កិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅខេត្តសៀមរាប

0

សៀមរាប៖  ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ នៅសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គណៈអភិបាលខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ចូលរួមផងដែរ ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីខ្លឹមសារនៃកិច្ចប្រជុំនាពេលនោះ ដោយបានបញ្ជាក់អំពីការរៀបចំប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តធ្វើឡើងនតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយមានរៀបចំ នូវកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរណ៍ បានទស្សនាកម្សាន្ត អំពីវប្បធម៌ ប្រពៃណី របស់ប្រជាពលរដ្ឋខែ្មរយើង ដែលមានរយៈពេល០២ថ្ងៃ ។ ឯកឧត្តមក៏បានលើកនូវរបៀបវារៈចំនួនបី ដោយ ពិភាក្សាលើការងាររៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ និង ពិធីសម្ពោធវិមានអនុស្សាវ រីយ៍ នយោបាយឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយ ជោគជ័យ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និង ការរៀបចំបុណ្យខួបលើកទី៤០ នៃស្មារតីជ័យជម្នះ ៧មករា ។ ក្នុងកិច្ចពិភាក្សានោះឯកឧត្តមបណ្ឌិតក៏បានឲ្យដឹងផងដែរថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺធ្វើឡើង ដើមី្បរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើង ទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួល បានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា ការជួបជុំគ្នានាឱកាសនេះ ក៏ដើមី្បធ្វើការពិភាក្សាគ្នា និង ពិនិត្យមើលរាល់ការងារដែលអនុគណៈកម្មការទាំង៦ ដែលត្រូវអនុវត្ត ដើមី្បធ្វើការរៀបចំក្រុងសៀមរាបយើង ឲ្យមានសោភណ្ឌភាពកាន់តែមានភាពស្រស់ត្រកាលឡើង ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០១៨នេះ ក្នុងការទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តឲ្យកាត់តែច្រើនផងដែរ ។ ម៉្យាងទៀតដោយខេត្តសៀមរាបជាខេត្តមួយ ដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណល្បីល្បាញ ដែលជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ បានក្លាយជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍ នៅលើពិភពលោក ព្រមទាំងទទួលបានការចាប់អារម្មណ៍ដ៏លើសលុបពីអ្នកធ្វើដំណើរ និង ទេសចរអន្តរជាតិរាប់លាននាក់ នៅលើគេហទំព័ររបស់ទីភ្នាក់ ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) ប្រាសាទអង្គរវត្តរបស់កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៨ ក្នុងចំណោមសំណង់បុរាណទាំង២៥ ដែលនេះជាការបញ្ជាក់ថា ពិភពលោកនៅតែសាទរចំពោះសំណង់អច្ឆរិយរបស់ខ្មែរ និងមានកេរ្តិ៍ឈ្មោះដ៏លី្បល្បាញ នៃទីក្រុងប្រវត្តិសាស្ត្រ បានទទួលជ័យលាភី ទីក្រុងទេសចរណ៍ ស្អាតអាស៊ាន ឆ្នាំ២០១៨.២០២០។
មានប្រសាសន៍នោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន សំខាន់ចំពោះកម្លាំងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការងារសន្តិសុខ បង្កើនការត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងកំណត់នូវទីចំណតយានយន្ត គ្រប់ប្រភេទនៅតាមគោលដៅនីមួយៗ ក្នុងនោះក៏បានសង្កត់ធ្ងន់ទៅលើការងារចរាចរណ៍ក្នុងពេលពិធីបុណ្យ ។ ក្នុងនោះដែរឯកឧត្តមក៏បានសុំឲ្យអនុគណៈកម្មការ ត្រូវធ្វើការស្វែងរកនូវដៃគូរ ក្នុងការគាំទ្ររៀបចំពិធីនេះឲ្យដំណើរការទៅដោយជោគជ័យ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតបានជម្រុញដល់សាលាខេត្ត ធ្វើការបំពាក់នូវបង្គោលភ្លើងបំភ្លឺបន្ថែមក្នុងក្រុង ឲ្យបានរួចមុនថ្ងៃបុណ្យអុំទូក ព្រមទាំងត្រូវធ្វើអនាម័យសម្អាតតាមដងផ្លូវផងដែរ ។ ក្នុងនោះឯកឧត្តមបណ្ឌិត សូមឲ្យអនុគណៈកម្មការទទួលផ្នែកអនាម័យ ត្រូវធ្វើជាប្រចាំនូវអនាម័យ បរិស្ថាន ក្នុងពេលបញ្ចប់ពិធី ក្នុងការប្រមូលកាកសំណល់ទាំងនេះ ដើមី្បជៀសវាងកុំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ ។ ឯកឧត្តមក៏បានលើកផងដែរ ពីកិច្ចចូលរួមក្នុងពិធីសម្ពោធ វិមានឈ្នះឈ្នះ នាថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៨ គឺគ្រប់បណ្តាមន្ទីរ អង្គភាពទាំងអស់ ត្រូវធ្វើការស្រាវជ្រាវឯកសារសំខាន់ៗ ដើមី្បយកទៅធ្វើការដាក់តាំងពិពណ៌ នៅថ្ងៃសម្ពោធវិមានឈ្នះឈ្នះ សំខាន់ផ្នែកកងកម្លាំងប្រដាប់អាវុធទាំងបី យកនូវរូប ភាព ក្នុងការធ្វើសមាហរណកម្មជាមួយក្រុមខ្មែរក្រហម ការបញ្ចប់សង្រ្គាមចុងក្រោយ ក្រោមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ព្រមទាំងធ្វើការទំនាក់ទំនងជាមួយគណៈកម្មការ រៀបចំពិពណ៌ វិមានឈ្នះឈ្នះផងដែរ ។ ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានធ្វើការជម្រុញដល់កងកម្លាំងទាំងបី ធ្វើការហ្វឹក ហាត់ជាក្បួនព្យុះហយាត្រ្តា ក្នុងឱកាសបុណ្យខួបអនុស្សាវរីយ៍លើកទី៤០ ថ្ងៃជ័យជម្នះ ៧មករា ដែលនឹងប្រព្រឹត្តធ្វើនៅ ថ្ងៃខាងមុខផងដែរ ៕