​នៅក្នុង​មន្ទី​សា​ធា​រណះ​កា​ខេត្តបន្ទាយមានជ័យ ជះខ្លិន​ស្អុយ​មិន​ស្រួល​ហើយ រឿង​ចែក​លុយ​៨០​លាន​មិន​ស្មើរ​

0

​ក្រុង​ប៉ោយប៉ែត​៖ ​នៅក្នុង​មន្ទី​សា​ធា​រណះ​កា និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ គឺ​ចាប់ផ្តើម​ជះខ្លិន​ស្អុយ​ជា​ ​បណ្តើរៗ​ហើយ ដោយសា​តែ​រឿង​លុយខ្មៅ​៨០​លាន​រៀល បានមកពី​កាចា​ប់​ជំរឹត​រថយន្ត​ដឹក​លើស​ចំណុះ​នៅ​ជញ្ជីង​កូនដំរី ហើយ​យកមក​ចែកគ្នា​មិន​ស្មើរ ទើប​ផ្ទុះ​ធ្លាយ​លឺ​ដល់​ខាងក្រៅ​តែម្តងទៅ​។​ ​

ក្នុង​ហេតុ​កា​ខាងលើ​នោះ គឺ​កើតមាន​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៤​មក​ម្លេះ ខ​ណះ​ដែល​ក្រុម​ថ្លឹង​ទំងន់​រថយន្ត​នៅ​ចំណុច​ស្ថានីយ​ជញ្ជីង​កូនដំរី បា​នរក​ចំណូល​ពី​កា​ចាប់​ជំរឹត​តៃកុង​រថយន្ត បាន​រហូតដល់​ជាង​៨០​លាន​រៀល ត្រឹមតែ​រយះពេល​១០​ថ្ងៃ​ប៉ុណ្ណោះ នៃ​៣​ខែ​កន្លងទៅ ក្នុង​ឆ្នាំ​២០១៤​នេះ រួច​យកលុយ​ចែកគ្នា​មិន​ស្មើរ​ទើប​កើតរឿង​លឺ​ដល់​សាលាខេត្ត និង​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ​ភ្លាមៗ ឯ​ប្រភព​ព័​ត៏​មាន​នេះ ក៏ត្រូវ​បាន​លោក​ប្រធាន​មន្ទី​បញ្ជា​អោយ​បិទ​ហេតុ​កា​នេះ​ជាបន្ទាន់ ក្រែង​ល​លឺ​ដល់​អ្នកកាសែត នោះ​។​ ​

មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ​ម្នាក់ សុំ​មិនអោយ​ស្កាល់​ឈ្មោះ​នោះ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​នោះដែរ គឺ​មន្ត្រី​ថ្លឹង​ទំងន់​រថយន្ត ដែល​ប្រចាំកា​នៅ​ជញ្ជីង​កូនដំរី​នោះ បានធ្វើ​សកម្មភាព​ផាក​ពិ​និ​យ ទៅលើ​តៃកុង​រថយន្ត​ដែល​ដឹក​លើស​ទំងន់ ក្នុង​រថយន្ត​មួយគ្រឿង​តម្លៃ​១៥​ម៉ឺន​រៀល រហូតដល់​២០​ម៉ឺន​រៀល​ឯណោះ មន្ត្រី​ក្នុង​សាលាខេត្ត​បន្តទៀតថា ចំណូល​ទាំងនោះ​គឺមាន​ចំណួន​ជាង​៨០​លាន​ឯណោះ គិត​ត្រឹម​ពីរ​យះ ពេល​៣​ខែ​កន្លងទៅ ប៉ុន្តែ​ថវិកា​៨០​លាន​នេះ គឺ​គេ​មិនបាន​យកលុយ​ទៅ​ដាក់ជូន​រដ្ឋ​ឡើយ បែ​ជា​គេ​នាំគ្នា​ទៅ​បែង​ចែកគ្នា​រៀងៗ​ខ្លួន ដូចជា

ប៉ូលិស​១​លាន​កន្លះ ប៉េអឹម​១​លាន​កន្លះ មន្ត្រី​សាលាខេត្ត​៣​អ្នក​ក្នុង​ម្នាក់ៗ​បាន​១​លាន​រៀល ដោយឡែក​មេៗ​ក្នុង​មន្ទី​សា​ធា​រណះ​កា​ខេត្ត បាន​ចំនួន​១៧​លាន​រៀល បូក​ជាមួយ​មន្ត្រី​ជញ្ជីង​មួយចំនួនទៀត ប្រភព​ដ៏​ដែល​បន្តទៀតថា ចំពោះ​លុយខ្មៅ​ដែល​នៅ​សេសសល់​៤០​លាន​រៀល​ទៀត​នោះ គឺ​ធ្លាក់​ទៅលើ​ដៃ​រដ្ឋលេខាធិការ​ក្រសួង​សា​ធារ​ណះ និង​មន្ត្រី​ជំនិត​ម្នាក់​ដែល​គេ​ចាត់តាំង​អោយមក​ជំ​នូ​ស​ការងារ​ជួយ​ដល់​ក្រសួង​

ប្រចាំកា​នៅឯ​ជញ្ជីង​កូនដំរី​នោះ គេ​បាន​បន្តទៀតថា ដោយសា​តែ​រឿង​លុយ​ខ្លះ​បាន​ច្រើន ខ្លះ​បាន​តិច​នោះ​ហើយ ទើប​ធ្លាយ​ខ្ចាយ​ដល់​ខាងក្រៅ ក៏ប៉ុន្តែ​ហេតុ​កា​នេះ ត្រូវបាន​អាជ្ញាធរខេត្ត​មួយចំនួន​ធ្វើ​របាយ​កា​ជូនទៅ​អង្គភាព​អំពើ​ពុករ​លូ​យ អោយ​ចុះមក​សើ​ប​អ​ង្គេ​ត​ហើយ មន្ត្រី​ដ៏​ដែល​នោះ​ក៏បាន​បន្តទៀតថា ក្រោយពី​មាន​ហេតុ​កា​ដ៏​អាក្រក់​កើតឡើង​រឿង​លុយខ្មៅ​៨០​លាន​រៀល​នោះ លោក​កឹម​សុវណ្ណ ប្រធាន​មន្ទី​ខាងលើ​បាន​បញ្ជា​អោយ​កូនចៅ បិត​រឿងនេះ​អោយ​ជិត ព្រោះ​ខ្លាច​អ្នកកាសែត​ដឹង​រឿង ក្រោយ ពី​មាន​ព័​ត៏​មាន​ក្នុងស្រុក​មួយ​បានចេញ​ផ្សាយ​រួច​ទៅហើយនោះ​។​ ​

លោក​កឹម​សុវណ្ណ ប្រធាន​មន្ទី​សា​ធា​រណះ​កា និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ បានអោយ​កម្ពុជា​ថី្ម​ដឹង​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៤​ថា រឿង​លុយ​៨០​លាន​នោះ​គឺ​វា​មិន​ពិត​នោះទេ នោះ​ជា​រឿង​ឆ្នៃប្រឌិត​ខុស​កា​ពិត​ទាំងអស់ បង្កអោយមាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងដូច​ឆ្នេះ លោក​កឹម​សុវណ្ណ​បានបញ្ជាក់​ទៀតថា មាន​ទីតាំង​ជញ្ជីង​មួយកន្លែង​នៅ​កូនដំរី ព្រាបដូចជា​មាន​ក្រឡ​ប្រហុក​អ៊ឺ​ចឹ​ង បានន័យថា ម៉ោង​ណា​ពេលណា​ក៏​គេ​ថា​ស្អុយ​ដែរ លោក​បាន​បញ្ជាក់ទៀតថា លោក​បាន​បំ​ភ្លី​រឿងនេះ​ទៅ​ក្រសួង​អស់ហើយ គឺ​មិនមាន​ហេតុ​កា​កើតឡើង​ដូច​កា​ចោទប្រកាន់​នោះទេ​៕​ដោយ​ពៅ​រី​20140627_074158 20140627_082649 20140627_08152620140627_081526