ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រគេនអង្ករ ៣០០គ.កមី២០កេសដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃវត្តបុទុមរ័ត្ន

0

កំពង់ធំ៖  ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ រួមជាមួយនឹងមេបញ្ជាការង និងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអង្ករ ៣០០គ.កមី២០កេស រួមទាំងថវិការមួយចំនួន ប្រគេនព្រះសង្ឃ ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃវត្តបុទុមរ័ត្ន និងប្រគល់ជូនគណៈកម្មាការអាចារ្យ ហៅវត្តក្រចាប់ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តម  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាស៍ថា ការនាំបច្ឆ័យ និងទ័យទាន មកប្រគេនដល់ព្រះសង្ឃដែល គង់នៅវត្ត បុទុមរ័ត្ន នេះគឺត្រូវបានកើតឡើង បន្ទាប់ពីមានការ បិណ្ឌបាត របស់ព្រះតេជគុណព្រះគ្រូចៅអធិការវត្តក្រចាប់ ដើម្បីផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃជាសាមណេរដែលកំពុងសិក្សារៀនសូត្រធម៌វិន័យ ព្រះត្រៃបិដកបាលី ចំនួន ៤៦ អង្គ ដែលមានការខ្វះខាតចង្ហាន់ប្រចាំថ្ងៃ  ការប្រគេននេះ ត្រូវបានធ្វើឡើង នៅថ្ងៃទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

ការប្រគេននេះ បានដឹកនាំដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយអ្នកម្តាយ ហ៊ុល រ៉េន ព្រមទាំងថ្នាក់ដឹកនាំ មានអង្ករ ៣០០ គ.ក្រ , មីយើង ២០ កេស ដែលជាអំណោយសប្បុរសជន រួមនឹងថវិកាចំនួន ៥០០,០០០ រៀល ជាសុទ្ធាជ្រះថ្លារបស់ នាយទាហាន ជាថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងអស់គ្នា យកទៅប្រគេនជូនដល់ព្រះតេជគុណ ព្រះគ្រូចៅអធិការវត្ត សម្រាប់ដោះស្រាយផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃប្រចាំថ្ងៃ ។

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានគួរបញ្ជាក់ថា កាលពីជំនាន់របបវាលពិឃាតប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ គឺគ្រប់ វត្តអារាម សាលារៀន គឺត្រូវបានយកធ្វើជាឃ្លាំងគ្រាប់ឬឃ្លាំងស្បៀងអាហារ លុបបំបាត់រាល់ជំនឿសាសនា បញ្ញាវ័ន្ដដែលជាអ្នកចេះដឹងទាំងអស់នៅទូទាំងព្រះរាណាចក្រកម្ពុជា ។

ដោយសារកម្ពុជា មានភ័ព្វវាសនា គុណថ្ងៃ ៧មករា ឆ្នាំ១៩៧៩ និង យុទ្ធសាស្ត្រនយោបាយ ឈ្នះ! ឈ្នះ! ក្រោមការដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកបដោយកិត្តិបណ្ឌិត ដែលនាំសន្តិភាព នឹងការអភិវឌ្ឍយ៉ាងច្រើនលើគ្រប់វិស័យ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ និងតំបន់អេកូទេសចរណ៍ជាច្រើនកន្លែងទៀតក្នុងទូទាំងប្រទេសកម្ពុជា ជាពិសេស វិស័យពុទ្ធចក្រ និងអាណាចក្រ ឲ្យកាន់តែមានការរីកចម្រើនបន្តថែមទៀតផងដែរ ។

ចុងក្រោយឯកឧត្ដម សោម ស៊ុន បានសូមបួងសួងដល់វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា មកអនុមោទនាទទួលយកនូវស្បៀងអាហារ បច្ច័យ ដែលយើងខ្ញុំទាំងអស់គ្នា បានបូជា និងប្រគេនពរបួន ប្រការជូនដល់ព្រះសង្ឃគ្រប់ព្រះអង្គ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ដោយ  ប៊ុន រដ្ឋា