ឯកឧត្តម ហេង ពិទូ ប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ១១ របស់រាជរដ្ឋាភិបាល ស្តីពីការលប់ចោល ការយកភាស៊ី ពីអ្នកលក់ តាមកញ្ជើ ល្អី 

0

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃចន្ទ ៩ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩ ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ១១ របស់រាជរដ្ឋាភិបាល ស្តីពីការលប់ចោល ការយកភាស៊ី ពីអ្នកលក់ តាមកញ្ជើ ល្អី និងចែកជូនសៀវភៅបន្ទុក ភាស៊ីផ្សារ និងទីសត្វឃាត ដែលដេញថ្លៃបានក្នុងឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង។

ក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក លោកស្រីប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ និងម្ចាស់ភាស៊ីផ្សារផងដែរ ៕