​លោក​ប៊ុន​ថា​ឫទ្ធិ​៖​កម្ពុជា​យើង​មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន​ទេ ប៉ុន្តែ​កម្ពុជា​ទទួលរង​នូវ​ផលប៉ះពាល់​គ្រឿងញៀន​

0

សៀមរាប​៖លោក​ប៊ុន​ថា​ប្ញ​ទ្ធិ​បាន​បញ្ជាក់ថា​កម្ពុជា​យើង​មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន​ទេ ​ក៏ប៉ុន្តែ​កម្ពុជា​បាន​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​គ្រឿងញៀន​ដែល​ក្រុម​ឧក្រិដ្ឋជន​បានធ្វើ​ចរាចរ​ឆ្លងកាត់​ក៏​ដូច​បណ្តា​ប្រទេស នានា​ក្នុង​តំបន់​ផងដែរ​

។ លោក​បាន​លើកឡើងថា នាបច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​កំពុង​ខិតខំ​ក្នុងការ​ទប់ស្កាត់ និង លុបបំបាត់​ភាពក្រីក្រ​ព្រមទាំង​បន្ត​ការស្តារ​ឡើងវិញ​នូវ​ខឿន​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​សំដៅ​ជម្រុញ​និង​រក្សា​ស្ថិរភាព​សេដ្ឋកិច្ចជាតិ ក្នុង​គោលដៅ​ធ្វើ​សមាហរណកម្ម ក្នុង​តំបន់​និង​អន្តរជាតិ នៃ​ទិសដៅ​អាស៊ាន​គ្មាន​គ្រឿងញៀន ។ ​

លោក​ប៊ុន​ថា​ប្ញ​ទ្ធិ​បាន​គូសបញ្ជាក់​ពី​ផល​វិ​ប​ត្ត​នៃ​គ្រឿងញៀន​បាន​បង្ក​ឲ្យ​ឆ្លង​រាលដាល​មេរោគ​អេដស៍​ធ្វើ​ឲ្យ​ខូចសុខភាព​សរីរាង្គកាយ និង បាត់បង់​ជីវិត​ទៀតផង ។ ម្យ៉ាងទៀត​ខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ ដែលមាន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត ហើយក៏​ជា​គោលដៅ​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន ធ្វើចរាចរ​ឆ្លងកាត់ ។ ​

លោក​បាន​ក្រើនរំលឹក​ដល់​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន គ្រប់​ជាន់ថ្នាក់​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ កុំ​ឲ្យ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ក្លាយជា​កន្លែង​ផលិត​និង​ចរាចរ​ចែកចាយ​គ្រឿងញៀន​។​តែ​ក្នុងនោះ​ក៏មាន​យុវវ័យ​យើង​មួយចំនួន​ក៏បាន​រងគ្រោះ​ធ្លាក់ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ពួកគេ​មិន​យល់​ពី​ឥទ្ធិពល​នៃ​ការគ្រោះថ្នាក់​នៃ​គ្រឿងញៀន​គ្រប់​ប្រភេទ​ដែល​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ទទួល​ការឈឺចាប់​និង​ទទួលរង​នូវ​ភាពអាម៉ាស់​បាត់បង់​កិត្តិយស​ក្នុងសង្គម​ជាសម្ខាន់​ចំពោះ​ក្រុម​យុវវ័យ ដែលជា​ធនធានមនុស្ស​នៃ​សរសរ​ស្តម្ភ​គ្រឹះ​ដ៏​រឹងមាំ​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ទៅ​ថ្ងៃ​អនាគត ។

ដូច្នេះ​យើង​គ្រប់រូប ត្រូវ​ចូលរួម​ធ្វើការ​អប់រំ ផ្សព្វផ្សាយ​ដល់​សមត្ថកិច្ច ពាក់ព័ន្ធ គ្រប់​ថ្នាក់ គ្រប់ផ្នែក អំពី​ការអនុវត្ត​ច្បាប់​ត្រួតពិនិត្យ​គ្រឿងញៀន ដើម្បី​ធ្វើ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ទ្វេរ​ឡើង​ពីព្រោះថា​គ្រឿងញៀន​វា​មិនមែនជា​ថ្នាំ​ចំណីអាហារ​ហើយក៏​មិនមែនជា​ល្បែង​កម្សាន្ត​ដែល​ក្មួយៗ​ត្រូវ​សាកល្បង នោះទេ តែ​ផ្ទុយទៅវិញ​វា​ជា​សារធាតុ​មួយ ដែល​បង្ក​ឲ្យ​យុវវ័យ​យើង​ធ្លាក់ខ្លួន​ញៀន និង ធ្វើ​ឲ្យ​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៀតផង​។

​លោក​ប៊ុន​ថា​ប្ញ​ទិ្ធ​អភិបាលរង​ខេត្តសៀមរាប​និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​មានប្រសាសន៍​យ៉ាង​ដូច្នេះ​នៅក្នុង​លោក​នឹង​លោក​ឧ​ត្ត​សេនីយ៍​ទោ​ឡាយ​គឹម​លី​អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​អញ្ជើញ​ជាគ​ណះ​ធិបតី​ប្រារព្ធ​ទិវា អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​ប្រធានបទ​ ( រួមគ្នា​បង្ការ​និង​ព្យាបាល បញ្ហា​គ្រឿងញៀន នៅក្នុង​បរិវេណ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​កាលពី​ ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៤​ម្សិល​ម៉ិ​ញ​។​ ​

លោក​សុខ​ថុល​នាយករង​រដ្ឋបាល​សាលាខេត្ត​និង​ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បានធ្វើ​សេចក្តីរាយការណ៍​អំពី​កិច្ចសហការ​ល្អ​ក្នុងការ​ផ្សព្វផ្សាយ​ទប់​សាក់​ប្រយុទ្ធប្រឆាំង​គ្រឿន​ញៀន​និង​លទ្ធផល​ការទប់ស្កាត់ និង ការបង្ក្រាប​គ្រឿងញៀន ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៤ មាន អ្នក​ព្យាបាល​ផ្តាច់​គ្រឿងញៀន មាន​ចំនួន ៦៦​នាក់ ស្រី​០១​នាក់ ព្រមទាំង​បាន​ចុះ​ស្រាវជ្រាវ ពីមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន នៅតាម​ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត សណ្ឋាគារ បាន​ចំនួន ១០៩​លើក ។DSC_0875 DSC_0877