ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ ប្រារព្វ​ពិធី​ចែក​កូនឈើ នៅ​ថ្នាល់​បណ្តុះ​កូនឈើ​សម្តេច ហ៊ុន សែន ទួល​ដំណាក់​

0

​ខេត្តកំពង់ធំ​៖ បច្ចុប្បន្ន​រាជរដ្ឋាភិបាល ក៏ដូចជា​អង្គការ​នានា បាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ព្រៃឈើ ដែល កំពុងតែ​ទទួល​នៃ​ការ​រុក​រា​ន្ទ កាប់បំផ្លាញ​ពីមួយថ្ងៃ ទៅមួយថ្ងៃ​ពី​សំណាក់​ឈ្មួញ បណ្តាល​ឲ្យ​ព្រៃឈើ​នៅ​កម្ពុជា ស្ថិតនៅក្រោម​ការ​គំរាម​គំហែង និង​ប្រឈម​ការកាប់បំផ្លាញ វាទទី​យក​ដីព្រៃ​ធ្វើជា​កម្ម​សិទ្ធ​។​ ​

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី ៣០ ខែមិថុនា​ឆ្នាំ ២០១៤ ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ បានរៀបចំ​ចែក​កូនឈើ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទៅធ្វើ​ការដាំដុះ​នៅតាម​លំនៅដ្ឋាន ដោយមាន​ការចូលរួម ពី​សំណាក់ លោក អ៊ុត សំអន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ និង​លោក គឹម ចន្ថា នាយរង​អធិការ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ វេលា​ម៉ោង​៨​ព្រឹក ដែលមាន​ការចូល រួម​មន្ត្រីរដ្ឋបាល​ព្រៃឈើ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ចំនួន​ជាង​៣០០​នាក់ ស្ថិតនៅ​ភូមិ​ទួល​ដំណាក់ ឃុំ ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​

​លោក អាំ ប៊ុន​ថា នាយរង​ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ បាន​ឲ្យ​ដឹងថា ថ្នាល់​បណ្តុះ​កូនឈើ​ទួល​ដំណាក់ បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០០ មក​ទ​ល់នឹង​ពេលនេះ នៅ​ឆ្នាំ ២០១៤​នេះ ថ្នាល់​បណ្តុះ​កូន ឈើ​សម្តេច ហ៊ុនសែន ទួល​ដំណាក់ បណ្តុះ​បាន ២.៥៨៥.៦៥៥​ដើម ចំណែក​កូនឈើ​ដែល​ត្រូវបាន​នាំយកមក ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​មាន ដើម​ដូង ដើម​ស្វាយ ដើម​មាន ដើម​បេង ដើម​គ្រញូង នាងនួន ម៉ៃសាក់ គគីរ ឈើទាល និង​ដើមឈើ​ហូប​ផ្លែរ​ជាច្រើន​មុខ​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការដាំដុះ​។​ ​

លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ ផ្តាំផ្ញើរ​ដល់ បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា ព្រៃឈើ បំផុស​ចលនា​មហាជន​ឲ្យ​ស្រឡាញ់​ព្រៃឈើ ព្រោះ​ព្រៃឈើ​អាច​ខ្វះ​មនុស្ស​បាន តែ​មនុស្ស​មិនអាច ខ្វះ​ព្រៃឈើ​បាន​នោះទេ ដូច្នេះ​ព្រៃឈើ​មាន​សារៈសំខាន់​ខ្លាំងណាស់ និង​បាន​ផ្តល់នូវ​អត្ត​ប្រយោជន៍​រាប់សិប យ៉ាង​ដល់​មនុស្ស តែ​បែរជា​មនុស្ស​ជា​អ្នក​បំផ្លាញ ដោយ​យល់ឃើញថា ព្រៃឈើ​មាន​សារៈសំខាន់ សម្រាប់​ការរស់រានមានជីវិត​មនុស្ស​សត្វ ដោយ​មិនអាច​ខ្វះ បាន​

ទើបបានជា​ពិភពលោក យើង​នេះ​មានការ​ព្រួយបារម្ភ​ណ៍ និង​បញ្ហារ​ប្រឈម​ចំពោះ​ការបាត់បង់​ព្រៃឈើ ដែលជា​លទ្ធផល​នាំនូវ គ្រោះមហន្តរាយ​សព្វគ្រប់​បែបយ៉ាង ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រុញ​ឲ្យ​មានការ​ចូលរួម​ដាំ​កូនឈើ នៅតាម​វត្ត​អារាម សាលារៀន និង​កន្លែង​សាធារណៈ ក៏ដូចជា​នៅតាម​គេហដ្ឋាន មិនតែប៉ុណ្ណោះ បាន​គាំទ្រ​ឲ្យ​មាន​សហគមន៍​នៅតាម​មូលដ្ឋាន នាំគ្នា​ថែរក្សា​ការពារ​ព្រៃឈើ ដើម្បី​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​។​ ​។ ដោយ ប៊ុន រដ្ឋា ​??????????????????????????????? ??????????????????????????????? ??????????????????????????????? ??????????????????????????????? ???????????????????????????????