​ឃុំ​ជំនីក និង​ឃុំ​រកា​ខ្នុរ ប្រារព្ធ​មី​ទ្ទី​ញ​រំលឹក​ខួប​លើក​ទី​៦៣ នៃ​ការបង្កើត​គណៈបក្ស​ប្រជាជន​កម្ពុជា​ (១៩៥១-២០១៤)

0

ខេត្តត្បូងឃ្មុំ៖ ​នៅ​វត្ត​អម្ពវ័ន​ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ប្រារព្ធ​មី​ទ្ទី​ញ​រំលឹក​ខួប​លើក​ទី​៦៣ នៃ​ការបង្កើត​គណៈ បក្ស​ប្រជាជន​កម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៤) ក្រោម​អធិបតីភាព ឯកឧត្ដម ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​អនុប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​ក្រូចឆ្មារ និង​មានការ​អញ្ជើញ​ចូលរួម ពី​តំណាង​គណៈកម្មាធិការ​ប​ក្ស នៃ​គណៈបក្ស​ប្រជាជន គ្រប់លំដាប់​ថ្នាក់ សមាជិក សមាជិកា គណៈបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ជំនីក និង​ឃុំ​រការ​ខ្នុរ ប្រមាណ​ជាជាង​៥០០​នាក់ ។​

​បន្ទាប់ពី​សុន្ទរកថា ពី​តំណាង​បក្ស​ឃុំ និង​ចំណាប់អារម្មណ៍ របស់​តំណាង​សមាជិក គណៈបក្ស​ប្រជាជន​រួចមក ឯកឧត្ដម ថេ​ង ច័ន្ទ​សង្វារ បាន​ឡើង​អាន​សុន្ទរកថា សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​មី​ទ្ទី​ញ​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៣ ថ្ងៃ​បង្កើត​គណៈបក្ស​ប្រជាជន​កម្ពុជា (១៩៥១-២០១៤) បាន​គូសបញ្ជាក់ថា ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៤ ទិវា​គម្រប់​ខួប​៦៣​ឆ្នាំ នៃ​ការបង្កើត​គណៈបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​គ្រា​ដំបូង​មាន​ឈ្មោះថា «​បក្ស​ប្រជា​ជនក​បដិវត្តន៍​ខ្មែរ​» ដើម្បី​ដឹកនាំ​ការតស៊ូ​រំដោះជាតិ ពី​ពួក​អាណានិគមនិយម ដណ្ដើម​ឯករាជ្យ​ជូន​មាតុភូមិ ។

ចាប់តាំងពី​ពេល​បដិសន្ធិ​មក គណៈបក្ស​ប្រជាជន​កម្ពុជា បាន​រក្សា​ខ្ជាប់​ឥត​ប្រែប្រួល នូវ​ឧត្ដមគតិ​របស់ខ្លួន គឺ​រួមសុខ​រួមទុក្ខ ជាមួយ​ប្រជាជន ពុះពារ​ធ្វើ​ពលិកម្ម​ឥត​រួញរា ដើម្បី​ប្រជាជាតិ​កម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម ។

មួយចំណែក​ទៀត យើង​ប្រ​រ​ព្ធ​ពិធី​នេះ​ឡើង ក្នុង​ស្មារតី​គោរព ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​យុទ្ធជន យុទ្ធ​នារី និង​អ្នកស្នេហាជាតិ​ខ្មែរ​គ្រប់​ជំនាន់ ដែល​បាន​តស៊ូ​ប្រយុទ្ធ​យ៉ាង​ប្ដូរផ្ដាច់ ហ៊ាន​លះបង់​នូវ​សាច់ឈាម និង​អាយុជីវិត ប្រកបដោយ​វីរភាព​ខ្ពង់ខ្ពស់ ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន ។ ខួប​អនុស្សាវរីយ៍​នេះ ប្រារព្ធ​ឡើង​ក្នុង​សភាពការណ៍ ដែល​ប្រជាជន​កម្ពុជា​សម្រេច​សមិទ្ធិ​ផល​ថ្មីៗ​ថែមទៀត លើ​គ្រប់​វិស័យ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៤​នេះ ទោះបីជា​នៅមាន​បញ្ហា​ស្មុ​គ្រ​ស្មាញ​ខ្លះ​ក្ដី ។

រយៈពេល ៦៣​ឆ្នាំ​កន្លងទៅនេះ គណៈបក្ស​ប្រជាជន​បាន​ឆ្លងកាត់ ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន ប្រកបដោយ​មោទនភាព ដោយបាន​រក្សា​នូវ​សារជាតិ និង​ប្រពៃណី​ដ៏​ថ្លៃថ្លា ដ៏​ល្បីរ​ន្ទៅ​របស់ខ្លួន ។ គណៈបក្ស​បាន​ដឹកនាំ​ចលនា​បដិវត្តន៍​រំដោះជាតិ​ខ្មែរ​ទាំងមូល ដើម្បី​ដណ្ដើម​ឯករាជ្យ​ពី​ពួក​អាណានិគមនិយម នៅ​ឆ្នាំ​១៩៥៣ ជា​បន្ត​បន្ទាប់មក​គណៈ​បក្ស​កម្ពុជា បាន​រួបរួម​ក្រោម​ទង់​សរណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ផ្ដួលរំលំ​របប​ដ៏​យង់​ឃ្នង់ ប៉ុល ពត​ថ្ងៃ​ជ័យជំនះ ៧​មករា ១៩៧៩ ។

ក្នុង​រយៈពេល ៣៦​ឆ្នាំ ក្រោយ​ថ្ងៃជ័យ​ជម្នះ ៧​មករា ជាមួយ​ការដឹកនាំ​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លងកាត់​ឧបសគ្គ ការលំបាក​លំបិន​ជាទីបំផុត ប្រកបដោយ​ជោគជ័យ និង​កិត្តិយស​បង្កើតបាន​សិ​ម​ទ្ធិ​ផល​ធំៗ ជា​ប្រវត្តិសាស្ត្រ ហើយ​បានប្រែក្លាយ​ពី​ទឹកដី​មួយ​មកជា​ទឹកដី​ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​កំពុងមាន​ការអភិវឌ្ឍ​ន៍​លើ​គ្រប់​វិស័យ ដូច​បច្ចុប្បន្ននេះ ។

​ក្នុងឱកាស​ដ៏​ថ្លៃថ្លា​នេះ ខ្ញុំ​សូម​សម្ដែង​នូវ​ការគោរព និង​ការដឹងគុណ ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​ជនរួមជាតិ​នៅ​គ្រប់ទិសទី ដែល​បាន​ជឿជាក់​លើ​ការដឹកនាំ​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា ហើយ​សូម​សន្យា​ជា​ឱឡារិក​ថា គណៈបក្ស​នឹង​បន្ត​ពុះពារ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ នូវ​កម្មវិធី​នយោបាយ របស់ខ្លួន​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា ដ៏​ពិសិដ្ឋ​របស់​ប្រជាជន ។​ ​

ដោយឡែក ឆ្លៀត​ក្នុងឱកាស​ថ្ងៃ​ដដែល​នោះដែរ ឯកឧត្ដម ថេ​ង ច័ន្ទ​សង្វារ​និង​ប្រតិភូ​អមដំណើរ ក៏បាន​នាំយក​ទៀត​វស្សា និង​ទ័យ​ទាន រួមមាន ៖ ទៀន​ព្រះវស្សា ប្រេងកាត អង្ករ ទឹកក្រូច ទឹកបរិសុទ្ធ មី ទៅ​ប្រគេន​ដល់​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា ស្ថិតនៅក្នុង​វត្ត​លួង​កណ្ដាល និង​វត្ត​រការ​ខ្នុរ ស្រុក​ក្រូចឆ្មារ ដើម្បី​អុធ​បំភ្លឺ ផងដែរ ៕ ​1 2 3 5