ឯកឧត្តមឈួរ ច័ន្ទឌឿន និង ឯកឧត្តម សុង តុងហាប់ ចុះត្រួតពិនិត្យទីតាំងប្រារព្ធពិធីបុណ្យទន្លេលើកទី៥នៅក្នុងក្រុងកំពង់ឆ្នាំង

0

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម សុង តុងហាប់ អនុរដ្ឋលេខាធិកាក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងារបានចុះពិនិត្យមើលទីតាំងធ្វើបុណ្យទន្លេលើកទី៥ដែល​នឹង​ត្រូវ​ប្រារព្ធធ្វើ នាខែមីនា ឆ្នាំ២០១៩ នៅក្នុងក្រុងកំពង់ឆ្នាំង ខាង​មុខនេះ​ ។

ក្នុង​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ប្រារព្ធពិធីនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន និង ឯកឧត្តម សុងតុងហាប់ ព្រមទាំងក្រុមការងារ បានពិនិត្យមើលទីតាំងដាក់វេទិកាប្រារព្ធពិធី ,ក្លោងទ្វាររូបភាពធំៗ,ក្លោងទ្វារតូចៗ នៅក្នុងទីក្រុងកំពង់ឆ្នាំង និងនៅតាមផ្លូវជាតិលេខ ៥ ទីតាំងប្រកួតកីឡា , ទីតាំងដាំដើមឈើអនុស្សាវរីយ៍ , ទីតាំងពិព័រណ៌ទេសចរណ៍ ផលិតផលខ្មែរ , ទីតាំងប្រកួតកីឡា ,ទីតាំងសម្តែងសិល្បះ ,ទីតាំងប្រគុំតន្ត្រីកំសាន្ត , ទីតាំងមហោស្រពម្ហូបអាហារ និងទីតាំងបាញ់កាំជ្រូចអបអរសាទរកម្មវិធីបើកជាផ្លូវការ បុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩។

​ពិធី​បុណ្យ​ទន្លេលើក​ទី៥នៅ​លើ​ទឹក​ដី​ខេត្តកំពង់ឆ្នាំង នឹង​មាន​ការ​អញ្ជើញ​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់ពី​សំណាក់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនផង​ដែរ​ ៕