ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន និងគ្រួសារប្រជាពលរដ្ឋទីទ័លក្រ

0

ខេត្តកំពង់ធំ៖ សកម្មភាពរបស់សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានបន្តចុះសួរសទុក្ខគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពទីទ័លក្រលំបាក ខ្វះខាតនៅតាមមូលដ្ឋាន ក៏ដូចជាការចុះសិក្សាស្វែង យល់ពីសុខទុក្ខរបស់អតីតយុទ្ធជន ក្រោមការណែនាំ និងចង្អុលបង្ហាញពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជម្រុញឲ្យគណកម្មាធិការសមាគម ខេត្ត និង គណកម្មការសមាគមស្រុកក្រុង យកចិត្តទុកដាក់ពីសុខទុក្ខ ទ្វេរដងមកលើអតីតយុទ្ធជន និងប្រជាពរដ្ឋ ឲ្យសក្ក័សមនិងការតបស្នងសងគុណ ក្នុងអណត្តិទី៦នេះ ។

ដោយបានទទួលនិងបទបញ្ជា និងគោរពនូវការផ្តាំផ្ញើរពីសំណាក់  ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត បានធ្វើសកម្មភាពដូចភ្ញៀងរលឹម មិនគិតពីថ្ងៃឈប់សម្រាក់ ឬថ្ងៃធ្វើការប្រចាំថ្ងៃក្តី បានឆ្លៀតឳកាស ចុះទៅតាមមូលដ្ឋាន ដើម្បីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដូចពាំនាំនូវការផ្តាំ ផ្ញើរសួរទុក្ខ និងថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្រឲ្យសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតិតយុទ្ធជនកម្ពុជា  បន្តធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត ។ជាក់ស្តែងនៅ ថ្ងៃ​ទី​១៦​ខែមករា​ ឆ្នាំ​២០១៩ នេះឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំសហការី ចុះសួរសុខទុក្ខ​ គ្រួសារលោក  ម៉េត សារំ អាយុ៥៩ឆ្នាំ មានភរិយាឈ្មោះ ភិន ហយ អាយុ៥៤ឆ្នាំ មានកូនចំនួន ៧នាក់  លោក  ម៉េត សារំ ជាជនពិការ មិនអាចធ្វើការអ្វីបាន ដោយពឹងផ្អែកលើប្រពន្ធមើលថែ សព្វថ្ងៃមានមុខរបបដើរស៊ីឈ្នួលគេសម្រាប់ជីវភាពប្រចាំថ្ងៃ ។លោក  ម៉េត សារំ ជាអតីតយុទ្ធជន មានឋានៈនាយឯក ចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ១៩៨៥ អង្គភាពកងអនុសេនាធំស៊ើបការ នៃយោធាខេត្តកំពង់ធំ  បន្ទាប់មកក៏ត្រូវរបួស ពិការ នៅឆ្នាំ១៩៩៦ ក្នុងសមរភូមិ ក្នុងស្រុកសណ្ដាន់ ខណៈពេលជូនរត់ក្រោះទៅប្រគល់ឲ្យកងពលលេខ១២​ ចាស់នៅ​តំបន់​អូរចន្ទ្រាយ​ ព្រំប្រទល់​ជាប់​ស្រុក​រវៀង​ ខេត្ត​ព្រះ​វិហារ​ និង​ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ​ បច្ចុប្បន្នរស់នៅភូមិត្រពាំងផ្ដៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ។ក្នុង​ឱកាស​ចុះសួរ​សុខទុក្ខ​នេះ​ក្រុម​ការងារ​បាន​ប្រគល់​ជូន​នូវ​អំណោយ​របស់​សម្ដេចតេជោហ៊ុន​ សែន​ តាម​រយឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ហ៊ុន​ ម៉ាណែត​ អគ្គ​លេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ​មាន​ អង្ករ​ចំនួន​ ៥០​ គីឡូ​ក្រាម​  មីយើងចំនួន​២​ កេស​ ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ​ចំនួន​២​ យួរ​  និង​ថវិកា​ចំនួន​១៦០,០០០​ រៀល​  ។ចំណែក ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​មួយ​គ្រួសារ​ ទៀត ជាស្រ្តី​មេម៉ាយ ឈ្មោះឡាយ​ សៀក​ អាយុ​៤២​ ឆ្នាំ​​ ត្រូវ​បាន បែកបាក់ពី​ស្វាមី​ ​អស់​រយៈ​ពេល​១៥​ ដោយ​បន្សល់​ទុក​​កូន​កំព្រា​ឪពុក​ចំនួន​៣​  កូណប្រុស​មាន​ជម្ងឺ​សរសៃប្រាសាទ​ នៅសល់​កូន​ស្រី​២​ នាក់​ ប្រកបមុខរបរ​កម្មករ​ស៊ីឈ្នួលគេ​ ក្រុម​គ្រួសារ​នេះ​រស់​នៅ​ភូមិ​ ដងអន្ទាក់​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​  និងបានទទួល​នូវ​អំណោយ​របស់​សម្ដេចតេជោ ​មាន​ អង្ករ​ចំនួន​ ៥០​ គីឡូ​ក្រាម​  មីយើងចំនួន​២​ កេស​ ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ​ចំនួន​២​ យួរ​  និង​ថវិកា​ចំនួន​១០០,០០០​ រៀល​  ។ ​ដោយ  ប៊ុន រដ្ឋា