ជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ បានផ្តល់កំពើតទី២ដល់ប្រជាជនកម្ពុជាគ្រប់រូប

0

កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ រដ្ឋបាលស្រុកកំពង់លែង បានប្រារព្វធ្វើ មិទ្ទិញរម្លឹកខួបលើកទី៤០ នៃទិវាជ័យជម្នះ ថ្ងៃ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០១៩) បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមត្រាំ អីុវតឹករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុស និង ស្រុកកំពង់លែង ។

នៅក្នុងពិធីនេះឯកឧត្តមត្រាំ អីុវតឹក បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា​​ ថៃ្ងជ័យជម្នះ៧មករា គឺជាថៃ្ងប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាចបដិសេធបានឡើយ ។ បើគ្មានរដ្ឋប្រហារថៃ្ង១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពត បើគ្មានរបបប្រល័យពូជសាសន៍ប៉ុលពត ក៏គ្មានថៃ៧មករា បើគ្មានថៃ្ង៧មករាក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែរ។

ឯកឧត្តមបានគូសបញ្ជាក់ទៀតថារ យៈពេល៤០ឆ្នាំ កន្លងទៅនេះ ផ្តើមចេញពីជ័យជំម្នះ៧មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍, ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទស្សវត្សរ៍,ការបាក់បែកជាតិ,បែងចែកទឹកដី ក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចំរើនលើគ្រប់វិស័យ ធ្វើអោយប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើអោយប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។

​នៅក្នុងទិវានេះដែរឯកឧត្តមត្រាំ អីុតឹក និងអ្នកចូលរួម បានធ្វើពិធីរាប់បាត្រ និង ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ ដើម្បីឧទិ្ទសកុសលផលបុណ្យ ដល់វិញ្ញាណក្ខណ្ឌ យុវជន យុវនារី អ្នកស្នេហាជាតិ ដែលពលីជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិនាពេលកន្លងមក ។