ឯកឧត្តម ដួង សំនៀង និងលោកជំទាវ ព្រមទាំងឯកឧត្តមលោកជំទាវជាច្រើនបានអញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តព្រហ្មវិហារធម៏តេជោជប់រង្សីសរ៉ារាម(ហៅវត្តអង្ការអេដស៍)!

0

ព្រះវិហារ: នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ និងលោកជំទាវ អ៑ុក ស៑ុនរ៉ានី រួមទាំងឯកឧត្តមលោកជំទាវ ចំណុះទីបញ្ជាការកងតូចតូចអន្តរាគមន៍លេខ៧ទាំងមូល ព្រមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តព្រហ្មវិហារធម៏តេជោជប់រង្សីសរ៉ារាម ស្ថិតនៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។នៅក្នុងពិធីបុណ្យកាន់បិណ្ឌវេរទី១២នេះដែរ ឯកឧត្តម និងលោកជំទាវ ព្រមជាមួយពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ បាននាំយកចង្ហាន់ និងទេយ្យវត្ថុ មានគ្រឿងឧបភោគបរិភោគ ព្រមជាមួយបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឈ សម្រាប់តំកល់ទុកកសាង នូវសមទ្ធិផលនានាបន្ថែមទៀត និងរាប់បាត ដើម្បីឧទ្ទិសមគ្គផល កុសល្យផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាន មាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ព្រមទាំងដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាខ្មែរតាំងពីបុរាណ សូមឲ្យដួងវិញ្ញាណក្ខន្ធលោកអ្នកទាំងអស់នោះ ទទួលបាននូវសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ និងលោកជំទាវ លោកជំទាវ អ៑ុក ស៑ុនរ៉ានី រួមទាំងឯកឧត្តមលោកជំទាវ ចំណុះទីបញ្ជាការ កងតូចតូចអន្តរាគមន៍លេខ៧ទាំងមូល ព្រមជាមួយពុទ្ធបរិស័ទជិតឆ្ងាយបានប្រគេនចង្ហាន់និងបច្ច័យដល់ព្រះសង្ឃ មានដូចជា អង្ករ២បេ មី៤កេះ ទឹកផ្លែឈើ១កេស ទឹកសុទ្ធ១០យួរទឹកស៊ីអ៊ីវទឹកត្រី២យួរ ត្រីខ៤យួរ និងបច្ច័យសម្រាប់កសាងចំនួន៤០៤៩០០០៛(បួនលានបួនមុឺនប្រាំបួនពាន់រៀល) ប្រាក់ដុល្លា.៥០០$ និងប្រគេនបច្ច័យបួនដល់ព្រះសង្ឃ១២អង្គ មួយអង្គបច្ច័យ៤០០០០៛ស្លាដក់១ ព្រះគ្រូចៅអធិការមួយអង្គ៦០០០០៛ស្លាដក់១ និងចែកជូនលោកយាយ លោកតា២០នាក់ ក្នុងម្នាក់បច្ច័យ១០០០០៛៕សួនលីណា