(រូបភាពវីដេអូ)​ប៉ូលិស​ថៃ ចាប់​មនុស្ស​ជាង​១០០០​នាក់​ពី​ការ​ភ្នាល់​បាល់​វើ​ល​ខុប​ទាត់​ខុសច្បាប់

0

​នៅ​ថ្ងៃ​ពុធ​នេះ ប៉ូលិស​ថៃ​បាន​ប្រាប់ថា បាន​ចាប់ខ្លួន​មនុស្ស​១​ពាន់​២៣​នាក់ ពីបទ​ភ្នាល់​បាល់ទាត់​ខុសច្បាប់ ក្នុងឱកាស​ពិភពលោក​កំពុង​រៀបចំ​ការប្រកួត​បាល់ទាត់​នៅ​ប្រេ​ស៊ី​ល បច្ចុប្បន្ននេះ​។ ក្នុងចំណោម​ជនល្មើស ក៏មាន​ជនបរទេស​ផងដែរ​។ ជនល្មើស​

ទាំងនេះ អាច​ជាប់ពន្ធនាគារ ២​ឆ្នាំ និង​បង់ពិន័យ​៤៥​អឺរ៉ូ​។ តាំងពី​ថ្ងៃ​១២​មិថុនា ថ្ងៃ​បើក​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៤ នៅ​ប្រទេស​ប្រេ​ស៊ី​លម​ក ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​មនុស្ស​ជាង​មួយ​ពាន់​នាក់ ជាប់ចោទ​ពីបទ​ធ្វើការ​ភ្នាល់​បាល់ទាត់​ខុសច្បាប់​។ ជនល្មើស​ភាគច្រើន ជា​អ្នក​យកលុយ​ទៅ​ចាក់បាល់​តែម្តង​។ ក្នុងចំណោម​ជនល្មើស ក៏មាន​ជនបរទេស មកពី​ម៉ា​កាវ និង​ហុងកុង​ផង​សរុប​៤​នាក់​ផងដែរ​។ ប៉ូលិស​ចាប់ខ្លួន​ជនបរទេស​ទាំង​៤​រូបនេះ កាលពី​ថ្ងៃ​អង្គារ​។ ប៉ូលិស​សង្ស័យថា ពួកគេ​គឺជា​មេ​ភ្នាល់​បាល់​តែម្តង​។​ ​ថ្ងៃ​២៦​ឧសភា ពោលគឺ​៤​ថ្ងៃក្រោយ​ធ្វើ​រដ្ឋប្រហារ​ទំលាក់​រដ្ឋាភិបាល របប​សឹក​ថៃ​បានប្រកាស​បើក​ប្រតិបត្តិ​ការប្រឆាំង​ទីកន្លែង​លេងល្បែង ស៊ីសង កាស៊ីណូ ខុសច្បាប់​ជាច្រើន​កន្លែង ក្នុង​ក្របខណ្ឌ​នៃ​ការឃោសនា​រៀបចំ​សណ្តាប់ធ្នាប់​សីលធម៌​ក្នុងស្រុក ឡើងវិញ​។ ថៃ​ជា​ប្រទេស​ហាមឃាត់​ល្បែងភ្នាល់​លុយ​។ មានតែ​ឆ្នោតជាតិ រឺក៏​ការប្រកួត​ប្រណាំងសេះ​តែប៉ុណ្ណោះ ដែល​រដ្ឋអំណាច​អនុញ្ញាតអោយ​ដំណើការ​ក្នុងស្រុក​។​ ​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ការ​ភ្នាល់​បាល់​ខុសច្បាប់​នេះ ប៉ូលិស​បាន​ដកហូត​បណ្ណ​ភ្នាល់​បាល់​ច្រើន​សន្លឹក ដែលមាន​តម្លៃ​រហូត​៣​សែន​៨​ម៉ឺន​៥​ពាន់​អឺរ៉ូ​ឯណោះ​។ ក្រៅពី​ប្រតិបត្តិ​ការចាប់ខ្លួន​ជនល្មើស របប​សឹក​ថៃ​ក៏​បិទ​មិនអោយ​មានការ​ភ្នាល់​ល្បែង​តាម​អ៊ី​ន​ថឺ​នេ​ត​ផងដែរ​។​ ​គួររំលឹកថា ក្នុងពេល​មានការ​ប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ​២០១០ ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​មនុស្ស​សន្ធឹកសន្ធាប់​រហូត​៣​ពាន់​៨​រយ​នាក់ ពីបទ​ភ្នាល់​ល្បែង​ខុសច្បាប់​៕