​ការិយាល័យ​តំណាងរាស្ត្រ បើក​កន្លែង​ពិនិត្យ​ព្យាបាល​ជម្ងឺ​ទូទៅ​ជួន​ប្រជាពលរដ្ឋ​ជិ ត​៤​ពាន់​នាក់ ដោយ​មិន​គិត​ថវិការ​

0

​ខេត្តប៉ៃលិន៖ ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៦០០​នាក់ មកពី​គ្រប់​ទីកន្លែង​ជាច្រើន​ខេត្ត ក្រុង និង​អ្នករស់នៅ​ខេត្ត​ប៉ៃលិន បាន​ចូលទៅ​ពិនិត្យ​ព្យាបាល​ជម្ងឺ នៅ បរិវេណ​ការិយាល័យ តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ដោយមាន​ក្រុម​គ្រួ​ពេទ្យ​ស្ម័គ្រ​ដែល​ចូល​និវត្ត និង​សហភាព សហព័ន្ធ​យុវជន កម្ពុជា និង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​ចូលរួម​សកម្មភាព​នេះ​ផងដែរ​។​ ​ ​

លោក​សៅ សារ៉ាត់ ក្រុមការងារ​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​បាន​ឲ្យ​ដឹងថា​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ចាប់តាំងពី​២៤​ខែ​មិនា​ឆ្នាំ​២០១៤​រហូតមកដល់​ថ្ងៃទី​២៩​ខែមិថុនា​នេះ​ប្រមាណ​ជា​១៤​ស​ម្ដា​ហ៍​ហើយ​គឺ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៤​ពាន់​នាក់​ដែល​បាន​ចូលមក​ពិនិត្យ​ព្យាបាល​ជម្ងឺ​ទួទៅ​នៅ​កន្លែង​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន កន្លែង​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាព​រដ្ឋ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ដោយ​ឥត​គឹ​តថ្លៃ​។ ​

លោក​បាន​បញ្ជាក់ថា លោកស្រី​ជំទាវ បាន ស្រីមុំ បាន​ចំណាយ​ថវិការ​ទិញ​សម្ភារៈ បរិក្ខា​ពេទ្យ ជាច្រើន និង​ទិញ​ឧស​ថ​(​ថ្នាំ​ព្យា​ល​)​ជាច្រើន​មុខ​ដោយ​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន របស់លោក​ជំទាវ ដាក់ ត​ម្គ​ល់ នៅ ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន សម្រាប់​ក្រុមការងារ ប្រើប្រាស់​ធ្វើ សកម្មភាព​គ្រប់ យ៉ាង ក្នុងការ​ជួយសង្គ្រោះ​ប្រជាជន​។​ ​ ​

លោក​វេជ្ជបណ្ឌិត​ចូល​និវត្ត ខាត់ សុ​គឿន ដែល​ស្ម័គ្រចិត្ត​បម្រើសេវា​សុខភាព​នៅ​ការិយាល័យ​តំណាង មណ្ឌល​ប៉ៃលិន​បាន​ប្រាប់​ឲ្យ​ដឹងថា​លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​បាន​ទិញ​សម្ភារៈ​បរិក្ខា​ជាច្រើន​សម្រាប់​ពិនិត្យ វាស់​ជាតិ​អាស៊ីត ជាតិ​ស្ក ខ្លាញ់ ធ្វើ​តេស​ឈាម​ជម្ងឺគ្រុនឈាម ម៉ាស៊ីន​ស្ពុង​ផ្លូវដង្ហើម អុកស៊ីស្សែន និង​ឡាន​សង្គ្រោះបន្ទាន់​សម្រាប់​ដឹក​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រង គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេងៗ​។​

​លោក​គ្រួ​ពេទ្យ​បាន​បន្តថា​កា​រិ​យា​ល តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​បាន​បើក​កន្លែង​ពិនិត្យ​ពិគ្រោះ​ជម្ងឺ​និង​ផ្ដល់​ថ្នាំ​ព្យាបាល​ដោយ​ឥត​គឹ​តថ្លៃ​តាំងពី​ថ្ងៃទី​២៤​ខែ​មិនា​រហូតមកដល់​ថ្ងៃទី​២៩​ខែមិថុនា​នេះ​ប្រមាណ​ជា​១៤​សប្ដាហ៍​ហើយ​(​ពិនិត្យ​និង​ព្យាបាល​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​)​មាន​ប្រជាពលរដ្ឋ​ជិត​៤​ពាន់​នាក់​មកពី​ខេត្ត បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ សៀមរាប ខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង​។​ល​។​លោក​បាន​បញ្ជាក់ទៀតថា​ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ជម្ងឺ​ក្រពះ​ពោះវៀន និង​ផ្លូវដង្ហើម​លើ (​ប្រភេទ​ផ្ដាស្សាយ​)​ខ្វះ​ជីវជាតិ គ្រុនក្ដៅ​។

ហើយ​នៅ​ការិយាល័យ​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​មាន ថ្នាំ​ព្យាបាល​ជាច្រើន​មុខ​សម្រាប់​ព្យាបាល​ដោយ​ឥត​គឹ​ត​ថ្ងៃ​។​ ​លោកជំទាវ បាន ស្រីមុំ បាន បញ្ជាក់ថា​ថវិការ​ចំណាយ​ទៅលើ​ការទិញ​ថ្នាំ ស​ង្កូ​វ​សម្រាប់ ក្រុម​គ្រួ​ពេទ្យ​ព្យាបាល​នោះ​គឺមាន​ការចូលរួម​ពី​សប្បុរសជន និង​អាជីវករ​ក្នុង​ខេត្ត​ប៉ៃលិន​មួយផ្នែក​ដែរ​។ ​ម្យ៉ាងទៀត​ចំពោះ​ឡាន​សង្គ្រោះបន្ទាន់​មួយគ្រឿង​សម្រាប់​ការិយាល័យ​តំណាងរាស្ត្រ​ប្រើប្រាស់​ដឹក​អ្នករងគ្រោះ​ផ្សេងៗ​នោះ​គឺ​សប្បុរសជន​ប្រទេស​បារាំង​បាន​ជួយឧបត្ថម្ភ​មក ៕1 3 4 2