សម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយគោយន្តកន្ត្រៃយ៍ ០១គ្រឿងដល់លោក ជា ថា​ ជាអតីតយុទ្ធជន

0

ខេត្តកំពង់ធំ៖ លោក​វរសនីយ៍​ទោ​ ជា ថា ជាអតីតយុទ្ធជន ត្រូវបានសម្តេច តេជោ ហ៊ុន សែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់គោយន្តកន្ត្រៃយ៍ ០១គ្រឿង ជាអំណោយជូន  តាមរយះ ឯកឧត្តម ឧត្ដមសេនី​យ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក អគ្គ​លេខាធិការ​រង​ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ។

ពិធីប្រគល់គោយន្តកន្ត្រៃយ៍ ០១គ្រឿងនេះ ស្ថិតក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលជា​តំណាង​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក អគ្គ​លេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ នៅរសៀលថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៨  ។

លោក​វរសនីយ៍​ទោ​ ជា ថា​ ជាអតីតយុទ្ធជន រស់នៅ ភូមិ​ស្វាយ​កាល់​ ឃុំ​កកោះ​ ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ បាន ទទួលគោយន្ដ​ភ្ជួរ​ដី​០១គ្រឿង និង​សម្ភារៈ​រួម​ផ្សំ​ផ្សេងទៀត​ សម្រាប់​ប្រើ​ប្រាស់​ក្នុង​វស័យកសិកម្ម​ និងជួយដល់ ជីវភាពរស់នៅ របសើក្រុមគ្រួសារ  ដែលជាអតីត​នៅអង្គភាព​មេបញ្ជាការ​ វរសេនាតូចលេខ១ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​  ។

​លោក​វរសនីយ៍​ទោ​ ជា  ថា​ មាន​ក្តី​រំភើប​ចិត្ត​រកអ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ ចំពោះ​សណ្តាន​ចិត្ត​មនុស្ស​ធម៌​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​  ហ៊ុន សែន នាយ រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ផ្តល់​ជូន​គាត់​ក្នុង​នាម​ជា​អតីត​យុទ្ធ​ជន​ ដែល​ធ្លាប់​លះបង់​សាច់ស្រស់​ ឈាម​ស្រស់ប្រយុទ្ធលើសមរភូមិក្នុងសម័យសង្គ្រាមកន្លងមកដើម្បីបុព្វហេតុជាតិ​និង​ប្រជាជន​ ហើយ​ស្មោះត្រង់​ដាច់​ខាត​ចំពោះ​សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន​  ។

ដោយ  ប៊ុន  រដ្ឋា