ​ឡើងទៅ សម្រាប់​ជនជាតិខ្មែរ​មិន​គិតថ្លៃ​។​ នៅក្នុង​សេចក្តីជូនដំណឹង ដែល​ទើបនឹង​

ទទួលបាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៤ នេះ​តទៅ ក្រសួង​នឹងដាក់​ឲ្យ​ដំណើរ​ការលក់​សំបុត្រ ជូន​ភ្ញៀវទេសចរ ដែល​ចូល​ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​

ប្រល័យពូជសាសន៍​ទួលស្លែង តាម​ការកំណត់​ដូចតទៅ សម្រាប់​ជនជាតិខ្មែរ​ទាំងអស់ ចូល​ទស្សនា​សារមន្ទីរ​ដោយ​មិន​គិតថ្លៃ សម្រាប់​ជនជាតិ​បរទេស ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ ត្រូវ​បង់ថ្លៃ​សំបុត្រ ចូល​ទស្សនា​សារមន្ទីរ ចំនួន​៣​ដុល្លារ អាមេរិក​ក្នុង​ម្នាក់ ។ ចំពោះ​គណៈប្រតិភូ​បរទេស ដែលមាន​លិខិតអនុញ្ញាត និង​សិស្ស​និស្សិត​ជនជាតិ​បរទេស ព្រមទាំង​អ្នកសិក្សា​ស្រាវជ្រាវ លើ​វិស័យ​វប្បធម៌ និង​អប់រំ ត្រូវបាន​លើកលែង​។​ ​

សេចក្តី​ជួន​ដំណឹង​នោះ បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​ការយក​កម្រៃ​សេវា និង​ការប្រមូល​ចំណូល ប្រព្រឹត្ត​ទៅដោយ​តម្លាភាព ច្បាស់លាស់ ភ្ញៀវទេសចរ​ដែល​បង់​ថ្លៃ​សំបុត្រ​ចូល​ទស្សនា សារមន្ទីរ​នឹង​ទទួលបាន​បង្កាន់ដៃ​បង់ប្រាក់​តាម​តារាង​តម្លៃ​សេវា ដែល​បិទ​ផ្សាយ​នៅ​ចំ​ខាងមុខ បញ្ជរ​លក់​សំបុត្រ ស្ថិតនៅ​មាត់ច្រក​ចូល​សារមន្ទីរ​ជ្រុង​ខាងត្បូង ។ ទន្ទឹមនឹងនេះ​ក្រសួង​នឹង​បង្កើត​កន្លែង​ផ្តល់ព័ត៌មាន សម្រាប់​ភ្ញៀវទេសចរ និង​ប្រអប់​សំបុត្រ​ទទួល​បណ្តឹងតវ៉ា ឬ​មតិ​កែលំអ នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ៕1 2 3 5 4