ប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុក និងនិយករដ្ឋបាលសាលាស្រុករវៀង

0

ព្រះវិហារ៖ កាលពីរសៀលថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៨​ នេះនៅសាលាស្រុករវៀងបានធ្វើពិធីប្រកាស់ចូលកាន់មុខតំណែងអភិបាលរង ស្រុករវៀងនិងនិយករដ្ឋបាលសាលាស្រុករវៀងខេត្តព្រះវិហារក្រោមអធីបតីភាពឯកឧត្តម អ៊ុង វុធ្ធី​ អភិបាលរងខេត្តព្រះវិហារនិងជាតំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម អ៊ុន​ ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជកាជាច្រើនរូបបានអញ្ជើញចូលរួមផងដែល។

​​​ លោក ហោ ប៊ុនហ៊ួរ បានមានប្រសាសន៍ថា ៖បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្រកាស់ព្រះរាជក្រឹត្យតែងតាំងមុខតំណែងលោកទេស សំអាន ឋានន្តរស័ក្កនាយក្រមការថ្នាក់លេខ៦ឲទៅកាន់មុខតំណែងជាអភិបាលរងស្រុករវៀង និងលោកជុំ ដាវណ្ណ ឋានន្តរស័ក្កអនុមន្តី្រថ្នាក់លេខ១មកកាន់ជានាយករដ្ឋបាលសាលាស្រុករវៀងជំនួសវិញ។

លោក ទេស សំអានអភិបាលរង ស្រុករវៀងទើបឡើងកាន់តំណែងថ្មីបានប្តេជ្ញាចិត្តថា៖ លោកគោរពនិងអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឲបានល្អប្រសើរនិងយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋតាមគោលការរបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន។

ឯកឧត្តម អ៊ុង វុធ្ធី​ អភិបាលរងខេត្តព្រះវិហារបានមានប្រសាសន៍ថា៖ ការប្រកាស់តែងតាំងមុខតំណែងអភិបាលរងស្រុក និងនិយករដ្ឋបាល ខាងលើបានប្រកាស់តែងតាំងដោយព្រះរាជក្រឹត្យ ហេតុដូចនេះហើយត្រូវយកតួនាទីរបស់ខ្លួនបំរើប្រជាពលរដ្ឋឲបានល្អប្រសើរ ជាសវាងយកតួរនាទីរបស់ខ្លួនធ្វើផ្ទុយប្រាសចាក​ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះទេ។ ហើយឯកឧត្តមសូមឲអជ្ញាធរនិងមត្ថកិច្ចពាក់ពាន់ត្រូវពង្រឹងនិងបង្ក្រាប់រាល់បទល្មើសនានាដែលកំពង់កើតមាន និងត្រូវពង្រឹងនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲបានកាន់តែល្អប្រសើរជាងមុន។

ហើយឯកឧត្តមបានបន្តថាបច្ចុប្បន្នសាលារៀនជាច្រើនខ្នងបានសាងសង់រួចរាល់ជាស្ថាពរ​ ហើយប្រាក់បៀរវត្តន៍បានឡើងជាបន្តបន្ទាប់​ ហេតុដូចនេះហើយសូមឲលោកគ្រូអ្នកគ្រូត្រូវយកចិត្តទុកដាក់បង្ហាត់បង្រៀនដោយមានការយកចិត្តទុកដាកខ្ពស់់ ព្រោះចំណេះវិជ្ជាជាទ្រព្យជាប់ខ្លួននិងមិនអាច់ចោរឆក់ប្លន់បានឡើយ​ ហើយរាជរដ្ឋាភិបាលបច្ចុប្បន្នតំរូវការលើអ្នកចេះដឹង។

ឯកឧត្តមបានបញ្ជាក់ថាគ្រូបង្រៀនមិនត្រូវផ្សព្វផ្សាយអ្វីដែលនាំឲប៉ះពាល់ដល់់សិស្សានុសិស្សនោះទេព្រោះសិស្សានុសិស្សប្រៀបដូចជាក្រដាស់សមួយផ្ទាំងប៉ុណ្ណោះងាយនិងប្រឡាក់និងរហែកណាស់។