នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប​បាន​ប្រារព្វ​ធ្វើ​ពិធី ខួប​អនុស្សាវរីយ៍​លើក​ ​ទី​៦៣ ថ្ងៃ​បង្កើត​គណៈបក្ស​ប្រជាជន​កម្ពុជា​

0

​សៀមរាប ៖ នា​ព្រឹក​ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ​២០១៤​នេះ បងប្អូន​ជា​សមាជិក​សមាជិកា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មកពី​សង្កាត់​ទាំង​១៣ និង សាខា​បក្ស ប្រមាណ​ជាង ៥​ពាន់​នាក់ បានមក​ជួបជុំគ្នា ដើម្បី​ប្រារព្ធ​ធ្វើ​មិ​ទិ្ទ​ញ​អបអរសាទរ​ខួប​លើក​ទី​

៦៣ ថ្ងៃ​បង្កើត​គណបក្ស ប្រជាជន​កម្ពុជា នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ សមាជិក​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​ប្រធាន​ក្រុមការងារ​របស់ គណៈកម្មាធិការ​កណ្តាល ចុះជួយ​ខេត្តសៀមរាប ព្រមទាំង ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជា​សមាជិក ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្តាល សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត ក្រុង សង្កាត់ បាន ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ ។​ ​

ក្នុង​កិច្ច​ស្វាគមន៍​របស់ ឯ​.​ឧ ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប បានធ្វើការ​បញ្ជាក់ថា ការ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៣ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សម្តែង​នូវ​កតញ្ញូតាធម៌ ចំពោះ​គណបក្ស ដែលជា​និច្ចកាល​ប្រកាន់ ខ្ជាប់​នូវ​គោលបំណង និង ឧ​ត្ត​ម​គតិ​របស់ខ្លួន ក្នុង​ការបម្រើ​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​ជាតិ​មាតុភូមិ និង ប្រជាជន ។

ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​ពី​ការពង្រឹង ពង្រីក​នូវ​រចនាសម្ព័ន្ធ​ខ្សែ រយៈ​អង្គការ​ចាត់តាំង និង កសាង​សមាជិក គណបក្ស​ខេត្តសៀមរាប ព្រមទាំង​បានលើកឡើង​ពី​ការធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ស្ថេរភាព សុវត្ថិភាព​ជូន​សាធារណជន​ទូទៅ និង ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និង បង្កលក្ខណៈ​ងាយស្រួល ក្នុង​ការបង្កើន​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ និង ប្រជាពលរដ្ឋ​មានលទ្ធភាព​ប្រកប​ធ្វើ​អាជីវកម្ម បាន ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​មាន​ភាពប្រសើរឡើង ព្រមទាំង​មាន​កិច្ចអភិវឌ្ឍន៍​របស់​ខេត្ត​លើ​គ្រប់​វិស័យ​ទៀតផង ។

​ក្នុងនោះ​ឯ​.​ឧ ទៀ បាញ់ ក៏បាន​អាន​នូវ​សន្ទរកថា​របស់​សម្តេច​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​ពិធី​មិ​ទ្ទិញ​ខួប​លើក​ទី​៦៣ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​ខ្លឹមសារ បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដើមឡើយ​ជា​គណបក្ស​ប្រជាជន​បដិវត្ត​ខ្មែរ បង្កើតឡើង​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន ហើយ​មកដល់​ថ្ងៃនេះ មាន​អាយុកាល ៦៣​ឆ្នាំ​ហើយ ដែលជា​គណបក្ស​ចាស់ទុំ​ខាង​ន​យោ បាយ និង បាន​ចូលរួម​តស៊ូ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា រំដោះជាតិ​ឲ្យ​រួច​ផុតពី​ពួក​អាណានិគម និង បាន​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍ នា​ថ្ងៃ​៧ មករា ១៩៧៩ បាន​បើក​ឡើង​នូវ​ទំព័រ​ថ្មី​នៃ ប្រវត្តិសាស្ត្រ កសាង​មាតុភូមិ​របស់​ប្រជាជាតិ​ខ្មែរ​ឡើងវិញ ។

ឯកឧត្តម​ក៏បាន​គូសបញ្ជាក់ថា រយៈពេល​ជិត​៣៦​ឆ្នាំ បន្ទាប់​ពីថ្ងៃ​ជ័យជំនះ ៧​មករា ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​អគ្គ​មហា​ទាំងបី ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​សម្រេច​ជោគជ័យ​ដ៏​ធំធេង​លើ​គ្រប់​វិស័យ ។ ដើម្បី​ថែរក្សា​ការពារ​រាល់ សម​ទ្ធិ​ផល​នៃ​សង្គមជាតិ​ឲ្យ​បាន​គង់វង្ស និង ដណ្តើម​ជោគជ័យ​ធំៗ ក្នុង​ការកសាង និង អភិវឌ្ឍ​មាតុភូមិ និង លើកស្ទួយ​ជីវភាព​របស់​ប្រជាជន មិន​ដូច​គណបក្សនយោបាយ​មួយ ដែល​បង្ក​នូវ​ភាពអសន្តិសុខ​ដល់​សង្គម និង​ប្រជាជន​ឡើយ ។

ឯ​.​ឧ ទៀ បាញ់ ក៏បាន​លើកឡើង​ពី​គោលដៅ ចម្បង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបន្ត​ពង្រឹង​សន្តិភាព​ស្ថិរភាព សន្តិសុខ និង សណ្តាប់ធ្នាប់​សង្គម ឲ្យ​បាន​រឹងមាំ និង​ជម្រុញ​ការកសាង អភិវឌ្ឍន៍​ប្រទេស​លើ​គ្រប់​វិស័យ ប្រកបដោយ​និរន្តរភាព ដែលជា​សរសរ​ស្តម្ភ​គ្រឹះ​ដ៏​រឹងមាំ ក្នុងការ​សម្រេច​គោលដៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល ០៥​ឆ្នាំ​ខាងមុខ ចាប់ពី ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៨ ក្នុងការ​អភិវឌ្ឍន៍ បម្រើ​ប្រទេសជាតិ ក្នុងការ​ឆ្លើយតប ទៅ​និង​ឆ​ន្ទះ​ម្ចាស់ឆ្នោត ។

ក្នុង​ខ្លឹមសារ​នៃ​សារលិខិត​នោះដែរ ក៏បាន​ធ្វើការ​វាយ តម្លៃ​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុងការ​ទទួល​ជូន​ដំណើរ​ប្រជា​ពលករ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ បាន​វិល​ទៅដល់ លំនៅដ្ឋាន​ប្រកបដោយ​សុវត្ថិភាព ព្រមទាំង​ផ្តល់​សេវា​ការងារ និង បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស វិជ្ជាជីវៈ​ជូន​ដល់ ពលករ​ខ្មែរ ក្នុងការ​ចៀសវាង​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ ទៅ​ក្រៅប្រទេស ។

ក្នុង​សា​លិខិត​ក៏បាន​ធ្វើការ​អំពាវនាវ ដល់​ជនរួមជាតិ​គ្រប់​គណ​ប្ស​នយោបាយ និង មជ្ឈដ្ឋាន​ទាំងឡាយ សូម​ជៀសវាង​នូវ​អំពើ​ដែល​នាំ​ឲ្យ​បែកបាក់​សង្គមជាតិ គឺ​ធ្វើ​សកម្មភាព​រួមគ្នា​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ដើម្បី​សង្គមជាតិ​ខ្មែរ​ទាំងមូល ព្រមទាំង​រក្សា​ខ្ជាប់​នូវ​ឧ​ត្ត​ម គតិ​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាជន ពង្រឹង​សាមគ្គីភាព ធ្វើ​តែ​អំពើ​ល្អ និង ជៀសវាង​នូវ​រាល់​ទង្វើ​មិន​ត្រឹមត្រូវ ដោយ បំពាន​លើ​គោលការណ៍​គណបក្ស ច្បាប់​រដ្ឋ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង ផលប្រយោជន៍​របស់​ប្រជាជន ។ ​

ក្នុងនោះដែរ​ក៏មាន​តំណាង​សមាជិក​សមាជិការ នៃ​អង្គ​មិ​ទ្ទិញ​ក៏បាន​ឡើង​មាន​ចំណាប់អារម្មណ៍ និង ប្តេជ្ញាចិត្ត គាំទ្រ នូវ​ស្មា​តី នៃ​ខ្លឹមសារ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៣ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ប្រឆាំង​ដាច់ខាត នូវ​គ្រប់​រាល់​ឧបាយកល​របស់​គណបក្ស​នយោបាយ​ណា និង មជ្ឈដ្ឋាន​ណា ដើម្បី​បម្រើ​ផលប្រយោជន៍​របស់ខ្លួន ៕ ​ដោយឡែក​នៅ​ព្រឹក​ក្នុង​ថ្ងៃខែ​ឆ្នាំ​ដ៏​ដែល​នេះ​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ជីក្រែង​ខេត្តសៀមរាប ឯ​.​ឩ ង៉ែត នរិន្ទ ប្រធាន ក​ត្តិ​យស គ​ណះ​បក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​ជីក្រែង​និង ឯ​.​ឩ សត ណា​ឌី សមាជិក​អចិន្ត្រៃយ៍​គ​ណះ​ក​ម្មា​ធិ​ការ​នៃ​គ​ណះ​បក្ស​ប្រជាជន​ខេត្ត​និង​ជា​ប្រធាន ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក​ជីក្រែង ខេត្តសៀមរាប​។

បាន​អ​ញ្ជើ​ជា​អធិបតី​ក្នុង​មិ​ទិ្ទ​ញ​អបអរសាទរ​ខួប​លើក​ទី​៦៣ ថ្ងៃ​បង្កើត​គណបក្ស ប្រជាជន​កម្ពុជា​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ជីក្រែង​ខេត្តសៀមរាប ដោយមាន​សមាសភាព​ក្រុមការងារ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ចុះជួយ​ស្រុក​ជីក្រែង និង សមាជិក សមាជិកា ក្នុងស្រុក​ជីក្រែង ចំនួន​៥២៥ នាក់ បាន​ចូលរួម​នៅក្នុង​មិ​ទិ្ទ​ញ​អបអរសាទរ​ខួប​លើក​ទី​៦៣ ថ្ងៃ​បង្កើត​គណបក្ស ប្រជាជន​កម្ពុជា​ផងដែរ ៕ ​រូបភាព និង អត្ថបទ លោក ខេង ខេមរា​