រដ្ឋបាលខេត្តកំពតប្រជុំរៀបចំបដិសណ្ឋារកិច្ចសម្ដេចតេជោ និងសម្ដេចគត្តិព្រឹទ្ធបណ្ឌិតសំណេះសំណាលកម្មករកម្មការិនីនិងអ្នក និយោជិត

0

អួង វឹង 3:
(កំពត) រដ្ឋបាលខេត្តកំពតបានបើកការប្រជុំត្រៀមរៀបចំបដិសណ្ឋារកិច្ចរបស់ សម្ដេចតេជោ និងសម្ដេចគត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាដចុះជួបសំណេះសំណាលកម្មករកម្មការិនីនិងអ្នក និយោជិតរោងចក្រពូចិននៅក្នុងស្រុកកំពង់ត្រាច។ ដើម្បីត្រៀមរៀបចំនូវបដិសណ្ឋារកិច្ចស្វាគមន៍ក្នុងភារកិច្ចបែងចែកអនុវត្តន៍នូវផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពជូនថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋអោយមានលក្ខណៈភាពរលូនល្អប្រសើរ។( រដ្ឋបាលខេត្តកំពត) នៅព្រឹកថ្ងៃទី១៦ ខែ មករា ឆ្នាំ២០១៩ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ-អនុគណៈកម្មការដែលបានបង្កើតឡើងដោយរដ្ឋបាលខេត្តកំពតស្ដីពីការត្រៀមរៀបចំបដិសណ្ដារកិច្ចស្វាគមន៍ក្នុងឱកាសសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលនឹងត្រូវបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយនិងកម្មករកម្មការិនីនិង អ្នក និយោជិតនៅរោងចក្រស្បែកជើងពូ-ចិនដែលស្ថិតនៅក្នុង ភូមិ កណ្ដាលទួល ឃុំ កំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលពិធីនេះនឹងត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះអោយមានលក្ខណៈធានាបានភាពរលូនជោគជ័យ។
ក្នុង កិច្ចប្រជុំនេះត្រូវបានចូលរួមមតិ
យោបល់ពីសមាជិកគណៈកម្មការនិងអនុគណៈកម្មការដែលទទួលភារកិច្ចខុសត្រូវតាម ការកំណត់គោលដៅ និងតំបន់ទទួលខុស ត្រូវ និងត្រៀមរៀបចំកម្លាំងការពារ និងសន្តិសុខ សម្រួលចរាចរណ៍តាមកំណាត់ ផ្លូវឆ្លងកាត់ រួមនិងការអញ្ជើញសមាសភាពអ្នកចូលរួមផងដែរ។
ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា ការទទួលបដិសណ្ឋារកិច្ចស្វាគមន៍និងការទទួលខុសត្រូវលើការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនចំពោះថ្នាក់ដឹកនាំគឺជាភារកិច្ចដ៍ចាំបាច់របស់រដ្ឋបាលរ ដែនដីនីមួយៗ។ ដោយតាមគំរោងនៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០១៩ នេះ ខេត្តកំពតនឹងត្រៀមរៀបចំអនុញ្ញាតិបញ្ជូនអោយកម្មករកម្មការិនីនិងនិយោជិតប្រមាណ១២០០០នាក់ដែលមកពីរោងចក្រនានាចំនួន ១១ រោងចក្រនៅក្នុងខេត្តកំពតដើម្បីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះដំណើរចុះសួរសុខទុក្ខសំណេះសំណាលរបស់សម្ដេចតេជោនិងសម្ដេចគត្តិព្រឹត្តបណ្ឌិត។ដូច្នេះឯកឧត្ដមអភិបាលខេត្តបានស្នើអោយគណៈកម្មការ-អនុគណៈកម្មការនីមួយៗតាមបណ្ដាមន្ទីរអង្គភាព អាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ត្រៀមលក្ខណៈ ទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ចដែលបានបែងចែករៀងៗខ្លួន ដើម្បីអោយដំណើរការនៃការអញ្ជើញចុះជួបសំណេះសណាលសួរសុខទុក្ខ កម្មករកម្មការិនី និងនិយោជិតនៅរោងចក្រស្បែកជើងពូចិនក្នុងស្រុកកំពង់ត្រាចខេត្តកំពតនាថ្ងៃទី២៥ខែមករាឆ្នាំ២០១៩ នេះអោយទទួលបានរលូនជោគជ័យល្អប្រសើរនាពេលខាងមុខនេះផងដែរ។