​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង បុក​ក្មេងប្រុស​ម្នាក់​បណ្តាលអោយ​រងរបួស​ធ្ងន់​

0

ខេត្តកំពង់ឆ្នាំង ៖ ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាលអោយ​ក្មេងប្រុស​ម្នាក់​រងរបួស​ធ្ងន់ នៅ​ចំណុច​ផ្លូវកែង មុខ​ហាង​ស៊ុប​ថ្មី​ដំរី​-​ស ស្ថិតក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បង្កដោយ​ម៉ូតូ​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1E-0051 ។

​ ​ប្រភពពី​នគរបាល​នៅ​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ ម៉ូតូ​ខាងលើ ជិះ​ពី​ចំណុច​ដំរី​-​ស បត់​ចូល​ផ្លូវកែង ជិះ​ដោយ​ល្បឿន​លឿន ហើយ​អ្នកបើកបរ​ជិះ​ម៉ូតូ​ក្នុង​អាកា​រៈ​ស្រវឹង ជោគជាំ មកដល់​កន្លែងកើតហេតុ មាន​ក្មេងប្រុស​ម្នាក់ កំពុង​អង្គុយលេង​ទឹកភ្លៀង នៅ​ចិញ្ចើមផ្លូវ ក៍​បុក​ពេញទំហឹង​តែម្តង បណ្តាលអោយ​រងរបួស​ធ្ងន់ ក្រោយពី​បុក​ក្មេង​រួច អ្នកបើកបរ​ខាងលើ ក៍បាន​ជ្រុល​ទៅបុក​ស្លាក​យីហោ​ហាង​ស៊ុប ពេញ​មួយ​ទំហឹង បណ្តាលអោយ​សន្លប់​ស្តូកស្តឹង នៅ​កន្លែងកើតហេតុ ។ ​ ​

អ្នកបើកបរ​ម៉ូតូ​ខាងលើ​ឈ្មោះ រាជ សុគា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រីឯ​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ យ៉ាន សុភ​ក្តិ អាយុ​៥​ឆ្នាំ មាន​ទំ​នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ​

​ក្រោយ​កើតហេតុ ម្ចាស់​ម៉ូតូ នឹង​ក្មេងប្រុស​រងគ្រោះ ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ជាបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង រីឯ​ម៉ូតូ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​រងចាំ​ការ​ដោះ​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ ៕0 1 2 4