រថយន្តហ៊ីយិនដាយបើកបរមិនប្រកាន់ស្តាំ និងមានល្បឿនលឿនបុកម៉ូតូស្លាប់១នាក់

0

កំពង់ធំ ៖បុរសម្នាក់រងគ្រោះថ្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈជិះម៉ូតូត្រូវរថយន្តហ៊ីយិនដាយ បើកបរទិសដៅផ្ទុយគ្នាបុក កាលពីវេលាវេលាម៉ោង ១៩ៈ២០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។

គ្រោះថ្នាក់នេះបានកើតឡើង លើកំណាត់ផ្លវលំក្រាលគ្រូសក្រហម ភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ខេត្ត កំពង់ធំ ។

 

សមត្ថកិច្ចបានរាយការណ៍អោយដឹងថា ជនរងគ្រោះមានឈ្មោះថោង ស៊ិនភេទប្រុសអាយុ២៩ឆ្នាំរស់នៅ ភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំស្លាប់នៅកន្លេងកើតហេតុដែលមិនពាក់មួកសុវត្ថិភាពបានជិះម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ គ្មានផ្លាកលេខ។

 

រីឯអ្នកបើកបររថយន្តបង្កម៉ាក ហុិនដាយ ពណ៌ស ផ្លាកលេខភ្នំពេញ3C.6818 បើកបដោយឈ្មោះ កុច សារិន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើបានរត់គេចខ្លួន។
សមត្ថកិច្ចបានយក វត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសណ្តាន់។