​នាង Clancy និង Crouch សម្រាក​វិស្សមកាល​នៅ​បារាំង​យ៉ាង​រីករាយ​

0

​នាង Abbey Clancy និង​ស្វាមី Peter Crouch ព្រមទាំង​បុត្រី Sophia បាន​ទៅ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ នា​ថ្ងៃ​វិស្សមកាល​យ៉ាង​រីករាយ នៅ​បារាំង ដែល​សកម្មភាព របស់​ពួកគេ​បានបង្ហាញ​នូវ​សកម្មភាព​ទាក់ទាញ​ដ៏​គួរ​ឲ្យ​ច្រណែន​ផងដែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដូច​ជាការ​ស្លៀកពាក់ ឈុត​ប៊ី​គី​នី ការដឹក​ដៃ​គ្នា​តាម​ឆ្នេរ​ខ្សាច់​សក្បុស ការ​បី​និង​ពកូន​ដើរកាត់​មាត់ទឹក និង​ដឹក​ដៃ​គ្នា​ឡើង​ជិះ​ទុក​កម្សាន្ត​ជាដើម​។

គ្រួសារ​នាង​ត្រូវបាន​វេ​ប​សាយ​បរទេស ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៤​នេះ​។​ ​នាង Abbey Clancy ជាមួយ​សម្លៀកបំពាក់​ខ្មៅ ឈុត​ប៊ី​គី​នី បង្ហាញ​រូបរាង​ស្ទើរ​រលីង​ទាក់ទាញ នោះ តារា​ម៉ូ​ដែល​វ័យ​២៨​ឆ្នាំ​រូបនេះ​ត្រូវបាន ស្វាមី​ជា​តារាបាល់ទាត់​ដ៏​ឆ្នើម​ម្នាក់​ដែរនោះ បណ្តើរគ្នា​យ៉ាង​ល្អូកល្អិន​នា​ឆ្នេរ​ខ្សាច់​មាត់សមុទ្រ​ដ៏​ល្វឹងល្វើយ ហើយ​ជារឿយៗ​ពួកគេ​បាន​ដឹក​ដៃ​កូន និង​ចោល​ស្នាមញញឹម​ដាក់គ្នា​យ៉ាង​មាន​សុភមង្គល​។

បន្ទាប់ពី​ដឹក​ដៃ​គ្នា​ដើរ​នៅ​មាត់​ឆ្នេរ ដោយ​នាង Abbey Clancy ជា​អ្នក​ពកូន​តូច​ផង ពួកគេ​ក៏បាន​នាំគ្នា​ទៅ​ជិះទូក​កម្សាន្ត​ឬ​អូប័រ​កម្សាន្ត​យ៉ាង​រីករាយ​។ គេ​ឃើញ​នៅលើ​ទុក​កម្សាន្ត​នោះ នាង Abbey Clancy ត្រូវបាន​ស្វាមី បីបម​និង​ចាប់​ឱប​ជាប់​ផងដែរ ពេល​នាង​ហាក់ដូចជា​ផ្ងារ​ក្រោយ​ពេលដែល​ទូក​កម្សាន្ត​ត្រូវបាន​ទាញ​កញ្ឆក់​នោះ បន្ទាប់មក​ដោយ​នាង​បាន​ផ្អៀងផ្អង​ខ្លួន​ផ្តេក​លើ​ស្វាមី​ដោយ​ក្តី​ស្និទ្ធស្នាល គយគន់​ទេសភាព​ដ៏​ស្រស់ត្រកាល់​ឥត​ឈឺក្បាល​វិលមុខ​កើតទុក្ខ​អ្វី​ឡើយ​។​ ​

សូម​មើល​សម្រស់​និង​សកម្មភាព​នាង Abbey Clancy និង​ស្វាមី នៃ​គ្រួសារ​ល្បី​រូបនេះ​មើល តើ​ពួកគេ​រីករាយ​យ៉ាងណាដែរ​? លោកអ្នក​ចង់បាន​ភាព​រីករាយ​ដូចនេះ​ទេ​?Abbey Clancy Abbey Clancy1 Abbey Clancy1b Abbey Clancy1c Abbey Clancy1a