​ពិធី​ប្រកាស​ផ្លាស់ប្ដូរ​មន្ត្រីនគរបាល និង​តម្លើង បំពាក់ស័ក្ដិ​ចំនួន​៣១​នាក់ នៅ​ខេត្ត​ប៉ៃលិន​

0

​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ក្រើនរំលឹក និង​ជម្រុញ​ដល់​កង កម្លាំង​នគរបាល ខេត្ត​ប៉ៃលិន​ទាំងអស់ ត្រូវ​ពង្រឹងសមត្ថភាព ដើម្បី​អនុវត្ត​ការងារ និង​ភារកិច្ច ទួ​នាទី ប្រកប ដោយ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ការពារ​ទប់ស្កាត់​បង្ក្រាប​បទល្មើស ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ជូន ប្រជាពលរដ្ឋ​។​

​ ​ការលើកឡើង​បែបនេះ​បានធ្វើ​ឡើង ក្នុង​ពិធី​ប្រកាស​តែងតាំង​អធិការ​ក្រុងប៉ៃលិន និង​ផ្លាស់ប្ដូរ​មន្ត្រី ប៉ូលិស ខេត្ត​ប៉ៃលិន​ព្រមទាំង​តម្លើង និង​បំពាក់​ឋានន្តរស័ក្ដិ​ដល់​នាយ នាយរង​នគរបាល​ចំនួន​៣១​នាក់ ក្រោម​អធិបតីភាព​លោក​កើត សុធា​អភិបាលខេត្ត​ប៉ៃលិន​លោក​ដួង សារឿន អនុប្រធាននាយកដ្ឋាន​បុគ្គលិក នៃ​អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​មន្ត្រីនគរបាល​ខេត្ត​ប៉ៃលិន​ផងដែរ​។​

​ ​លោក​ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​យោងតាម​សេចក្ដីប្រកាស​របស់ ក្រសួងមហាផ្ទៃ បានសម្រេច​ប្រកាស​ផ្ទេរ​ភារកិច្ច​លោក វរសេនីយ៍ទោ ឃ្លោក សាឡ​ន ពីមុន​ជានា​យ ការិយាល័យ​សណ្តាប់ធ្នាប់ ទៅកាន់​ជា​នាយការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​វិញ​។​លោក​វរសេនីយ៍ ត្រី​ហ៊ីង យ៉ាន់ ពីមុន​ជា​នាយការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក​ទៅកាន់​ជានា​យ​កា​រិ​យា ល័យ​សណ្តាប់ ធ្នាប់​វិញ​ដែរ លោក អនុសេនីយ៍ទោ​លឹម វាសនា​ពីមុន​ជា​នាយផ្នែក ភស្តុភា​នៃ​វរ​សេនា​តូច ការពារ ព្រំដែន​គោក​៨២១​ទៅកាន់​ជា​អធិការ​ក្រុងប៉ៃលិន នៅក្នុង​ប្រកាស​ក្រសួងមហាផ្ទៃ​ដដែល​នោះ បានសម្រេច តម្លើង​និង​បំពាក់​ឋានន្តរស័ក្ដិ​ថ្នាក់​វរសេនីយ៍ទោ​ចំនួន​១២​រួប​។​ថ្នាក់​វរសេនីយ៍ត្រី​ចំនួន ១៨​រួប​និង​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​មួយ​រួប​ផងដែរ​។ ​

​លោកស្នងការ​បានបញ្ជាក់​ថា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៤​នេះ បទល្មើស​ព្រហ្មទណ្ឌ​កើត មាន​ចំនួន ១៧ លើក ក្នុងនោះ​បទល្មើស​ឧក្រិដ្ឋ​មាន​ចំនួន​៧​លើក​បណ្តាល​ឲ្យ​មនុស្ស​រងរបួស ចំនួន​៦​នាក់​បាត់ បង់ ប្រាក់​បាត​ចំនួន​១១​មឺ​ន​បាត​។​ប្រាក់រៀល​ចំនួន​៤០​ម៉ឺន​រៀល និង​ខ្សែ​កមាស​៥​ជី​។ បទល្មើស​ម​ជ្ឈឹ​ម​កើត ឡើង ចំនួន​១០​លើក​បណ្តាល​ឲ្យ​របួស​មនុស្ស​ចំនួន​៧​នាក់​បាត់បង់​ម៉ូតូ​ចំនួន​៥​គ្រឿង ខ្សែករ​ប្លា​ក់​ទីន​១​តម្លឹង ចិ​ញ្ជៀ​ន​ប្លា​ក់​ទី​២​វង់ ម៉ាស៊ីន​កាត់​ស្មៅ​១​គ្រឿង​ជញ្ជីង​ថ្លឹង​១​គ្រឿង អាគុយ​២​គ្រឿង​អាយ​ភែ​ត​១​គ្រឿង ម៉ាស៊ីន​កាមេរ៉ា​១​គ្រឿង ប្រាក់​ដុល្លារ​ចំនួន​១០២០០​ដុល្លារ ប្រាក់​បាត​ថៃ​ចំនួន​៩៦០០០​បាត​និង​ប្រាក់រៀល ចំនួន​៤​លាន​រៀល​។

ចំណែក​ករណី​គ្រោះថ្នាក់​ផ្សេងៗ​កើតមាន​ចំនួន​៤៦​លើក​បណ្តាល មនុស្ស​ស្លាប់​ចំនួន​២៥ នាក់ រងរបួស​ចំនួន​៥៥​នាក់ និង​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង​។ លោក​បាន​បន្តថា​រាល់ សភាព ការណ៍ បទល្មើស​ដែល​កើតមានឡើង​គឺ​កម្លាំង​នគរបាល​ខេត្ត​ប៉ៃលិន បាន​ខិតខំ​ចុះបង្ក្រាប​បាន ជា​បន្តបន្ទាប់​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​មួលដ្ឋាន​និង​ប្រជាពលរដ្ឋ​ផងដែរ ។​ ​ ​លោក​ដួង សារឿន អនុប្រធាននាយកដ្ឋាន​បុគ្គលិក​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​មានប្រសាសន៍​ក្រើនរំលឹក​ដល់​កងកម្លាំង​នគរបាល​ខេត្ត​ប៉ៃ​លិ​ថា ត្រូវខិតខំ​ប្រឹងប្រែង​អនុវត្ត​ន៏​ច្បាប់ និង​បំពេញ តួនាទី​ភារកិច្ច​គោរព​វិន័យ​។​

ត្រូវ​ទប់ស្កាត់​បង្កា​បង្ក្រាប​រាល់​បទល្មើស​ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជួន​ជូន ប្រជាពលរដ្ឋ​។​ ​ ​លោក​បាន​បន្តថា​ថ្ងៃនេះ​គឺមាន​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ដែល​ត្រូវបាន​តម្លើង​បំពាក់​ឋានន្តរស័ក្តិ​នាយ នាយរង​ថ្នាក់ដឹកនាំ​ទាំង​៣១​រួប​នេះ​គឺ​ដោយ​ការខិតខំ​បំពេញ​ការ ងារ​ភារ កិច្ច បានល្អ​មាន​ស្នាដៃ​។​លោក​បាន​បញ្ជាក់ថា​មិនមែន​មន្ត្រី​ដែល​មិនបាន​ធ្វើ​ការងារ​បំពេញ​តួនាទី​តាម​ជំនាញ​ហើយ​ទទួល​បានការ​តម្លើង​ឋានន្តរស័ក្តិ​នោះទេ​។​ ​ ​លោក​កើត សុធា បាន​មានប្រសាសន៍ថា​កម្លាំង​នគរបាល ខេត្ត​ប៉ៃលិន​ទាំងអស់ ត្រូវ​ពង្រឹង​បង្កើន សមត្ថភាព ជំនាញ​របស់ខ្លួន និង​ត្រូវអនុវត្ត​តួនាទី​ភារកិច្ច​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​បំរើ​ផល ប្រយោជន៍​ជូន​ជាតិ និង​ប្រជាពលរដ្ឋ និង​ជាពិសេស​គឺ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​ ​

​លោក​អភិបាលខេត្ត​ប៉ៃលិន បាន​ផ្តាំផ្ញើរ​ដល់​កងកម្លាំង​នគរបាល​ទាំង អស់​ត្រូវមាន​កិច្ច សហប្រតិបត្តិ ការល្អ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​និង​រក្សា​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ដើម្បី​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ស្របតាម​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕5 (1) 5 (2)