ត្រីងៀតបបែលផ្ទុកសាធាតុប៉ូរ៉ាក់ជាង៥០គីឡូដែលដាក់លក់នៅផ្សារតាកែវត្រូវមន្រ្តីជំនាញកាំកុងត្រូលរិបអូសយកទៅដុតកម្ទេសចោល

0

សាំង សារ៉ាវី: តាកែវ ត្រីងៀតបបែលដែលផ្ទុកសាធាតុគីមីបូរ៉ាក់ខុសច្បាប់ចំនួនជាង៥០គីឡូ ត្រូវបានមន្រ្តីជំនាញកាំកុងត្រូលរិបអូសយកទៅដុតបំផ្លាញចោល បន្ទាប់ពីមន្រ្តីជំនាញបានចុះពិនិត្យទំនិញមួយចំនួននៅក្នុងផ្សារតាកែវ នៅព្រឹកថ្ងៃ ពុធ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨នេះ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានថ្លែងថា នៅក្នុងការប្រតិបត្តិការចុះផ្សព្វផ្សាយដល់បងប្អូនអាជីវករដើម្បីពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ មន្រ្តីកាំគុងត្រូលក៏បានធ្វើការត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ព្រមទាំងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់ បង្គារ មឹក ជ្រក់ត្រពាំង សរសៃគុយទាវ សណ្តែកបណ្តុះ ខ្ញីហាន់ ត្រីងៀត ត្រីប្រា បង្អែមលត ក្បាលត្រី បបែលងៀត ដើម្បីរកសារធាតុគីមីហាមឃាត់លើផលិតផលម្ហូបអាហារទាំងអស់នេះ។ ជាលទ្ធផលនៃការធ្វើតេស្តបឋម យើងបានរកឃើញការដាក់លាយសារធាតុគីមីបូរ៉ាក់លើ បបែលងៀតចំនួន៤៣,៥០គីឡូ និងក្បាលត្រីប្រាចំនួន១០គីឡូ ដោយយើងបានធ្វើការរិបអូសនិងយកទៅដុតកម្ទេចចោល។
លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានមានប្រសាសន៏បន្តថា បន្ទាប់ពីធ្វើការរិបអូសងៀតបបែលនិងក្បាលត្រីប្រាមានផ្ទុកសាធាតុគីមីបូរ៉ាក់ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ មន្រ្តីជំនាញកាំកុងត្រូលក៏បានធ្វើការណែនាំដល់បងប្អូនអាជីវករសូមបញ្ឈប់ការលក់ចំណីអាហារណាដែលគ្មានគុណភាព ហួសការបរិឆ្ឆេទកំណត់ជាពិសេសមានផ្ទុកសាធាតុគីមីខុសច្បាប់។lol
បន្ទាប់ពីចុះពិនិត្យទំនិញនិងចំណីអាហារនៅផ្សារតាកែវរួច មន្ត្រីជំនាញកាំកុងត្រូល ក៏បានបន្តចុះផ្សព្វផ្សាយដល់សិស្សានុសិស្ស នៅវិទ្យាល័យសុខអានព្រៃសណ្តែក ដោយបានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់លើម្ហូបអាហារ និងបានត្រួតពិនិត្យលើតូបលក់អាហារ នៅក្នុងសាលាចំនួន១៧តូប ព្រមទាំងបានរឹបអូស សាច់គោងៀតកញ្ចប់ហួសកាលបរិច្ឆេទបប្រើប្រាស់ចំនួន២៤កញ្ចប់ផងដែរ៕ តាកែវ