​ខួប​អនុ​ស្សារី​យ៍​លើក​ទី​៦៣​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​

0

​ ​កំពង់ធំ​=​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ធំ​បានរៀបចំ​ពិធី​ខួប​អនុស្សា​រី​យ៍​លើក​ទី​៦៣​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​អ​ធិ​តី​យ៍​ភាព​ឯកឧត្តម បណ្ឌិត ងួន​ញ៉ិល សមាជិក​គ​ណះ​អចិន្ដ្រៃយ៍​គ​ណះ​ក​ម្មា​ធិ​ការ​កណ្ដាល

អនុប្រធាន​ទី​១​នៃ​រដ្ន​ភា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ខេត្តកំពង់ធំ ឯកឧត្តម អ៊ុត​សំអន អភិបាលខេត្ត​កំពង់ធំ អភិបាលរង​ខេត្ត ព្រមទាំង​មន្ដ្រី​មកពីរ​ក្រសួង​នានា​ជុំវិញ​ខេត្ត​លោកតា លោកយាយ លោកគ្រូ​អ្នកគ្រូ សិក្សា​នុ​សិស្ស​ជាច្រើន​រយ​នាក់ កាលពីរ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៤​។​

ឯកឧត្តម​បណ្ឌិត ងួន​ញ៉ិល បាន​មានប្រសាសន៍ថា នេះ​ជា​ទិវា​គម្រប់​៦៣​ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នៅ​គ្រា​ដំបូង​មាន​ឈ្មោះថា (​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​)​បាន​ដឹកនាំ​ការតស៊ូ​រំដោះជាតិ​ពីរ​អាណានិគមនិយម​ដណ្ដើម​ឯករាជ្យ​ជូន​មាតុភូមិ ចាប់តាំងពីរ​ពេល​បដិសន្ធិ​មក គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​បាន​រក្សា​ខ្ជាប់​ឥត​ប្រែប្រួល​នូវ​ឧ​ត្ត​ម​គតិ​របស់ខ្លួន គឺ​រួមសុខ​រួម​ទុក​ជាមួយ​ប្រជាជន ពុះពារ​ធ្វើ​ពលី​កម្ម​ឥត​រុញ​រា ដើម្បី​ប្រជាជាតិ​កម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជា​ធិ​តេ​យ្យ

អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម យើង​ធ្វើ​ពិធី​នេះ​ដើម្បី​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ យុ​ជន យុវនារី និង​អ្នក​ស្នេហារ​ជាតិខ្មែរ​គ្រប់​ជំនាន់ ដែល​បាន​តស៊ូ​ប្រយុទ្ធ​យ៉ាង​ប្ដូរផ្ដាច់​ហ៊ាន​លះបង់​សាច់ឈាម អាយុជីវិត​ប្រកបដោយ​វីរភាព​ដ៏​ខ្ពង់ខ្ពស់​ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន​។​រយះពេល​៣៦​ឆ្នាំនេះ​គ​ណះ​បក្ស​ប្រជាជន​បាន​ឆ្លងកាត់​ដំណាក់កាល​ប្រវត្តិ​សា​ស្រ​ជាច្រើ

ន​ដោយបាន​ដឹកនាំ​ចលនា​បដិវត្តន៍​រំដោះជាតិ​ដ៏​ខ្លាំងខ្លា ដើម្បី​ដណ្ដើម​ឯករាជ្យ​ពី​អាណានិគមនិយម​រហូត​ទទួលបាន​ជ័យជំនះ​នៅ​ឆ្នាំ​១៩៥៣ និង​រំដោះប្រជាជន​អោយ​រួចផុត​ពីរ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ដោយ​ផ្ដួល​រលំ​របប​យង់ឃ្នង​នេះ​នៅ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ដែល​ក្នុង​រយះពេល​៣៦​នេះ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​ដឹកនាំ​ប្រជាជន​កម្ពុជា​លំបាក និង​ឧបសគ្គ​រាប់មិនអស់ ក្នុងការ​ស្ដារ​ខឿន​សេ​ដ្ន​កិច្ច​ដោយបាន​ចាប់ផ្ដើម​ពីរ​គំនរ​ផេះផង់ និង​បាត​ដៃទទេ​ក្នុងកា​លះ​ទេ​សះ​ដែល​

ត្រូវ​ទប់ស្កាត់​ការប៉ុនប៉ង​ងើបឡើង​វិញ​នៃ​របប​ប្រល័យពូជសាសន៍​ផង ទប់ទល់​និង​ឥ​ពល នៃ​វិបត្តិ​ហិរញវត្ថុ​ពិភពលោក​ផង ទប់ទល់​និង​ម​ហិ​ច្ច​តា​ឈ្លានពាន​របស់​បរទេស​ផង​ព្រមទាំង​ការគំរាមកំហែង​ពីរ​គ្រោះធម្មជាតិ​ផង សរុបមក​រយះពេល​៦៣​ឆ្នាំនេះ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​គឺជា​គ​ណះ​បក្ស​តែមួយគត់​ដែលមាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​មាតុភូមិ​និង​ប្រជាជន​លើ​មា​គា៍​ឯករាជ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត​និង​វឌ្ឍនភាព​សង្គម​ក្រោម​បាវចនា​

ជាតិ សាសនា​ព្រះមហាក្សត្រ​យ៉ាងពិត​ប្រាកដ​។​ ជា​ចុងក្រោយ​យើងខ្ញុំ​ជា​យុវជន យុវនារី​ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងអស់​បាន​យល់​កាន់តែច្បាស់​ថាគ​ណះ​បក្ស​ប្រជាជន​កម្ពុជា គឺជា​គ​ណះ​បក្ស​ដែល​ប្រសូត្រ​ចេញពី​ប្រជាជន របស់​ប្រជាជន​និង​ធ្វើ​អ្វីៗ គ្រប់យ៉ាង​ដើម្បី​ប្រទេសជាតិ​និង​ប្រជាជន ដូច្នេះ​យើងខ្ញុំ​សូម​លំឱនកាយ​គោរព ដោយ​សេចក្ដី​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​វី​រះ​កម្មាភិបាល យុវជន យុវនារី​របស់​គណបក្ស គ្រប់​ដំណាក់កាល បាន​តស៊ូ ពុះពារ និង​ធ្វើ​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន ដើម្បី​ឯករាជ សន្តិភាព អ​ធិ​តេ​យ្យ បូរណភាព​ដែនដី​និង​វឌ្ឍនភាព​នៃ​មាតុភូមិ​កម្ពុជា​៕20140628_085305 20140628_085329 20140628_085247