ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អញ្ជើញ​ជា​អធិបតី​ ​ក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ

0

បាត់ដំបង៖ ​ មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ប្រចាំឆមាស​ទី​១ ​ឆ្នាំ​២០១៤ និង​លើក​ទិសដៅ​បន្ត​ នៅក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៤​នេះ ចំនួន​ភ្ញៀវ​ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តបាត់ដំបង មាន​ចំនួន​សរុប​២៥២.២១៧​នាក់ មានការ​កើនឡើង ៨,៤១% បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៣​កន្លងទៅ នេះ​គឺជា​របាយការណ៍​គូសបញ្ជាក់​របស់លោក អ៊ុច​អ៊ុំ ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេស ចរណ៍​ខេត្តបាត់ដំបង ដែល​បានលើកឡើង​ក្នុង ពិធី​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍ ប្រចាំឆមាស ទី​១ ឆ្នាំ​២០១៤ និង​លើក​ទិសដៅ​បន្ត ដែល​បាន​ប្រារព្វ​ធ្វើ​កាលពី​ព្រឹក នៅ​សាលប្រជុំ​សាលា ខេត្ត​បាត់ ដំបង ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ក្រៅពី​អំណោយផល​សំរាប់​ ​ផលិតផល​នៃ​ដំណាំ​កសិកម្ម​សព្វបែបយ៉ាង​។ ជាពិសេស​លើ​ដំណាំ​ស្រូវ និង​ជា​ខេត្ត​ជង្រុក​ស្រូវ​ផង​នោះ ក្នុងនោះ​ខេត្តបាត់ដំបង នៅមាន​ភោគទ្រព្យ​សម្បត្តិ​ធម្មជាតិ វប្បធម៌​បុរាណ​ជាច្រើន និង​ប្រាង្គ​ប្រាសាទ​នានា ដែល​បាន​បន្សល់ទុក​ពី​បុព្វបុរស​យើង ស្ថិតនៅ​រាយប៉ាយ​លើ​ខ្នងភ្នំ លើ​ទីទួល​។​ព្រមទាំង មាន​សំណង់​អាគារ​ស្ថាបត្យកម្ម​កម្រ​ដែលមាន​លក្ខណៈ​ជា​ប្រពៃណី​យ៍​និង​សំណង់​អាគារ​ចាស់​ដែល​បន្សល់ទុក​ពី​ជំនាន់​បារាំងសែស​, ផ្ទះ​ខ្មែរ​បូរាណ​, ដងស្ទឹង​បឹងបួរ​ទន្លេ ព្រៃព្រឹក្សា ភ្នំ សត្វ​ស្លាប​និង​សត្វចតុបាទ​គ្រប់​ ​ប្រភេទ ដែល​បង្កបានជា​លក្ខណៈ​រមណីយដ្ឋាន​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​។​

តាម​របាយការណ៍ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​៖ ចំនួន​ភ្ញៀវ​ទេស​ជាតិ​ដែល​មក​ទស្សនា​កំសាន្ត​ក្នុង​ខេត្ត​មាន​ចំនួន​សរុប​២០៨.៨៣០​នាក់​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៣ មានការ​កើនឡើង​៩,២៦% និង​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន ៤៣.៣៨៧​នាក់ មាន ការ កើនឡើង​៤,៥២% បើ​ប្រៀបធៀប​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៣​។​ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា​៖ កម្ពុជា​រំពឹងថា​ក្នុង​ ​ឆ្នាំ​២០១៤​នេះ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន​ប្រមាណ​ពី​៤,៦ ទៅ​៤,៧​លាន​នាក់​។ ​

នៅ​ឆ្នាំ​២០១៥ ប្រមាណ​៥​លាន​នាក់ និង ឆ្នាំ​២០២០ ប្រមាណ​ពី​៧,៥ ទៅ ៨​លាន​នាក់​។ ឯកឧត្តម​ក៏បាន​បន្តទៀតថា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ ផែន ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​២០១២-២០២០ ដោយ​ជម្រុញ​ឲ្យ​ក្រសួង​-​មន្ទីរ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព ដែល​ក្នុងនោះ រួមមាន​៖ ការអភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​, ការពង្រឹង​ការឃោសនា​និង​ផ្សព្វផ្សាយ​ទេសចរណ៍​, ការអភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​, ការសម្រួល​ការធ្វើដំណើ និង​ដឹកជញ្ជូន​ទេសចរ​, ការ​ជម្រុញ​ការតភ្ជាប់​ក្នុង​តំបន់​(​តាមផ្លូវ​គោក ទឹក​និង​អាកាស​), ការពង្រឹង​យន្តការ​គ្រប់គ្រង និង​ការអនុវត្ត​ច្បាប់ និង​ការពង្រឹង​ប្រព័ន្ធ​សន្តិសុខ និង​សុវត្ថិភាព​ទេសចរណ៍​។​

នៅក្នុង​ឳ​កាស​ថ្លែង​បិទ​អង្គសន្និបាត​ឆមាស​ទី​១​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏បាន​គូសបញ្ជាក់​និង​សង្កត់ធ្ងន់​យ៉ាងច្បាស់​ទៀតថា​៖ ទាំង​អាជ្ញាធរ​, ទាំង​ក្រសួងទេសចរណ៍​និង​ក្រសួង​ពាក់ព័ន្ធ កំពុងតែ​ពិចារណា​ពី​លទ្ធភាព ពី​លក្ខណៈសម្បត្តិ​របស់​ ​ទីក្រុង​បាត់ដំបង​នៃ​ខេត្តបាត់ដំបង ដើម្បី​ស្នើសុំ​អង្គការ​យូណេស្កូ​ដាក់បញ្ចូល​ទីក្រុង​បាត់ដំបង ជាទី​ក្រុង​ ​បិ​តិក​ភ័​ណ្ឌ​ពិភពលោក សំរាប់​ទៅ​ថ្ងៃ​អនាគត ប្រសិនបើ​ការងារ​នេះ​ទទួលបាន​ជោគជ័យ​នោះ ៕2 (3) 1 (1)