អបអរ​សារទរ​ខួប​លើក​ទី​៤០​ ទិវា​ជ័យជម្នះ​៧​ មករា១៩៧៩/២០១៩ឃុំ​បន្ទាយ​ស្ទោង​ 

0

កំពង់ធំ៖  ប្រជា​ពល​រដ្ឋ​ មន្ត្រី​រាជការ​ លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្សានុសិស្ស​ ចំនួន​ជាង​៨០០​ នាក់ បានអញ្ជើញចូលរួម អបអរ​សារទរ​ខួប​លើក​ទី​៤០​ ទិវា​ជ័យជម្នះ​៧​ មករា១៩៧៩ និង ៧មករា ឆ្នាំ២០១៩ ដែលបានរៀបចំឡើងនៅ ​ក្នុង​បរិវេណ​វត្ត​បន្ទាយ​ស្ទោង​ ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៩ ដែលជាថ្ងៃកំណើតទីពីរ របស់ប្រជាជនទូទាំងងប្រទេស និងជាថ្ងៃដែលប្រជាជនរួចផុតពីរបបអាវខ្មៅនៃសម័យកម្ពុជា ប្រជាធិបតេយ្យ បនក្បត់ប្រល័យពូជសាសន៍ ប៉ុលពត ។ពិធីអបអរ​សារទរ​ខួប​លើក​ទី​៤០​ ទិវា​ជ័យជម្នះ​៧​ ស្ថិតក្រោមអធិបតី ស្ថិតក្រោមអធិបតីភាព ឯកឧត្តមសោម ស៊ុន សមាជិកអចិន្រ្តៃគណកម្មាធិការគណបក្សខេត្ត អនុប្រធានចុះជួយស្រុកស្ទោង និងប្រធានក្រុមការងារ ចុះជួយស្រុកស្ទោង ដោយមានការអាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលបានអញ្ជើញមកពីតាមបណ្ដាភូមិ​ទាំង​១៥​ របស់​ឃុំបន្ទាយស្ទោង​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ មន្ត្រី​រាជការ​ លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្សានុសិស្សសរុបចំនួន ៨៣៦ នាក់  ស្រី ៣៣៦ នាក់  ។ឯកឧត្តម សោម ស៊ុន បានអានសន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយ​ករដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ រួចមកក៏បានបញ្ជាក់ថា  រយះពេល៤០ឆ្នាំកម្ពុជាបានផ្លាស់ប្តូរនឹកស្មានមិនដល់ ដោយបានបោះជំហ៊ាន ទៅមុខយ៉ាងស្វាហាប់ លើមាគ៌ានៃសុខសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ បានធ្វើ ឲ្យប្រទេសជាតិមានការរីកចំរើនលូតលាស់យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់កណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យមានសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយដែលពុំធ្លាប់មាននៅកម្ពុជា  ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចឲ្យសម្រេចបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈ ក្នុងរយះពេល២ ទសវត្ស។ឯកឧត្តម សោម ស៊ុន បានបន្តថា ស្មារតី៧មករា គឺជាកម្លាំងយ៉ាងធំ ធេង ធ្វើឲ្យយើងឈ្នះគ្រប់ឧបសគ្គ ៧មករា គឺជាកម្លាំងមហាសាមគ្គី វីរភាព និងជ័យជម្នះ ហើយកំពុងតែឈានទៅមុខប្រកបដោយភាពជឿជាក់ ដឹកនាំនាវាកម្ពុជាបន្ត ទៅមុខឆ្ពោះទៅរកត្រើយនៃវិបុលភាពកាន់តែ រីកចម្រើនរុងរឿង  ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ។ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ បាន​ទទួល​រងនូវ​ការ​ឈឺចាប់​ខ្លោចផ្សា​ក្នុង​របប​វាល​ពិឃាដ​ប៉ុលពត​ ដោយ​ពួក​វា​ប្រើ​ប្រាស់​ឲ្យ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​គ្មាន​ពេល​សម្រាក​  គ្មាន​សិទ្ធិ​សេរីភាព​ កាប់​សម្លាប់​ប្រជាជន​ខ្លួន​ឯង​ដោយ​អំពើ​ឃោរឃៅ​រកទីបំផុតគ្មាន​  រស់​នៅ​ដូច​ឋាន​នរក​  គ្មាន​វត្តអារាម​ គ្មាន​ទី​ផ្សារ​ គ្មាន​សាលា​រៀន​ គ្មាន​តុលាការ​ ។ បើ​គ្មាន​ថ្ងៃ​៧មករា​ឆ្នាំ​១៩៧៩​ ដែល​មាន​កងកម្លាំង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​ ដឹក​នាំ​ដោយ​សម្តេច​ពញាចក្រី​ ហេង សំរិន​ , សម្តេច​ធម្មពោធិសាល ជា ស៊ីម​ និង​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន​  សហការ​ជាមួយ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ វាយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ ពត​ រំដោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ទេ​នោះ​  ម្ល៉េះ​សម​ប្រជាជន​កម្ពុជា​គ្រប់​រូប​គ្មាន​អ្វី​ៗទាំង​អស់​នៅ​ថ្ងៃនេះ​ទេ​ ។​    ដោយ  ប៊ុន  រដ្ឋា