អភិបាលខេត្តរតនគិរី នាំអំណោយរាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋជាជន ចាស់ជរាជនពិការភាពទីទ័លក្រ ចំនួន១០០គ្រួសារ

0

 

ខេត្តរតនគិរី÷ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោក ថង សាវុន អភិបាល នៃគណ: អភិបាល ខេត្តរតនគិរី អមដំណើរដោយប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បាននាំយកអំណោយ របស់ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូន ជនចាស់ជរា គ្មានទីពឹង ជនពិការភាព និងជន ទីទាល់ក្រចំនួន១០០គ្រួសារ នៅឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

ក្នុងឱកាសនេះ លោក ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តរតនគិរី បានពាំនាំ ផ្តាំផ្ញើរ សាកសួរសុខទុក្ខនិងការនឹករលឹកពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៑ុន សែន ដែលជានិច្ចកាលសម្តេចតែបានគិត
គូរចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូរទាំងប្រទេសជាពិសេសជនចាស់ជរាគ្មានទីពឹង គ្រួសារទីទាល់ក្រដោយសម្តេចតេជោបានធ្វើការណែនាំអោយរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ចំពោះប្រជាលរដ្ឋងាយរងគ្រោះទាំងអស់ដោយមិនមានការរើសអើងនិន្នាការនយោបាយអ្វីឡើយពោលគីមិនត្រូវទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹងនឹងមិនបានជួយគិតគូដោះស្រាយនោះឡើយ ។

លោក ថង សាវុន បន្តថា​ ជាក់ស្តែងអំណោយយកមកផ្តលជូនលោកតាលោកយាយអ៊ំពូមីងនាពេលនេះគឺជាការគិតគូរបស់សម្តេចតេជោ ហ៊ុន សែន​ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា​ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់លោកតាលោកយាយអ៊ំពូមីង​បានមួយរយះផងដែរ​។ លោកបានដាស់តឿនក្រើនរំលឹកដល់អាជ្ញាធម៌ភូមិឃុំបន្តយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួនជាពិសេសមុខសញ្ញាជនងាយរងគ្រោះ​ដើម្បីមានវិធានការជួយដល់ពួកគាតបានទាន់ពេលវេលា។

សូមរំលឹកថា អំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយះមន្ទីរសង្ញមកិច្ចអតីតយុទ្ធជន និងយុវនិតិសប្បទាខេត្តនាពេលនេះគឺត្រូវបានលោក ថង សាវុនចុះចែកផ្ទាល់​តាម​​​ខ្នងផ្ទះតែម្តងដោយក្នុង១គ្រួសាររទទួលបាន អង្ករ២៥គិឡូក្រាម មី១កេស ត្រីខ ១យួ និងឃីត១កញ្ចប់៕ យក្ខឡោម