សង្កាត់​ដង្កោ​ទទួលបាន​ផ្លូវ​បេតុង​ថ្មី ០២​ខ្សែ តាមរយៈ​គម្រោង​អភិវឌ្ឍ​មូលនិធិ​សង្កាត់​ឆ្នាំ​២០១៤

0

​ ​ ​ ភ្នំពេញៈ ​នា​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៤ លោក នុត ពុធ​ដា​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ចំនួន​០២​ខ្សែ ស្ថិតនៅ​ក្នុងភូមិ​ថ្មី និង​ភូមិ​បា​គូ សង្កាត់​ដង្កោ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង មន្ត្រីរាជការ​សាលាខណ្ឌ និង​សង្កាត់​ដង្កោ ជាច្រើនរូប ។ ​

​លោក នុត ពុធ​ដា​រ៉ា បានធ្វើការ​សារ​ទរ​ចំពោះ​ផ្លូវ​បេតុង​ថ្មី​ក្នុង​មូលដ្ឋាន​សង្កាត់​ដង្កោ​ចំនួន​០២​ខ្សែ ដែល​នេះ​គឺជា​ការអភិវឌ្ឍន៍​ថ្មី​ទៀត​ដល់​មូលដ្ឋាន ស្រប​នឹង​ការអភិវឌ្ឍន៍​រីកចម្រើន​នៅ​ទូទាំងប្រទេស ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ។ លោក​អភិបាល​ក៏បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ​ស្ថាបនា នាពេល​ខាងមុខនេះ ឲ្យ​មានការ​យោគយល់​ដល់​ផលប៉ះពាល់​តិចតួច ដែល​កើតមានឡើង​ដោយសារ​ការស្ថាបនា​ផ្លូវ​បេតុង​ថ្មី​នេះ និង​ជួយ​សម្រួល​ដល់​ការស្ថាបនា​ឲ្យ​បាន​ឆាប់​រួចរាល់ បាន​ប្រើប្រាស់ ហើយ​សូម​ឲ្យ​បងប្អូន​ត្រួត​ពិនិត្យមើល​តាមដាន​លើ​ការស្ថាបនា និង​រាយការណ៍​ដល់​អាជ្ញាធរ​សង្កាត់ ខណ្ឌ​ប្រសិនបើ​ពិនិត្យឃើញថា​មាន​កង្វះខាត ឬ​មាន​បញ្ហា ។ លោក​អភិបាល​ក៏​ណែនាំ​ដល់​ក្រុមហ៊ុន​ទទួល​ការ​សូម​ឲ្យ​អនុវត្ត​ឲ្យ​បានល្អ​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស និង​អនុវត្ត​សម​ស្របតាម​កិច្ចសន្យា​ទទួល​ការ ។ ​

​គួរបញ្ជាក់​ថាៈ ផ្លូវ​បេតុង​នេះ​ជា​ផ្លូវ​គ្មាន​ស​សៃ​ដែក មាន​ប្រវែង​សរុប ២៣៧​ម៉ែត្រ ទទួល​ការ​ដោយ ក្រុមហ៊ុន​សំណង់ ផាត់ សុផល ស្ថិតក្នុង​គម្រោង​មូលនិធិ​អភិវឌ្ឍ​សង្កាត់ ឆ្នាំ​២០១៤ ក្នុងនោះ​៖ -​ ​ភូមិ​ថ្មី មាន​ប្រវែង ១២០​ម៉ែត្រ ទទឹង ០៤​ម៉ែត្រ និង​កម្រាស់ ០,១៥​ម៉ែត្រ​ -​ ​ភូមិ​បា​គូ មាន​ប្រវែង ១១៧​ម៉ែត្រ ទទឹង ០៤​ម៉ែត្រ និង​កម្រាស់ ០,១៥​ម៉ែត្រ​ ​។1 2 4 5 3