ប្រជាពលរដ្ឋជិត១០០នាក់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកទទួលអំណោយពីសប្បុរសជននិងព្រះសង្ឃវត្តបាណក

0

(កំពង់ធំ)៖ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយជាមនុស្សធម៌០៦កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ នាយករងអធិការដ្ឋាន
អគ្គបញ្ជាការកងយោពលខេមរៈភូមិន្ទ លោកស្រី ទ្រីណាត់ និងព្រះចៅអធិការវត្តបាណក ស្រុកបារាយណ៍ បាននាំយកសម្ភារៈនិងថវិកាមួយចំនួនទៅចែកជូនប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក
ស្ថិតនៅភូមិត្រពាំងស្វាយឃុំបល្ល័ង្កស្រុកបារាយណ៍ខេត្តកំពង់ធំប្រមាណជិត ១០០ នាក់ ។
មានប្រសាសន៍ផ្តាំផ្ញើ លោក ឃួន សុវណ្ណ បានលើកទឹកចិត្តដល់អ្នកជម្ងឺ កុំឲ្យមានការតក់ស្លុតពេលឈឺត្រូវរត់រកគ្រូពេទ្យ ហើយការចែកអំណោយនេះគឺជាអំពើមនុស្សធម៌មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ ។
ការចែកជូនអំណោយនាពេលនេះគឺជាឧទ្ទិសដល់ដួងវិញ្ញាក្ខន្ធបុព្វបុរស សាច់សារលោហិតដែលបានចែកឋានទៅ និងជាគោរពព្រះវិញ្ញាណក្ខន្ធ ថ្វាយព្រះរាជកុសលជូនដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ គម្រប់ខួប៦ឆ្នាំ ដែលព្រះអង្គបានយាងសោយទិវង្គត។

ជាមួយគ្នានេះដែរលោក ឃួន សុវណ្ណ បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានសេចក្តីសុខសប្បាយ ឆាប់ជាសះស្បើយពីជម្ងឺនិងសូមឲ្យគិតគូពីបញ្ហាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ចូលរួមការពារសុខសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន ថែរក្សាសុខសន្តិភាពដើម្បីប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។