ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​សែន​មនោ​រម្យ សំនូមពរ​អោយ​អាជ្ញាធរ​មូលដ្ឋាន​មេត្តាជួយ​ពិនិត្យមើល សណ្តាប់ធ្នាប់​ផ្សារ ក្រុង​សែន​មនោ​រម្យ​ផង​

0

​ ​មណ្ឌលគិរី​ ៖ បានប្រែក្លាយ​ខ្លួន ទៅជា​ទីក្រុង​ដ៏​ស្រល់​ប្រឹម​ប្រិ​យ៏ មាន​ទេសចរ​ណ៏​ជាតិ នឹង អន្តរ ជាតិ ចេញចូល​ជាប់​ជាប្រចាំ​។​មិនតែប៉ុណ្ណោះ​ក្រុង​សែន​មនោ​រម្យ​ក៏​មិន​ស្ងាប់​ស្តា​ត់​ទៀត​ដែរ ដោយ​ក្នុង​ឆ្នាំ ២០១៤​នេះ​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ក្រុងមាន​ចំនួន ១ ២៥០០​នាក់ ស្មើរ​នឹង ២៧៥៥ គ្រួសារ ភាគច្រើន សុ​ទ្ឋ​សឹង​ជា​មន្ត្រីរាជការ​។​ការផ្លាស់ប្តូរ​ដ៏​ឆាប់រហ័ស​នៃ​របត់​សង្គម​របស់ ខេត្តមណ្ឌលគិរី ក៏មាន​ការប៉ះពាល់​ខ្លះ​ដែរ​ទៅ​បញ្ហា​រស់នៅ​របស់​ពលរ​ដ្ឋ​។​

បញ្ហា​សុខមាលភាព​ប្រជាជន​បញ្ហា​សន្តិសុខ​សង្គម​ការអប់រំ ប្រ​ព័​ន្ឋ​ផ្លូវ ថ្នល់​។ ​ចំណែក​ការផ្គត់ផ្គង់​ចំនីអាហារ​ក៏​ពុំទាន់​គ្រប់គ្រាន់​ទៅ តាម​កំនើន​របស់​ប្រជាជន​ដែរ ព្រោះ​ផ្សារ​នៅ ទី រួម ខេត្តមណ្ឌលគិរី​ធំ​មិន​ស្មើរ​ផ្សារ​តាម​ស្រុក​មួយចំនួន​របស់​ខេត្ត​ផ្សេង​ផង​។​ ​ ​ស្ត្រី​មេផ្ទះ​ម្នាក់​ដែល​ដៃ​ម្ខាង​កំពុង​យួរ​ម្ហូប​ទើប​ចេញពី​ផ្សារ​បាន​រៀបរាប់ថា សព្វថ្ងៃ​គាត់​មានការ​លំបាក ខ្លាំង ណាស់ ព្រោះ​ម្ហូប​នៅ​ផ្សារ​ខេត្តមណ្ឌលគិរី​មានតម្លៃ​ថ្លៃ​ខ្លាំងណាស់ គ្រាន់តែ​សាច់គោ​ក្នុង​មួយ​គីឡូក្រាម ថ្លៃ ៤ ៥០០០៛ ហើយ​រាល់​មុខទំនិញ​ផ្សេងៗ​សុ​ទ្ឋ​តែ​ថ្លៃ​កប់​ពពក​ទាំងអស់​។​ ​ស្ត្រី​មេផ្ទះ​ដដែល​បាន​បន្តថា ទំនិញ ថ្លៃ​ក៏​ថ្លៃ​ទៅ​ចុះ អាចមកពី​ខេត្តមណ្ឌលគិរី​មាន​ចម្ងាយ​ផ្លួ​វ​ឆ្ងាយ តែ​អ្វីដែល កាន់តែ​ពិបាក​នោះ​គឺ ច្រក​ផ្លូវ​ក្នុង​ផ្សារ ក្រុង​សែន​មនោ​រម្យ មាន​សភាព​តូចចង្អៀត​មាន​ភក់​ជ្រុំ​លិច​កជើង សូម្បី កន្លែង​ផ្ញើរ​ម៉ូតូ​ក៏​អត់​មាន​។​ ​

​ដោយសារតែ​ស្ថានភាព​ផ្សារ​ក្រុង​សែន​មនោ​រម្យ របស់​ខេត្តមណ្ឌលគិរី កាន់តែ​យ៉ាប់ យឺន​ពី មួយថ្ងៃ ទៅ មួយថ្ងៃ ទើប​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​អង្គ​វេទិកាសាធារណៈ​កាលពី​ព្រឹក​ថ្ងៃទី​២៤ មិថុនា ២០១៤ នៅ វត្ត​សែន​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ បាន​សួរ​ទៅ​អាជ្ញាធរខេត្ត​ថា ខេត្តមណ្ឌលគិរី គឺជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​មួយ​ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ផ្សារ​វិញ​គឺ​ដូចជា​មិន​សមរម្យ​ទាល់តែសោះ សព្វថ្ងៃ​ផ្សារ​ខេត្តមណ្ឌលគិរី​គ្មាន​សណ្ដាប់ធ្នាប់​ល្អ​ទេ ដូចជា​ការសង់​តូប​លក់ រំលោភ​មកលើ​ផ្លូវ ធ្វើ​ឲ្យ​ផ្លូវ​ក្នុង​ផ្សារ តូចចង្អៀត ហើយ​នៅពេល​មាន​ភ្លៀង​ធ្លាក់​វិញ ផ្លូវ​ក្នុង​ផ្សារ​បែក​ភក់​រអិល សំរាម​ទុកដាក់​ក៏​មិនបាន​ត្រឹមត្រូវ ជះ ក្លិន​មិនល្អ ដល់​ប្រជាពលរដ្ឋ​ដែល​ចូលទៅក្នុង​ផ្សារ​រក​ទិញ​ឥ​វ៉ាន់​ផ្សេងៗ ជាពិសេស​គឺ​ភ្ញៀវ​ទេសចរណ៍ ។ ​

​បងប្អូន​ប្រជាពលរដ្ឋ​បានលើកឡើង​ជា​សំណួរ​បន្ថែមទៀតថា ចំពោះ​ផ្លូវ​នៅ​ជុំវិញ​ផ្សារ​មាន​ភាព​តូចចង្អៀត ផ្ទះ​ខ្លះ បាន​ចាក់សាប ត​យ៉ាប និង​សាងសង់​តូប​លក់ រំលោភ​មកលើ​ផ្លូវ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ជុំវិញ​ផ្សារ​ក្នុង​ក្រុង សែន មនោ​រម្យ មើលទៅ​ហាក់បីដូចជា​គ្មាន​សណ្ដាប់ធ្នាប់​សោះ និង​ស្ទើ​តែ​គ្មាន​ផ្លូវ​សម្រាប់​រថយន្ត​ធ្វើដំណើរ ។

តើ​អាជ្ញាធរ​ក្រុង​-​ខេត្ត នឹងមាន​វិធានការ​យ៉ាងណា ? ជុំវិញ​ការលើកឡើង របស់​ប្រជាពលរដ្ឋ លោក ឡុង វិបុល អភិបាល​ស្ដីទី​ក្រុង​សែន​មនោ​រម្យ​បាន​មានប្រសាសន៍ថា ផ្សារ និង​ផ្លូវ​ជុំវិញ​ផ្សារ​គឺ​អាជ្ញាធរ​ក្រុង បាន​ចុះ​រៀប ចំ សណ្ដាប់ធ្នាប់​ម្ដង ជា​ពីរដង​មកហើយ ប៉ុន្តែ​ក្រោយមក​អាជីវករ​ដែល រស់នៅក្នុង​ផ្សារ និង​ជុំវិញ​ផ្សារ នៅ តែ ធ្វើ ដូចដើម​ដដែល ហើយ​មន្ត្រី​សណ្ដាប់ធ្នាប់​ផ្សារ គឺមាន​តែ​២​នាក់ ដូច្នេះ​ការមើល​ខុសត្រូវ ចំពោះ​បញ្ហា​សណ្ដាប់ ធ្នាប់​គឺ​មិនបាន​គ្រប់​ជ្រុងជ្រោយ​ទេ ។ ​

លោក​បន្តថា អាជ្ញាធរខេត្ត​នឹង​បង្កើត​គណៈកម្មការ​ផ្សារ ហើយ នឹង​រៀបចំ​ប្រព័ន្ធ​លូ​ជុំវិញ​ផ្សារ​ក្នុង​ក្រុង សែន​មនោ​រម្យ ។​ ​មានការ​លើកឡើងថា ប្រសិនបើ​អាជ្ញាធរ​នៅតែ​បណ្តែតបណ្តោយ​មិន​ចាត់វិធានការ ឲ្យ​បាន​ទាន់ពេលវេលា​នោះទេ នៅ​ថ្ងៃក្រោយ​អាច​នឹង​កើតមាន​គ្រោះ​អកុសល​ជាក់​ជាមិនខាន ព្រោះ​បច្ចុប្បន្ន​ក្រុមអាជីវករ​បាន​នាំ គ្នា​សាងសង់​តូប​លក់ដូរ ជាប់​គ្នា​រដឹក​ស្ទើរ​រក​ផ្លូវ​ដើរ​មិនកើត​។​ប្រសិនបើ​នៅ​ថ្ងៃ​ណាមួយ​កើតមាន អគ្គីភ័យ​ច្បាស់ ជា​ពុំ​អាច​ឲ្យ​រថយន្ត​ដឹក​ទឹក​ជួយសង្គ្រោះ​បានឡើយ ព្រោះ​គ្មាន​ផ្លូវ​ចូល ៕1 2 (1)