កិច្ចប្រជុំ​សហ​ព័​ន្ឋ​អ្នកកាសែត​កម្ពុជា ថៃ ក្នុង​កិច្ចពិភាក្សា​រក​ដំណោះស្រាយ ពលករ​ខ្មែរ​សុ​វត្តិភាព និង​អភិវឌ្ឍន៍​សភាពាណិជ្ជកម្ម​ប្រជាពលរដ្ឋ តាម​បន្ទាត់​ព្រំដែន​

0

​ ​ប្រទេស​ថៃ អា​រ័​ញ្ញ ៖ កិច្ចប្រជុំ​ពិ​ភាគ​ក្សា អ្នក​សារពត៌មាន សហ​ព័​ន្ឋ​យូ​ម៉ា រវាង​ថៃ និង​កម្ពុជា ត្រូវបាន​ប្រារព្វ ឡើង​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៤ នៅ​សាលប្រជុំ បន្ទាយ​ទាហាន សុរ​សិង​មាក ស្រុក​អា​រ័​ញ្ញ ខេត្ត​ស្រះកែវ ដោយមាន​ការចូលរួម ឯកឧត្តម អុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួងពត៌មាន តំណាង​រដ្ឋមន្ត្រីក្រសួង​ពត៌មាន ឯកឧត្តម អុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ ឯកឧត្តម ផាស់​ថា​រាក់​ថន ធៀន​ជ័យ​អភិបាលខេត្ត​ស្រះកែវ លោក ប្រា​សិទ្ធ សែង​រ៉ុង​រឿង លេខា​សហ​ព័​ន្ឋ​អ្នកកាសែត​អាស៊ាន និង​លោក សុខ សុវណ្ណ ប្រធាន​សហ​ព័​ន្ឋ​យូ​ម៉ា​អ្នកកាសែត​អាស៊ាន ។ ​

ក្នុង​គោលបំណង​បកស្រាយ​បញ្ហា ការបញ្ជូន​ពលករ​ខ្មែរ វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ១ អស់​កិច្ចសន្យា ទ​២ ដល់ពេល​ត្រឡប់​ទៅធ្វើ​ស្រែចំការ ទី​៣ គឺ​ពលករ​បានទទួល​ពត៌មាន អា​ចាម​អារាម​មិនល្អ ដោយ​លឺ​តាម គ្នា ពី​ការចោទប្រកាន់ថា រដ្ឋាភិបាល​ថៃ ធ្វើបាប​ពលករ​ខ្មែរ ដោយ​ហេតុផល​ផ្សេងៗ រាជរដ្ឋាភិបាល​ថៃ បាន អះអាងថា គឺជា​ព​ត៌​ដែល​មិនអាច​យក​ជា​ផ្លូវការ​បាន​។ ​ដូច្នេះ​ភារៈកិច្ច​របស់​រដ្ឋាភិបាល​ថៃ នៅពេលនេះ គឺមាន​ភាពចាំបាច់ រួបរួម​អ្នក​សារពត៌មាន​កម្ពុជា និង​អ្នក​សារ ពត៌មាន​ថៃ មក​ប្រជុំ​ពិ​ភាគ​ក្សាប​ក​ស្រាយ​ពត៌មាន ផ្សេងៗ​ដែល​បាន​លេចលឺ និង​បាន​បង្ករ​ឲ្យ​រាជរដ្ឋាភិបាល ទាំងពី​មានការ ព្រួយបារម្ភ​ណ៍ ដល់​ពលករ​ដែល​កំពុង​តែ​ធ្វើ​ចំណាក់ស្រុក ។​ ​

សម្រាប់​រាជរដ្ឋាភិបាល​ថៃ ពេលនេះ បាន​បើកចំហរ ឲ្យ​ពលករ​ខ្មែរ​ចូលទៅ​ធ្វើការ នៅ​ប្រទេស​ថៃ​ឡើង វិញ​ដោយ​សុ​វត្តិភាព ដោយ​មិន​មានការ ចាញ់​ព្រៀប​ពី​អ្នក​មេខ្យល់ និង​អ្នកម៉ៅការ​ផ្សេងៗ ជាពិសេស​ពលករ ខ្មែរ​និង​ទទួលបាន​ប្រាក់ខែ​សមរម្យ ពី​ថៅកែ​រោងចក្រ តាមច្បាប់​របស់​ប្រទេស​ថៃ ដើម្បី​កុំ​ឲ្យ​ពលករ​ខ្មែរ មានការ​ចាញ់បោក​គេ ដោយពេល​នេះ គឺ​សមត្ថកិច្ច​ថៃ បាន​ចាំ​ទទួល​ពលករ​ខ្មែរ ដែលមាន​បំណង​ទៅធ្វើ​ការ​នៅតាម ជំនាញ​ផ្សេងៗ ដោយមាន​ថែ​កែ និង​ម្ចាស់​ក្រ​ហ៊ុន​នានា​ចាំ​ទទួល និង​មាន​ការចេញ​ប័ណ្ណ​សម្គាល​ពករ ដោយ ស្របច្បាប់ គ្រាន់តែ​ចំណាយ​៨០​បាទ​តែប៉ុណ្ណោះ ដែលមាន​សុពលភាព​ត្រឹម​៦០​ថ្ងៃ ក្រោយពី​ពលករ​បាន ទៅ​

ជួបនឹង​ថៅកែ​របស់ខ្លួន​ហើយ និង​មាន​សុពលភាព​១​ឆ្នាំ ក្នុង​រយះ​មួយ​ឆ្នាំនេះ​ពលករ​មាន​ពេល​រត់​ការធ្វើ ប៉ាស់​ស្ព័​រ និង​មាន​សុ​វត្តិភាព ទាំង​សុខភាព និង​ប្រាក់ខែ ព្រមទាំង​កិច្ចការពារ​សុ​វត្តិភាព ជូន​ពលករ​ខ្មែរ​។​ ​អភិបាលខេត្ត​ស្រះកែវ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​ថៃ គ្មាន​នយោបាយ ចង់​បោសសំអាត​ពលករ​ខ្មែរ ឬ​ចាប់ចង​នោះទេ គឺ​មិនមាន​ដាច់ខាត គឺ​គ្រាន់តែ​ចង់​រៀបចំ​ពលករ​គ្រប់​ប្រទេស​ទាំងអស់ ដែល​មក​ធ្វើការ​នៅ ក្នុងប្រទេស​ថៃ គឺ​ចំ​សណ្តាប់ធ្នាប់ ឲ្យ​មាន​របៀប ដោយសារតែ​កន្លងមក ពលករ​មាន​ភាព​រញ៉េរញ៉ៃ​ទាំង​ស្រប ច្បាប់ និង​ខុសច្បាប់ ហើយ​ខណៈ​នេះ​រាជរដ្ឋាភិបាល​ថៃ បានរៀបចំ​មណ្ឌល់​មួយកន្លែង​សម្រាប់​ទទួល​ពាក្យ ពលករ​

ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ចំណាយ​ត្រឹមតែ ៨០​បាទ សមត្ថកិច្ច​ថៃ​និង​រក​ថៅកែ​ឲ្យ ដោយ មិនចាំបាច់​ឆ្លង​ដែល តាម​ច្រករបៀង​ដោយ​ខុសច្បាប់ និង​សូម​អំពាវនាវ ដល់​ពលករ ពលការ​នី ដែលមាន បំណង​មក ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ស្របច្បាប់ សូម​មក​មណ្ឌល​ទទួល​ពាក្យ ដោយ​មិន​ចាំ​ចាច់​មាន ប៉ាស​ស្ព័​រ​នោះ គ្រាន់​តែមាន​សៀវភៅ​ប​ឌឺ​ផាស គឺ​អាចមក​ធ្វើ​ប័ណ្ណ​ពលករ​ស្របច្បាប់​បាន ។​ ​ក្នុងនោះដែរ ពលករ​ដែល​បានមក អង្គុយ​ត្រៀបត្រា​ដើម្បី​រងចាំ ធ្វើ​ប័ណ្ណ​ស​ម្គា​ស់ព​លករ​

ស្របច្បាប់​បាន រ​អូរ​ទាំង​ថា ពលករ​ក្រីក្រ ត្រូវបាន​ប្រាស់ចាក​ស្រុកកំណើត ផ្សងព្រេង មក​ធ្វើការ​នៅ​ប្រទេស​ថៃ គឺ​ពុំមាន​ភាគី​ថៃ ណា​គៀបសង្កត់​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ ថែមទាំង​បាន​ជួយ​ការពារ មើល​ការខុសត្រូវ​ទៀតផង តែ​បែរជា​អាជ្ញាធរ​ខ្មែរ គឺ​សមត្ថកិច្ច​ធ្វើ​សៀវភៅ​ឆ្លងដែន បានកំណត់​ឲ្យ​បង់លុយ​ចំនួន ៩០០​បាត ក្នុង​សៀវភៅ​មួយ ក្បាល ចំណែក​ខាង​ថៃ​គឺ​បង់លុយ​ត្រឹមតែ ៨០​បាត សម្រាប់​រូបថត​ធ្វើ​ប័ណ្ណ ដូច្នេះ​ពលករ​ទាំង​នោះបាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា មេត្តាជួយ​បន្ធូរបន្ថយ​ការបង់​លុយ ចំនួន ៩០០​បាត ដើម្បី​ឲ្យ​ពលករ មានលទ្ធភាព​ក្នុងការ​ទៅធ្វើ​ពលករ​នៅ​ប្រទេស​ថៃ​។​ ​ ​ ​ដោយ ប៊ុន រដ្ឋា

??????????????????????????????? ???????????????????????????????IMG_20140627_102108 IMG_20140627_092326 IMG_20140627_094343 IMG_20140627_094353 IMG_20140627_094401