​ពលករ​ខ្មែរ​ដែល​យោធា​ថៃ​ដឹក​ចោល​នោះបាន​សំរុក​ទៅ​ប្រទេស​ថៃ​វិញ​តាម​ច្រកព្រំដែន​ប៉ោយប៉ែត​និង​ច្រករបៀង​ខុសច្បាប់​ដូច​បាក់​ទំនប់​

0

បន្ទាយមានជ័យ​៖ ទិដ្ឋភាព​កកស្ទះ​របស់​ពលករ​ខ្មែរ​ដែល​សំរុក​ចូលទៅ​ប្រទេស​ថៃ​វិញ​នៅ​ពាសពេញ​ទីក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។ ​ការកកស្ទះ​នោះ​គឺ​បណ្តាលមកពី​ចំនួន​ពលករ​ច្រើន​បាន​សំរុក​បុក​វិល​ចូលទៅ​ប្រទេស​ថៃ​ដើម្បី​ស្វែងរក​ការងារ​ធើ្វ​ជាថ្មី ខណៈ​ពួកគេ​អស់សង្ឃឹម​និង​ចំណាត់ការ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុងការ​ធើ្វ​ឲ្យ​ពលករ​ក្លាយជា​ពលករ​ស្របច្បាប់​ដើម្បី​បំពេញការងារ​នៅក្រៅ​ប្រទេស​បាន​នោះ ។​គួរ​រំលឹក​ផងដែរ​ថា​៖​ពលករ​ទាំងនោះ​បន្ទាប់ពី​ពួកគេ​ត្រូវបាន​កង​យោធា​ថៃ​ចាប់បញ្ជូន​ដាក់​ឡាន​ទ្រុង​ដឹក​មកចាក់​ចោល​នៅតាម​ព្រំដែន​នានា​ជាពិសេស​ទីក្រុង​ប៉ោយប៉ែត​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ។​ ​

យោងតាម​ការ​សួរ​ព័ត៌មាន​ពី​ពលករ​ទាំង​នោះបាន​ឲ្យ​ដឹងថា​៖​មូលហេតុ​ដែល​ពួកគេ​សំរុក​វិល​ទៅ​ប្រទេស​វិញ​ជាបន្ទាន់​នោះ​គឺ​ដោយសារតែ ពួកគេ​អស់​សង្ឃឹមថានឹង​អាច​រក​ការងារ​បាន​ធើ្វ​នៅក្នុង​ប្រទេស​កម្ពុជា​ដូច​នៅក្នុង​ប្រទេស​ថៃ លើសពីនេះទៅទៀត​នោះ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា មិនអាច​ឲ្យ​ពួកគេ​សន្សំ​បាន​ប្រាក់​ជួយឧបត្ថម្ភ​ដល់​អ្នកផ្ទះ​បាន​ដូច​នៅ​ប្រទេស​ថៃ​នោះទេ ។

កម្មករ​ម្នាក់​ក្នុងចំណោម​កម្មករ​ទាំង​នោះបាន​ឲ្យ​ដឹងថា​៖ កន្លងមក​រូបគេ​ធ្លាប់បាន​ធើ្វ​ការ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​១​ខែ​រូបគេ​ទទួលបាន​ប្រាក់ខែ​គោល​ត្រឹមតែ​៨០​ដូ​ល្លារ​បូក​និង​ប្រាក់​ថែម​ម៉ោង​ទៀត​គឺ​ក្នុង​១​ខែ​បើក​បាន​ប្រាក់​ត្រឹមតែ​១០៥​ដូ​ល្លារ​ប៉ុណ្ណោះ ។​ពលករ​ដដែល​រូប​នោះបាន​បន្តរ​ទៀតថា​៖​ចំណែក​ការងារ​នៅក្នុង​ប្រទេស​ថៃ​យ៉ាងហោចណាស់​ក៏​រក​កំ​រ៉ៃបាន​ចាប់ពី​៦០០០​ប្រាក់​បាត​ថៃ​ទៅ​៩០០០​បាត​ដែរ​ក្នុង​១​ខែៗ​ដូច្នេះ​ខ្លួនគេ​អាចជួយ​រក​កំ​រ៉ៃ​សន្សំ​ប្រាក់​ផ្ញើមក​ឲ្យ​អ្នកផ្ទះ​ដោះ​បន្ទុក​បាន​ទៀតផង ។

ចំណែក​ពលករ​ម្នាក់ទៀត​ឈ្មោះ​សុខ សាវុធ ភេទ​ប្រុស​មាន​អាយុ​២៧​ឆ្នាំ​ដើមកំណើត​នៅ​ខេត្តតាកែវ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ទី​២៧​ខែមិថុនា​ឆ្នាំ​២០១៤​នេះ​ថា​៖​ដើម្បី​ចូលទៅ​ប្រទេស​ថៃ​បាន​រូបគេ​បានស្នើ​សុំ​លិខិតឆ្លងដែន​នៅត្រឹម​ប៉ុស្តិ៍នគរបាល​អន្តោ​ប្រវេ​ស​ន៏​ក្រុង​ប៉ោយប៉ែត​គឺ​ធើ្វ​(Border Pass)​ក្នុងតម្លៃ​៩០០​បាត​ប្រាក់​ថៃ​សម្រាប់​១​ច្បាប់​ដូច្នេះ​រូបគេ​អាច​ឆ្លងដែន​តាម​ច្រកព្រំដែន​ប៉ោយប៉ែត​ចូលទៅ​ប្រទេស​ថៃ​វិញ​បាន ។

ពាក់​ព​ន្ធ័​និង​ការវិលត្រឡប់​របស់​ព​លករ​ខ្មែរ​ទៅកាន់​ប្រទេស​ថៃ​វិញ​នោះ មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា​៖​នៅ​ព្រំដែន​អន្តរជាតិ​ច្រក​ក្លង​ឡឹ​ក​ប្រឈម​និង​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខាង​ភាគី​ថៃ​បាន​ចុះមក​ធើ្វ​លិខិតបញ្ជាក់​សម្រាប់​ជន​អន្តោ​ប្រវេ​ស​ន៏​ជូន​ដល់​ពលករ​ខ្មែរ លោក​ថា​៖​នៅក្នុង​ខ្លឹមសារ​នៃ​ប័ណ្ណ​អន្តោ​ប្រវេ​ស​ន៏​នោះ​ថៃ​គេ​បាន​ឲ្យ​ពលករ​ខ្មែរ​ប្រាប់​ពី​ទីកន្លែង​បំពេញការងារ​និង​ឈ្មោះ​ក្រុមហ៊ុន​ឬ​ថៅកែ ។​បន្ទាប់មកទៀត គេ​ថតរូប​ពលករ​ហើយ​ចេញ​ប័ណ្ណ​ឲ្យ​ភ្លាមៗ​តែម្តង មិនមាន​ភាពយឺតយ៉ាវ​នោះទេ​តែ​ត្រូវ​បង់ប្រាក់​ចំនួន​៨០​បាត​សម្រាប់​ពលករ​ម្នាក់ៗ ។​

​ពាក់​ព​ន្ធ័​និង​បញ្ហា​ខាងលើនេះ លោក គោ​ស៊ុម សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ភ្នាក់ងារ​សារព័ត៌មាន​យើង​ដឹង​នៅថ្ងៃនេះ​ថា​៖​ពាក់​ព​ន្ធ័​និង​កិច្ចការ​រដ្ឋា​បាល​របស់​ប្រទេស​ថៃ​ក្នុងការ​សម្រួល​ដល់​ពល​ករ​ខ្មែរ​យើង​នោះ​លោក​មិនទាន់បាន​ជ្រាប​ព័ត៌មាន​នេះ​ជា​ផ្លូវការ​នៅឡើយ​ទេ​ប៉ុន្តែ​លោក​បានដឹង​តាមរយៈ​ការ​រាយ​ការ​ណ៏​របស់លោក​ង៉ោ​ម៉េង​ជ្រួ​ន​អភិបាលក្រុង​ប៉ោយប៉ែត​ថា​ថៃ​បាន​សម្រួល​ដល់​ពលករ​ខ្មែរ​ដែលមាន​បំណង​វិល​ចូលទៅ​ធើ្វ​ការ​នៅក្នុង​ប្រទេស​ថៃ​វិញ ហើយ​រឿងនេះ​លោក​មិនទាន់​ចាត់ទុកជា​ផ្លូវការ​ទេ ព្រោះ​គេ​មិន​ជូនដំណឹង​មក​លោក ។​ ​

បើទោះជា​យ៉ាងនេះ​ក្តី​អ្វីដែល​ត្រូវ​កត់សម្គាល់​ទៀត​នោះ គឺ​គេ​បានឃើញ​សកម្មភាព​ពពាក់​ព​ពួន​របស់​កម្លាំង​ពលករ​ចេញទៅ​ប្រទេស​ថៃ​នា​ពេលយប់​តាម​ច្រករបៀង​មួយចំនួន​ន​ក្នុង​ទឹកដី​ខេត្តបន្ទាយមានជ័យ និង​ខ្លះទៀត​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​តែម្តង ។​ ​សកម្មភាព​ដែល​នាំ​ពលករ​ចេញ​តាម​ច្រករបៀង​ខុសច្បាប់​ទាំងនោះ គឺ​ពលករ​ភាគច្រើន​ត្រូវបាន​ក្រុម​មេខ្យល់​អូសទាញ ចំណែក​សមត្ថកិច្ច​ពាក់​ព​ន្ធ័​នៅតាម​ព្រំដែន ហាក់​កំពុងតែ​ទទួលបាន​លាភសក្ការៈ​ពី​ការ​បើកដៃ​ឲ្យ​មេខ្យល់​ទាំងនោះ​ជា​អ្នកប្រព្រឹត្ត​អំពើ​ជួញដូរ ។​ចំណែក​មន្ត្រី​អ្នកច្បាប់​មួយចំនួន​ហាក់​គ្មាន​សុ​ឆន្ទៈ​រារាំង​និង​ទស្សនវិស័យ​របស់​ក្រុម​មេខ្យល់​ទាំងនោះ​នៅឡើយ​ទេ ។​ ​IMG_2236 thai 1 (1)