លោកជំទាវ​ម៉ែន​សំអន​ជំរុញ​ឱ្យ​វិស័យ​អប់រំ​ឯកជន​ត្រូវតែ​ពង្រឹងគុណភាព​

0

​ភ្នំពេញ​៖ វិស័យ​អប់រំ​គឺជា​វិស័យ​អទិភាព​មួយ​ដ៍​សាំ​ខាន់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​លើកកម្ពស់​គុណ​ភាព និង​ពង្រីក​វិសាលភាព​នៅ​ទូទាំងប្រទេស ។ រា​ដ្ឋា​ភិ​បាល​បាន​លើក​ទឹក​ចិ​ត្ដ​ឱ្យមាន​ការចូលរួម​អភិ វឌ្ឍន៍​វិស័យនេះ ពី​សំណាក់​ដៃគូ​ឯកជន ក្នុងទិសដៅ​ធានា​ឱ្យបាន​ទាំង​គុណ ភាព និង​បរិ​មាណនៃ​ធនធានមនុស្ស​ដែល​អាច​ចូលរួម​យ៉ាងសកម្ម​ដើម្បី​អភិវឌ្ឍ​សង្គម ជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ។

នេះ​បើតាម​ប្រសាសន៍​ឱ្យដឹងពី​លោក ជំ ទាវ​ឧបនាយក​រដ្ឋ​ម​ន្រី្ដ​ម៉ែន សំអន រដ្ឋ​ម​ន្រី្ដ​ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុង​ឱ្យ​កាស​ប្រគល់​សញ្ញា​ប​ត្រ័​ដល់​និស្សិត​ជាង​៦០០​នាក់​មកពី​វិទ្យាស្ថាន​សង្គមសាស្ត្រ​និង​បច្ចេកវិជ្ជា​ព្រឹក​ថ្ងៃទី ៣០​ខែមិថុនា ឆ្នាំ​២០១៤ នៅ​ខេត្តស្វាយរៀង​។​

លោកជំទាវ​ម៉ែន សំអន បាន​បញ្ញា​ក់ថា ចរន្ដ​នៃ​សកលភាវូបនីយកម្ម ជាពិសេស​ការត្រៀមខ្លួន​សំរាប់​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​សហគមន៍​អាស៊ាន ចាប់ពី​ឆ្នាំ ២០១៥​ខាងមុខនេះ តម្រូវឱ្យ​ប្រទេស​កម្ពុជា​យើង​មាន​ធនធានមនុស្ស ដែលមាន​ចំណេះដឹង​និង​ចំណេះធ្វើ​ប្រសើរ​ជាង​មុន ដើម្បី​ប្រកួតប្រជែង​ចាប់យក ឱកាស​ថ្មីៗ ក៍​ដូចជា​ត្រៀមខ្លួន​ទប់ទល់​នឹង​បញ្ហា​ប្រឈម​នានា​ដែល​អាច​នឹង​កើតមាន ។

គ្រឹះស្ថាន​អប់រំ​ទាំងអស់​ត្រូវខិតខំ​តំ​រែ​តំរង់​ការផ្ដល់​សេវាកម្ម​អប់រំ និង ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឱ្យ​កាន់​តែមាន​គុណភាព​ខ្ពស់ និង​កសាង​ធនធាន មនុស្ស​ប្រកបដោយ​សមត្ថភាព​ប្រ​គួ​ត​ប្រជែង និង​ចាប់​ដៃគូ​ជាមួយ​បណ្ដា​ប្រទេស ដ៍ទៃ​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក ។ លោកជំទាវ​បន្ដថា ការចូលរួម​ពី​សំណាក់​គ្រឹះស្ថាន​អប់រំ​ឯកជន​ក៍​កំពុង​ដើរតួ​យ៉ាងសំខាន់ ជាមួយ​គ្រឹះស្ថាន​អប់រំ​រដ្ឋ​ក្នុងការ​ផ្ដល់ ជម្រើស និង​បង្កលក្ខណៈ​កាន់តែ​ងាយ ស្រួល​ដល់​កុមារ និង​យុវជន កម្ពុជា​យើង​ឱ្យ​ទទួលបាន​សេវាកម្ម​អប់រំ​ប្រកបដោយ​គុណភាព ។

ក្នុងនាម​ជា​បណ្ដាញ គ្រឹះស្ថាន​អប់រំ​ឯកជន​មួយ ត្រូវ​បន្ដ​ខិតខំ​រក្សា និង​ពង្រឹងគុណភាព​អប់រំ​របស់​ខ្លន​ជាប្រចាំ ដើម្បី​រួមចំណែក​ក្នុង​ការកសាង​ធនធាន​បញ្ញា និង​មូលធនសង្គម​សម្រាប់​សង្គមជាតិ​យើង ។ ​តាម​ការបញ្ជាក់​ឱ្យដឹងពី​លោកស្រី​បណ្ឌិត​ព្រុំ ទេវី​នាយក​វិទ្យាស្ថាន សង្គមសាស្ត្រ​និង​បច្ចេកវិជ្ជា​បាន​បញ្ចា​ក់ថា វិទ្យាស្ថាន បានផ្ដល់​សេវាកម្ម​អប់រំ​ចំណេះដឹង​ទូទៅ​ខ្មែរ​តាំងពី​ថ្នាក់​ទី​១២ និង​ភាសា​អង្គ់​គ្លេ​ស ព្រមទាំង​អភិវឌ្ឍន៍​វិស័យ អប់រំ ដែល​ផ្ដល់​សេវាកម្ម​បណ្ដុះបណ្ដាល​ស្រាវជ្រាវ និង​ប្រឹក្សា​យោបល់ ។​រហូត មកដល់ពេលនេះ​សាលា​មាន​សិស្ស ដែល​កំពុង​សិក្សា​នៅ​គ្រប់ កម្រិត​ចំនួន​រាប់ពាន់នាក់ ។​

លោក ស្រី​បន្ដថា កាលពី​៤​ឆ្នាំមុន ដោយ​មើលឃើញថា មាតាបិតា ឬ​អាណាព្យាបាល​ភាគច្រើន ផ្ដល់​តម្លៃ​ខ្ពស់ និង​បញ្ជូន​បុត្រ​ធីតា​ទៅ សិក្សា​នៅក្រៅ​ប្រទេស ឬ​ទៅ​សា លា​រៀន អន្ដរជាតិ ដោយ​បង់ថ្លៃ​សិក្សា​ខ្ពស់ ដើម្បី​ទទួលបាន​គុណភាព​អប់រំ​មួយ ដែល ខ្លួន​ចង់បាន និង​ពេញចិត្ដ ។ ដូច្នេះហើយ​ទើប​សាលា យើង​ត្រូវបាន​បង្កើតឡើង​ក្នុង​រយៈពេល​ជាង​៤​ឆ្នាំ​មកនេះ​ត្រូវបាន​ការពេញនិយម និង​គាំទ្រ​ពី​សិស្សានុសិស្ស និង​មាតាបិតា​យ៉ាងច្រើន ។

ទ​ន្ទឹ​ន​និង​នេះ​សាលារៀន ក៍បាន​គិតពី​គុណភាព​ធ្វើយ៉ាងណា​ឱ្យ​ស្របតាម​កម្មវិធីសិក្សា​ខ្នាត​អន្ដរជាតិ ដើម្បី​សម្រប​ចំណេះដឹង​យុ​វយ​របស់​យើង​ទៅ​សហគម​អាស៊ាន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​យើង​ចង់បាន​នាពេល​បច្ចុប្បន្ន ៕ វិមានimage (2) image (3) image (4) image (5) image image (1)