(រូបភាពវីដេអូ) ​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​អះអាងថា​ក្រុម​របស់ខ្លួន​ត្រូវតែ​បង្កើន​ទម្រង់​ការពារ​ ​

0

​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​អះអាងថា​ក្រុម​របស់ខ្លួន​ត្រូវតែ​បង្កើន​ទម្រង់​ការពារ​ ​គ្រូបង្វឹក​ក្រុម​តុង​ហ្គោ​អា​ហ្ស​ង់​ទីន​លោក Alejandro Sabella (​អា​ឡិច​ចាន់​ត្រូ សា​បេឡា​) បាន​បញ្ជាក់ថា ក្រុម​របស់ខ្លួន​ត្រូវតែ​បង្កើន​សមត្ថភាព​ប្រព័ន្ធ​ការពារ​មុន​ការប្រកួត World Cup វគ្គ​១៦​ក្រុម​ចុងក្រោយ​មកដល់ ។​ ​កូនក្រុម​របស់លោក Sabella បាន​ប្រកួត​

ឈ្នះ​ក្រុម​ឥន្ទ្រី​ដែក​អាហ្វ្រិក​នី​ហ្សេ​រី​យ៉ា​៣-២​ក្នុងការ​ប្រកួត​ចុងក្រោយ នៃ​ពូ​ល​F កាលពី​យប់​ថ្ងៃ​ពុធ​ប៉ុន្តែ​លោក​បាន​អះអាងថា ក្រុម​របស់លោក​ពិតជា​ទន់ខ្សោយ​ប្រព័ន្ធ​ការពារ​ណាស់ ។​

​គ្រូបង្វឹក​វ័យ​៥៩​ឆ្នាំ​រូបនេះ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា “​យើង​ជា​ក្រុម​ពូកែ​ខាង​វាយប្រហារ​មួយ​ហើយ​មាន សំណួរ​ជាច្រើន​ទាក់ទង​នឹង​ប្រព័ន្ធ​ការពារ​របស់​យើង ។ ការការពារ​ដ៏​រឹងមាំ​ជា​រឿង​ដ៏​ល្អ​បំផុត​សម្រាប់​យើង​ប៉ុន្តែ​យើង​ត្រូវតែ​សិក្សា​ពី​វិធី​នៃ​ការបង្កើន​ទម្រង់​ការពារ​” ។​ ​គួរ​បញ្ជាក់ថា អា​ហ្ស​ង់​ទីន​នឹងត្រូវ​ជួប​ជាមួយ​ស្វី​ស​សម្រាប់​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​អង្គារ​ក្រោយ ៕