រដ្ឋបាលឃុំខ្វាវចែកកង់៦៦គ្រឿង ជូនសិស្សានុសិស្សក្នុងពិធីអបអរសាទរខួបលើទី៤០នៃទិវាជ័យជំនះ៧មករា

0

សៀមរាប៖ អាជ្ញាធរ មន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស បានអញ្ជើញចូលរួម ក្នុងពិធីអបអរសាទរខួបលើទី៤០នៃទិវាជ័យជំនះ៧មករា៧មករា១៩៧៩ និង ៧មករា២០១៩ ក្រោមអធិបតីភាព លោក មាឃ សម្បត្តិ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្វាវ  លោក ថេង ជា សមាជិកក្រុមការងារចុះជួយឃុំខ្វាវ  លោកទេព ភិរម្យសមាជិកក្រុមព្រឹក្សាស្រុក  លោក លោកស្រីក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ អាជ្ញាធរឃុំភូមិ មន្រ្តីរាជការ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋចូលរួមសរុបះ៧១៩នាក់។

ពិធីនេះ ត្រូវបានប្រារព្វឡើង នៅព្រឹកថ្ងៃទី ១៣ខែមករាឆ្នាំ២០១៩  ស្ថិតនៅសាលាបឋមសិក្សា ស្ថិតនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀរាប ក្នុងពិធីមានការលើកទឹកចិត្តដល់សិស្សក្រីក្រ មានជីវភាពគ្រួសារខ្វះខាត ក៏សម្បុរសជន និងគណអធិបតីបានចែកកង់ចំនួន ៦៦គ្រឿង ដើម្បី ជួនដល់សិស្សចំនួន៦៦នាក់ ទាំងនេះ បានទទួលការឧបត្ថម្ភពីសម្បុរសជនប្រទេសសាំងហ្គាពួរ ។

លោក មាឃ សម្បត្តិ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្វាវ  បានមានប្រសាសន៍ថា ថ្ងៃជ័យជម្នះថ្ងៃ៧មករា ១៩៧៩ គឺជាកំណើតទីពីររបស់ប្រជាជនទូទាំងងប្រទេស និងជាថ្ងៃដែលប្រជាជនរួចផុតពីរបបអាវខ្មៅនៃសម័យកម្ពុជា ប្រជាធិបតេយ្យ បនក្បត់ប្រល័យពូជសាសន៍ ប៉ុលពត ។

សម្តេចតេជោ ហ៊ុន សែន ប្រជាធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ រំលឹកពីអតីតកាល ៤០ឆ្នាំ មុននៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ នៃបនក្បត់ប្រល័យពូជសាសន័ប៉ុលពត  ត្រូវបានផ្តួលរំលំដោយកម្លាំងសាមគ្គី នៃប្រជាជនយើង ដែលបានក្រោកឈរប្រយុទ្ធប្រឆាំងយ៉ាងអង់អាចបំផុត គឺដើម្បីសេរីភាព និងការរស់រាប​មានជីវិតរបស់ខ្លួន ក្រោមការដឹកនាំនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលទទួលបានមហាជ័យជម្នះ ជាប្រវត្តិសាស្រ្តនេះ បានបើកនូវទំព័រសករាជថ្មី នៃប្រវត្តិសាស្រ្តកម្ពុជាសម័យទំនើប និងឲ្យយើងមានគ្រប់​យ៉ាងនៅថ្ងៃនេះ ក្នុងនោះក៏មិនអាចបំភ្លេចបាននូវ មហាឧក្រិដ្ឋកម្ម ដ៏សាហាវ នៃរបបកម្ពុជាប្រជាធិបតេយ្យ  និងជាការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជន យុទ្ធននារី និងអ្នកស្នេហាជាតិដែលបានពលីកម្ម ប្រកប ដោយវីរភាព ក្នុងការតស៊ូការពារមិនឲ្យរបបនេះត្រឡប់មកវិញបាន ។

មាឃ សម្បត្តិ បានបញ្ជាក់ថា នៅក្នុងលោកនេះគ្មានទេផ្លូវទាល់ មានតែផ្លូវបទ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានត្រិះរិះពិចារណា រកមធ្យោបាយឈ្នះៗដើម្បីឆ្ពោះទៅរកសន្តិភាព បញ្ចប់ការកាប់សម្លាប់គ្នា ដោយជាតិសាសឯង  សូម្បីតែការបោះឆ្នោតឆ្នាំ១៩៩៣ ប្រជាជនទូទាំងប្រទេស សង្ឃឹមថានិងទទួលបានសន្តិភាព តែផ្ទុយទៅវិញពុំអាចរកសន្តិភាពឲ្យ ប្រទេសជាតិបានដែរ តែសម្តេចតេជោ ហ៊ុន សែន រកយកសន្តិភាពជូនជាតិមាតុភូមិ នៅឆ្នាំ១៩៩៨ក្រោមនយោបាយឈ្នះៗ របស់កណបក្ស ប្រជាជនកម្ពុជា។   ដោយព្រំ  សុខា